1 ទាំងនេះគឺជាពាក្យរបស់គ្រូ ពូជពង្សរបស់ព្រះបាទដាវីឌ និងស្ដេចនៅក្រុងយេរូសាឡឹម។ 2 គ្រូនិយាយថា «ការទាំងអស់ដែលនៅកណ្តាលយើង គឺឥតប្រយោជន៍ទេ គ្រប់យ៉ាងនឹងហោះទៅតាមខ្យល់ នៅសល់តែសំនួរជាច្រើន។ 3 តើអ្វីទៅជាប្រយោជន៏ដែលធ្វើឲ្យមនុស្សលោកខំប្រឹងពីគ្រប់ការងារដែលពួកគេធ្វើដោយនឿយហត់នៅក្រោមកម្ដៅថ្ងៃ? 4 ដំណមួយចាក់ចេញទៅ ហើយដំណមួយទៀតចូលមក ប៉ុន្តែផែនដីនៅតែស្ថិតសេ្ថរជារៀងរហូត។ 5 ព្រះអាទិត្យរះឡើង និងលិចទៅវិញ ហើយប្រញាប់វិលត្រលប់ទៅរកកន្លែងដែលរះឡើងម្ដងទៀត។ 6 ខ្យលបក់ពីទិសខាងត្បូង ហើយបក់វិលទៅវិលមកទៅទិសខាងជើង តែងតែបក់ចុះឡើងតាមផ្លូវរបស់ខ្លួន ហើយវិលត្រលប់មកវិញម្ដងទៀត។ 7 ទន្លេទាំងអស់ហូរចាក់ទៅសមុទ្រ ប៉ុន្តែសមុទ្រមិនដែលពេញឡើយ។ កន្លែងណាដែលទន្លេហូរចាក់ទៅ នោះទន្លេហូរចាក់ទៅម្ដងទៀត។ 8 អ្វីៗទាំងអស់ប្រែក្លាយទៅជានឿយហត់ ហើយគ្មានអ្នកណាម្នាក់អាចពន្យល់បានទេ។ ភ្នែកមិនចេះស្កប់ស្កល់នូវអ្វីដែលមើលឃើញនោះទេ ឬត្រចៀកក៏ពេញដោយអ្វីដែលបានស្ដាប់។ 9 អ្វីក៏ដោយដែលធ្លាប់កើតមាននឹងកើតមានឡើង ហើយអ្វីក៏ដោយដែលធ្លាប់បានធ្វើនឹងបានធ្វើ។ គ្មានអ្វីថ្មីសោះឡើយនៅក្រោមថ្ងៃ។ 10 តើមានអ្វីណាមួយដែលអាចនិយាយថា «មើល នេះគឺជារបស់ថ្មីឬ? អ្វីក៏ដោយដែលមានស្រាប់ កើតមានតាំងពីយូរណាស់មកហើយ មុនពេលយើងកើតមកផង។ 11 គ្មានអ្នកណានឹកចាំពីការដែលបានកើតឡើងនៅសម័យបុរាណ និងការដែលកើតបានឡើងនៅពេលក្រោយ និងការដែលនឹងកើតឡើង និងនៅពេលអនាគតនឹងមិនចាំដូចគ្នា»។ 12 ខ្ញុំជាគ្រូបង្រៀន ហើយខ្ញុំធ្វើជាស្ដេចគ្រប់គ្រងស្រុកអ៊ុីស្រាអែលទាំងមូលនៅក្នុងក្រុងយេរូសាឡឹម។ 13 ខ្ញុំធ្វើតាមចិត្តរបស់ខ្ញុំដើម្បីរៀន និងដើម្បីស្វែងរកដោយប្រាជ្ញា អ្វីៗដែលកើតមាននៅក្រោមមេឃ។ ការស្វែងរកនេះគឺជាកិច្ចការដ៏ធំធេងដែលព្រះជាម្ចាស់ប្រទានឲ្យដល់កូនចៅរបស់មនុស្សដើម្បីសិក្សា។ 14 ខ្ញុំបានឃើញកិច្ចការទាំងអស់ដែលបានធ្វើនៅក្រោមថ្ងៃ ហើយមើល៌ សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។ 15 អ្វីៗដែលមូលមិនអាចធ្វើឲ្យត្រង់បានឡើយ! អ្វីៗដែលបាត់បង់មិនអាចរាប់បានដែរ! 16 ខ្ញុំបាននិយាយក្នុងចិត្តរបស់ខ្ញុំថា «មើល៍! ខ្ញុំទទួលបានប្រាជ្ញាច្រើនជាងអ្នកដែលនៅក្រុងយេរូសាឡឹមពីមុន»។ គំនិតរបស់ខ្ញុំបានឃើញប្រាជ្ញាដ៏ធំ និងការចេះដឹង។ 17 ដូច្នេះ ខ្ញុំធ្វើតាមចិត្តរបស់ខ្ញុំដើម្បី ប្រាជ្ញាហើយព្រមទាំងការឆ្កួតលីលា និងល្ងីល្ងើ។ ខ្ញុំមកដើម្បីឲ្យយល់ថានេះក៏ដូចដេញចាប់ខ្យល់ដែរ។ 18 ដ្បិតការចម្រើនឡើងនៃប្រាជ្ញា គឺមានការស្មុគស្មាញខ្លាំង ហើយអ្នកណាដែលបង្កើនការចេះដឹងនោះក៏បង្កើនទុក្ខព្រួយដែរ។