1 នៅក្នុងឆ្នាំទីបីនៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាស្តេចនៃស្រុកយូដា ព្រះចៅនេប៊ូក្នេសា ជាស្តេចនៃបាប៊ីឡូនបានលើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹមដើម្បីសម្រាប់កាត់ផ្តាច់ផ្លូវស្បៀងផង។ 2 ព្រះអម្ចាស់បានប្រគល់ឲ្យព្រះចៅនេប៊ូក្នេសា បានទទួលជោគជ័យលើព្រះបាទយេហូយ៉ាគីម ជាស្តេចនៃយូដា ហើយប្រគល់ប្រដាប់ប្រដាខ្លះៗពីព្រះវិហារនៃព្រះជាម្ចាស់។ ស្តេចក៏បាននាំយកប្រដាប់ប្រដាទាំងនោះទៅកាន់ទឹកដីបាប៊ីឡូន ហើយទៅដាក់នៅក្នុងដំណាក់នៃព្រះរបស់ទ្រង់ ហើយក៏ដាក់របស់សក្ការៈនៅក្នុងរតនាគាររបស់ព្រះនៃទ្រង់។ 3 ព្រះមហាក្សត្របានមានបន្ទូលទៅកាន់លោកអាសផ្នាស ដែលជាមេលើពួកមន្រ្តីឱ្យនាំជនជាតិអុីស្រាអែលទាំងអ្នកដែលជាប់ពូជពង្សខ្សែស្រឡាយស្តេច និងពួកអ្នកដែលមានត្រកូលជាអភិជន 4 ពួកយុវជនដែលមានលក្ខណៈសម្បត្តិល្អឥតខ្ចោះ មានរូបសម្បត្តិល្អ ហើយឆ្លាតវាងវៃ ពេញទៅដោយចំណេះដឹង និងការយល់ដឹង ដែលអាចបម្រើនៅក្នងដំណាក់របស់ព្រះមហាក្សត្រ។ លោកនឹងបង្រៀនយុវជននោះនូវផ្នែកអក្សរសាស្រ្ត និងភាសាផងដែរ។ 5 ព្រះមហាក្សត្របានតម្រូវឱ្យគេយកចំណែកនៃអាហាររបស់ពួកហ្លួង ទៅចែកដល់ពួកគេរាល់ថ្ងៃ ព្រមទាំងស្រាដែលទ្រង់ធ្លាប់តែសោយផងដែរ។ ពួកយុវជនទាំងនោះត្រូវទទួលការអប់រំអស់រយៈពេលបីឆ្នាំ មុននឹងចូលបម្រើស្តេច។ 6 ក្នុងចំណោមយុវជនទាំងនោះមាន ដានីយ៉ែល ហាណានា មីសាអែល និងអ័សារាជាជនជាតិកយូដាខ្លះទៀត។ 7 លោកដែលជាមេលើមន្ត្រីបានដាក់ឈ្មោះឲ្យពួកគេទាំងនោះ៖ ដានីយ៉ែល លោកហៅថាបែលថិស្សាសារ ហើយហាណានាថា លោកហៅថាសាដ្រាក់ មីសាអែលលោកហៅថាមែសាក់ ហើយ អ័សារាលោកហៅថា អ័បែឌនេកោ។ 8 ប៉ុន្តែដានីយ៉ែលបានតាំងចិត្តថា គាត់នឹងមិនធ្វើឲ្យខ្លួនឯងមិនបរិសុទ្ធដោយសារអាហារ និង ស្រាដែលស្តេចបានសោយនោះទេ។ ដូច្នេះគាត់ក៏សុំការអនុញ្ញាតិពីមេលើមន្ត្រី ដើម្បីកុំឲ្យគាត់ត្រឡប់ទៅជាមិនបរិសុទ្ធ។ 9 ព្រះជាម្ចាស់ បានប្រទានឲ្យយដានីយ៉ែលទទួលបានការសន្តោស និងការអាណិតអាសូរពីការគោរពដែលមេលើមន្ត្រីបានមានដល់លោក។ 10 លោកមេលើមន្ត្រីលើបានពោលទៅកាន់ដានីយ៉ែលថា «ខ្ញុំខ្លាចព្រះករុណាជាម្ចាស់នៃខ្ញុំណាស់ ត្បិតទ្រង់បានបញ្ជាឲ្យខ្ញុំយកអាហារ និង ស្រាទាំងនេះមកឲ្យយពួកលោកបរិភោគ។ ហេតុអ្វីអ្នកចង់ឲ្យទ្រង់ឃើញអ្នកក្នុងសភាពអាក្រក់ជាង យុវជនផ្សេងទៀតដែលមានវ័យស្រករអ្នកដូច្នេះ? ព្រះករុណាជាម្ចាស់នឹងកាត់ក្បាលខ្ញុំជាមិនខានដោយសារតែអ្នក»។ 11 គ្រានោះដានីយ៉ែលក៏បាននិយាយទៅកាន់ម្នាក់ដែលជាមន្ត្រីលើពួកមន្ត្រីតាំងឲ្យមើលលើដានីយ៉ែល ហាណានា មីសាអែល និងអ័សារាថា 12 លោកនិយាយថា «សូមសាកល្បងលជាមួយយើងខ្ញុំជាអ្នកបម្រើលោក ក្នុងរយៈពេលដប់ថ្ងៃសិនចុះ។ សូមឲ្យយយើងខ្ញុំបរិភោគតែបន្លែ និងទឹកសិនចុះ។ 13 រួចហើយចាំលោកប្រៀបធៀបរូបរាងរបស់យើងខ្ញុំជាមួយនឹងយុវជនផ្សេងទៀតដែលបានបរិភោគអាហាររបស់ស្តេច ហើយលោកអាចនឹងប្រព្រឹត្តិនឹងយើងខ្ញុំដែលជាអ្នកបម្រើលោក តាមដែលលោកយល់ឃើញទៅចុះ»។ 14 ដូច្នេះលោកនោះក៏យល់ព្រមតាមសំណើររបស់គាត់ដើម្បីធ្វើការនោះ ហើយនឹងសាកល្បងរយៈពេលដប់ថ្ងៃ។ 15 លុះកន្លងបានដប់ថ្ងៃ មុខមាត់របស់ពួកគេបែរជាស្រស់ថ្លា ហើយរាងកាយស្វាហាប់ជាងពួកយុវជនដែលបរិភោគអាហាររបស់ស្តេចទៅទៀត។ 16 ដូច្នេះលោកមន្ត្រីត្រួតត្រានោះក៏ដកយក អាហារ និងស្រាចេញ ហើយឲ្យតែបន្លែដល់ពួកគេប៉ុណ្ណោះ។ 17 ចំណែកយុវជនទាំងបួននាក់នោះ ព្រះជាម្ចាស់បានប្រទាន ឲ្យពួកគេមានប្រាជ្ញាវៀងវៃ ខាងអក្សរសាស្រ្ត និងមានចំណេះដឹងហើយដានីយ៉ែលមានសមត្ថភាពអាចយល់កាត់ស្រាយរាល់ទាំងនិមិត្ត និងសុបិន្តផ្សេងៗ។ 18 ដល់ពេលកំណត់មកដល់ស្តេចបានបញ្ជាឲ្យនាំពួកគេចូល លោកជាមេមន្ត្រីក៏បាននាំពួកគេទៅគាល់ពីមុខព្រះចៅនេប៊ូក្នេសា។ 19 ស្តេចក៏បានមានបន្ទូលទៅកាន់ពួកគេ ហើយដោយក្នុងចំណោមនោះពុំមាននណារអាចប្រៀបស្មើរនឹង ដានីយ៉ែល ហាណានា មីសាអែល និង អ័សារាបានឡើយ។ ពួកគេឈរនៅចំពោះមុខស្តេច ទាំងត្រៀមខ្លួនរួចរាល់ក្នុងការបម្រើទ្រង់។ 20 គ្រប់អស់ទាំងសំនួរផ្សេងៗ ដែលពេញដោយតំរិះ និងប្រាជ្ញាដែលស្តេចបានសួរ ស្តេចឃើញថាពួកគេពូកែជាងដប់ដងបើប្រៀបនិងគ្រូមន្តអាគមន៍ និង គ្រូអង្គុយធម៌ទាំងប៉ុន្មាននៅក្នុងនគររបស់ស្តេច។ 21 ដានីយ៉ែលក៍នៅទីនោះ រហូតដល់រជ្ជកាលទីមួយនៃព្រះបាទស៊ីរូស។