ជំពូក ១

1 ក្នុងឆ្នាំ​ទី​សាម​សិប ខែ​ទីបួន ហើយនៅ​ថ្ងៃ​ទី​ប្រាំនៃខែនោះ វាបានមកដល់ ពេលខ្ញុំ​នៅ​ជា‌មួយ​ពួក​ឈ្លើយ នៅ​មាត់​ទន្លេ​កេបារ។ ផ្ទៃមេឃ​បាន​បើកចំហ ហើយ​ខ្ញុំ​បានឃើញ​និមិត្ត​ពី​ព្រះជាម្ចាស់។ 2 នៅ​ថ្ងៃ​ទី​ប្រាំនៃខែនោះ ហើយក៏ជាឆ្នាំទីប្រាំនៃការ​ជាប់​ជា​ឈ្លើយរបស់​ស្តេច​យ៉ូយ៉ា‌គីន​ 3 ដ្បិត ព្រះបន្ទូលនៃព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ដល់អេសេ‌គាល​ជា​កូន​ប៊ូស៊ី ដែល​ជាបូជាចារ្យ​នៅ​ក្នុងទឹកដី​ខាល់ដេ​ក្បែរ​ទន្លេ​កេបារ ហើយ​ព្រះ‌ហស្តនៃព្រះអម្ចាស់ដាក់​លើ​លោក​នៅ​ទី​នោះ។ 4 ក្រោយមក ខ្ញុំ​បាន​មើល​ទៅ ហើយក៏មាន​ខ្យល់​ព្យុះ​ចេញ​មកពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​យ៉ាង​ធំ ហើយ​បញ្ចេញ​ពន្លឺ​នៅ​ខាងក្នុង ហើយ​ពន្លឺនៅជុំវិញ និងនៅខាងក្នុងវាដែរ ហើយ​ភ្លើងនោះចេញ​ពន្លឺមាន​ពណ៌លឿងទុំនៅក្នុងពពក។ 5 ហើយ​នៅ​ចំកណ្ដាល​នោះ ក៏​មាន​​ដូច​ជា​សត្វ​ដែលមាន​ជីវិត​បួន​រូប។ គឺជាភាពដូចរបស់សត្វទាំងនោះ ពួកគេ​គ្រប់​គ្នា​មាន​ភាព​ដូច​ជា​មនុស្ស 6 ប៉ុន្តែ ពួកគេម្នាក់ៗមាន​មុខដល់ទៅ​បួន ហើយសត្វដែល​មានជីវិតទាំងនោះ ម្នាក់ៗគឺមាន​ស្លាបបួន។ 7 ជើង​សត្វ​ទាំង​នោះគឺ​ត្រង់ៗ ប៉ុន្តែ បាតជើងដូច​ជា​ក្រចកសេះ នៃកំភួនជើង​គោដែលភ្លឺ​ចាំង​ដូច​ជា​​ខាត់លង្ហិន​ដែរ 8 ប៉ុន្តែ ពួកគេមានដៃជាមនុស្សនៅក្រោម​ស្លាបមានគ្រប់ទាំងបួនទិស​។ ដ្បិត ទាំងបួន ​មុខរបស់ពួកគេ ហើយនិង​ស្លាបគឺយ៉ាងនេះ។ 9 ស្លាបរបស់ពួកសត្វ​ទាំង​នោះ​ គឺជាប់​​គ្នាស្មើណាស់ ពីស្លាបមួយទៅជាប់មួយទៀត ហើយស្លាបនិមួយៗគឺមិនប្រច្រាស់គ្នាឡើយ ផ្ទុយទៅវិញ ស្លាបទាំងនោះគឺត្រង់ទៅមុខ។ 10 ភាពដូចនៃមុខរបស់ពួកគេដូច​ជា​មុខមនុស្សដែរ។ ទាំង​បួន​មាន​មុខ​ដូច​ជា​សិង្ហ​ខាង​ស្តាំ ហើយទាំង​បួន​ក៏​មាន​មុខ​ដូច​ជា​គោ​នៅ​ខាង​ឆ្វេង។ ពួកគេ​ទាំង​បួន​មាន​មុខ​ដូច​ជា​ឥន្ទ្រីដែរ។ 11 ​មុខរបស់ពួកគេគឺដូច្នោះ មានស្លាប​ពីរ​ជាប់​ត​គ្នា​ត្រដាង​ខាង​លើ ដូច្នោះ ហើយ​ស្លាបរបស់ពួកគេបានលាត្រឡាងឡើងនៅលើ ហើយតួមានជីវិតទាំងនោះមានស្លាបមួយគួរ ហើយស្លាបនោះដែលប៉ះស្លាបតួរមានជីវិតផ្សេងទៀត ហើយស្លាបមួយគួរនោះ​បិតបាំងខ្លួនរបស់គេ 12 ម្នាក់ៗបានហោះ​​ទៅ​ខាង​មុខ ហើយកន្លែង​ណា ​ដែល​ព្រះ‌វិញ្ញាណ​ឲ្យពួកគេទៅ ពួកគេ​ក៏​ទៅ​តាម ដោយមិនដែល​ងាក​ក្រោយ​ឡើយ។ 13 ដ្បិត​តួរដែលមាន​ជីវិត​ទាំង​នោះ ​ទ្រង់​ទ្រាយ​របស់ពួកគេដូច​ជា​រងើក​ភ្លើង ហើយ​ក៏ដូច​ជា​ចន្លុះ​ឆេះដែរ ពន្លឺភ្លើងបាន​ទ្រោល​ចុះ​ឡើង​នៅ​កណ្ដាល​តួរ​មាន​ជីវិត​ទាំង​នោះ ហើយក៏មានភ្លើង​ចាំងនៃ​ផ្លេក‌បន្ទោរ។​ 14 តួរដែលមាន​ជីវិត​ទាំង​នោះ ក៏បាន​ហោះ​ទៅ​មុខហើយមកក្រោយវិញ ហើយពួកគេមើល​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ! 15 ពេល​ខ្ញុំ​កំពុង​មើល​ទៅកាន់តួរ​មាន​ជីវិត​ទាំង​នោះ នៅទីនោះគឺមាន​កង់​នៅ​លើ​ដី ដែលក្បែរ​តួរមាន​ជីវិត​ទាំង​នោះ។ 16 ការនេះគឺមានភាពដូច ​ជាទំរង់របស់កង់​ទាំង​នោះ ហើយកង់នីមួយៗមើល​ទៅ​ដូច​ជា​ត្បូង​កណ្ដៀង ហើយកង់​ទាំង​បួន​មាន​រាង​ដូច​គ្នា ទំរង់ភាពដូចរបស់ពួកគេ គឺ​ដូច​ជា​កង់​មួយបានប្រសព្វ​ជាមួយកង់ផ្សេងទៀត។ 17 ពេល​កង់​ទាំងនោះធ្វើចលនា គឺកង់ទាំងអស់​ទៅមុខមិនមានការបែរទៅរកទិសណាផ្សេងពីផ្លូវខាងមុខរបស់តួរមានជីវិតទេ។ 18 ហើយដូចជាខ្នង​កង់វិញ គឺកង់ទាំងនោះខ្ពស់​​គួរអោយខ្លាច ដ្បិតខ្នង​កង់​ទាំង​បួន​នោះ មានពេញដោយគ្រប់​ភ្នែក​នៅ​ជុំ‌វិញ។ 19 កាល​ណា​តួរមាន​ជីវិត​ទាំង​បួន​បាន​ហោះ​ទៅមុខ កង់​ទាំង​នោះ​ក៏​អម​ទៅជាមួយ​ដែរ។ កាល​ណា​តួរ​មាន​ជីវិត​ទាំង​បួន​បាន​លើក​ឡើង​ផុត​ពី​ផេនដី​ទៅ កង់​ទាំង​នោះ​ក៏​បាន​លើក​ឡើង​ទៅជាមួយ​ដែរ។ 20 ទីកន្លែង​ណា​ដែល​ព្រះ‌វិញ្ញាណ​បានទៅ ពួកតួរមានជីវិតក៏ទៅតាម កង់​ទាំង​នោះ​ក៏​ហោះឡើងទៅ​ជាមួយដែរ ដ្បិតវិញ្ញាណ​របស់​តួរ​មាន​ជីវិតទាំងនោះបាន​នៅ​ក្នុង​កង់​នោះដែរ។ 21 ពេល​ណា​តួរមានជីវិត​នោះ​ទៅ​មុខ កង់​ក៏​ទៅ​ដែរ ពេល​ណា​តូរមានជីវិតនោះ​ឈប់ កង់​ក៏​ឈប់​ដែរ កាល​ណា​តួរមានជីវិត​នោះ​ឡើង​ផុត​ពី​ដី កង់​ទាំង‌នោះក៏​​លើក​ឡើងទៅជាមួយគ្នា ដោយព្រោះវិញ្ញាណ​របស់​តួរមាន​ជីវិត បាន​នៅ​​ក្នុង​កង់​ទាំងនោះ។ 22 នៅខាង​លើ​ក្បាល​តួរមាន​ជីវិតទាំងនោះ មាន​ដូច​ជា​​ផ្ទៃដ៏ធំមួយនៅលើកំពូល វាមើល​ទៅ​ដូច​ជា​ចរណៃ​គួរ​ស្ញែង‌ខ្លាច ហើយ​ក៏​លាត​ពី​លើ​ក្បាល​តួ​រមានជីវិតទាំង​នោះ។ 23 នៅ​ក្រោម​ផ្ទៃ​ដ៏ធំ​​នោះ ​ស្លាបរបស់តួ​មានជីវិតនៅមួយបាន ត្រដាង​ទៅ​ត្រង់​តៗ​គ្នាហើយប៉ះស្លាបគ្នាទៅវិញទៅមក។ តួរមានជីវិតនីមួយៗគឺមាន​គួ ​ដើម្បីបិតបាំងពួកគេ ហើយគួនីមួយៗក៏អាចយកមកបាំង​បិតរងកាយរបស់ពួកគេដែរ។ 24 បន្ទាប់មក ខ្ញុំបាន​ឮ​សូរ​សម្លេងរបស់ពួកគេ។ ​ដូច​ជា​សូរ​ទឹក​ធ្លាក់ដ៏ធំ។ គឺ​ដូច​ជា​ព្រះ‌សូរ‌សៀង​នៃ​ព្រះ​ជាម្ចាស់ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នៅពេលណាពួកតួរមានជីវិតធ្វើចលនា។ គដូចជាសម្លេងព្យុុះភ្លៀង។ ដូចជាសម្លេងកងទ័ពដែរ។ កាល​ណា​តួ​ទាំង​នោះ​ឈប់ ក៏ទម្លាក់​ស្លាប​ចុះ​មក​វិញ។ 25 មាន​ឮ​សំឡេង​ពី​ផ្ទៃ​មេឃមកដល់ខាងក្រោម ​លើ​ក្បាល​តួ​មានជីវិតទាំង​នោះ ពួកគេក៏នៅស្ងៀមហើយដាក់ស្លាបចុះ។ 26 ពីលើផ្ទៃដ៏ធំហើយនៅខាងក្រោម ដែលនៅពីលើក្បាល​ដូច​ជា​បល្ល័ង្ក ដែល​មើល​ទៅ​ដូច​ជា​ត្បូង​កណ្តៀង ហើយ​មើលពីទ្រង់​ទ្រាយ​ដែល​មាន​រាង​ដូច​ជា​បល្ល័ង្ក​​ នោះក៏មានឃើញ​ ​ដូច​ជា​រូបរាងមនុស្ស​ម្នាក់។ 27 ខ្ញុំ​ក៏​ឃើញពន្លឺ​ពណ៌​ដូច​ជា​លង្ហិន​ខាត់​រលោង មើល​ទៅ​ដូច​ជា​ភ្លើងនៅ​ខាង​ក្នុងវា ​ដូច​ជា​ត្រគាករបស់វា​ឡើងទៅលើ ហើយ​ខ្ញុំក៏ឃើញ​ពី​ត្រគាកចុះ​ទៅ​ខាង​ក្រោម ដែលមើលទៅ​ដូច​ជា​ភ្លើង ហើយ​មាន​រស្មី​ភ្លឺ​នៅ​ជុំ‌វិញផង។ 28 ​មាន​ភាព​ដូច​ជា​ឥន្ទធនូ​ដែល​នៅ​ក្នុងពពក ក្នុង​ថ្ងៃ​ដែល​មាន​ភ្លៀង ហើយក៏មានដូចជាពន្លឺភ្លើនៅជំវិញវាផងដែរ។ វាដូចជា​រូបរាង​ដែលដូចជា​សិរី‌ល្អ​របស់​ព្រះ‌អម្ចាស់។ ពេល​ខ្ញុំ​បាន​ឃើញវា​ ខ្ញុំ​ក្រាប​ចុះ​ដល់​ដី ហើយ​ខ្ញុំ​ឮ​ព្រះ‌សម្លេងបានថ្លែងឡើង។