Genesis 34
Genesis 34:1
តើលោកស៊ីគែមជាកូនរបស់លោកហាម៉ោរបានធ្វើអ្វីនៅពេលគាត់បានឃើញនាងឌីណាជាកូនស្រីរបស់លោកស្រីលេអា?
លោកស៊ីគែមបានចាប់នាងរំលោភធ្វើបាបនាងហើយបង្ខំចិត្តចាប់នាង។
Genesis 34:4
នៅពេលដែលលោកយ៉ាកុបបានឮអំពីអ្វីដែលបានកើតឡើងចំពោះនាងឌីណា តើគាត់បានធ្វើអ្វី?
លោកយ៉ាកុបរក្សាភាពស្ងៀមស្ងាត់រហូតដល់កូនប្រុសរបស់លោកវិលត្រឡប់មកពីវាលវិញ។
Genesis 34:6
តើកូនប្រុសៗរបស់លោកយ៉ាកុបមានប្រតិកម្មយ៉ាងណាពេលដែលពួកគេបានឮអ្វីដែលលោកស៊ីគែមបានធ្វើចំពោះនាងឌីណា?
កូនប្រុសៗរបស់លោកយ៉ាកុបបានឮរឿងនេះពួកគេខឹងជាខ្លាំង។
Genesis 34:8
តើលោកហាម៉ោរដែលជាឪពុកលោកស៊ីគែមចង់ឲ្យលោកយ៉ាកុបធ្វើអ្វី?
លោកហាម៉ោរចង់ឲ្យលោកយ៉ាកុបប្រគល់នាងឌីណាទៅឲ្យលោកស៊ីគែមធ្វើជាភរិយារបស់គាត់ និងឲ្យក្រុមគ្រួសាររបស់លោកយ៉ាកុបរៀបការជាមួយក្រុមគ្រួសាររបស់លោកហាម៉ោរ។
Genesis 34:11
តើលោកស៊ីគែមបាននិយាយអ្វីខ្លះថាគាត់ពេញចិត្តយកនាងឌីណាធ្វើជាភរិយារបស់គាត់?
លោកស៊ីគែមបាននិយាយថា៖ គាត់នឹងបង់ថ្លៃកូនក្រមុំដ៏ថ្លៃវិសេសដូចលោកយ៉ាកុបនឹងដាក់បង្គាប់មក។
តើកូនប្រុសៗរបស់លោកយ៉ាកុបឆ្លើយយ៉ាងណាចំពោះលោកស៊ីគែមហើយហេតុអ្វី?
កូនប្រុសៗរបស់លោកយ៉ាកុបឆ្លើយទៅលោកស៊ីគែម គាត់ដោយល្បិចកល ព្រោះលោកស៊ីគែមបានបង្ខូចកិត្តិយសនាងឌីណា ។
Genesis 34:14
តើកូនប្រុសៗរបស់លោកយ៉ាកុបបានតម្រូវអ្វីដល់លោកហាម៉ោរមុនពេលពួកគេយល់ព្រមរៀបការជាមួយគ្រួសារលោកហាម៉ោរ?
កូនប្រុសៗរបស់លោកយ៉ាកុបបានតម្រូវឲ្យបុរសទាំងអស់ដែលនៅក្នុងគ្រួសាររបស់លោកហាម៉ោរត្រូវទទួលពិធីកាត់ស្បែក។
Genesis 34:22
នៅពេលនិយាយទៅកាន់បុរសនៃទីក្រុងតើលោកហាម៉ោរ និងលោកស៊ីគែមបាននិយាយអ្វីប្រសិនបើពួកគេបានរៀបការជាមួយគ្រួសាររបស់លោកយ៉ាកុប?
ពួកគេបាននិយាយថាសត្វពាហនៈទ្រព្យសម្បត្តិ និងសត្វទាំងអស់របស់លោកយ៉ាកុបនឹងក្លាយជារបស់ពួកគេប្រសិនបើពួកគេរៀបការជាមួយគ្រួសាររបស់លោកយ៉ាកុប។
Genesis 34:24
តើពួកបុរសនៃទីក្រុងលោកហាម៉ោរបានឆ្លើយតបយ៉ាងដូចម្តេចនៅពេលត្រូវបានគេសួរថាតើពួកគេយល់ព្រមទទួលការកាត់ចុងស្បែក?
ពួកបុរសនៅក្រុងលោកហាម៉ោរបានស្តាប់ពាក្យរបស់លោកហាម៉ោរ និងលោកស៊ីគែម ហើយបុរសទាំងអស់សុទ្ធតែទទួលពិធីកាត់ស្បែក។
តើលោកស៊ីម្មាន និងលោកលេវីបានធ្វើអ្វីនៅថ្ងៃទីបីបន្ទាប់ពីពួកបុរសៗដែលមកពីក្រុមគ្រួសាររបស់លោកហាមោ៉បានទទួលពិធីកាត់ស្បែក?
លោកស៊ីម្មាន និងលោកលេវីពួកគេបានសម្លាប់ប្រុសៗទាំងអស់នៅទីក្រុងលោកហាម៉ោរ។
Genesis 34:27
តើកូនប្រុសៗទាំងអស់របស់លោកយ៉ាកុបបានធ្វើអ្វីបន្ទាប់មកទៀត?
កូនប្រុសៗទាំងអស់របស់លោកយ៉ាកុបបានយកទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់ ពួកគេបានចាប់ទាំងកូនក្មេង និងប្រពន្ធរបស់ពួកគេ។
Genesis 34:30
ពេលលោកយ៉ាកុបដឹងអំពីអ្វីដែលលោកស៊ីម្មាន និងលោកលេវីបានធ្វើ តើគាត់បានឆ្លើយតបយ៉ាងណា?
ពីព្រោះប្រជាជននៅលើទឹកដីនេះអាចបំផ្លាញគាត់ និងក្រុមគ្រួសាររបស់គាត់។
ហេតុអ្វីបានជាលោកស៊ីម្មាន និងលោកលេវីនិយាយថាពួកគេបានធ្វើវា?
លោកស៊ីម្មាន និងលោកលេវីបាននិយាយថាពួកគេបានធ្វើវា ពីព្រោះលោកស៊ីគែមបានប្រព្រឹត្ដចំពោះប្អូនស្រីរបស់ពួកគេដូចជានាងឌីណាដែរ។