Genesis 17
Genesis 17:1
តើលោកអាប់រ៉ាមមានអាយុប៉ុន្មាន នៅពេលដែលព្រះអម្ចាស់បានយាងមកឯគាត់ម្តងទៀត ដើម្បីចងសម្ពន្ធមេត្រីរបស់ព្រះអង្គជាមួយលោកអាប់រ៉ាម?
លោកអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ នៅពេលដែលព្រះអម្ចាស់បានយាងមកជួបលោកអាប់រ៉ាមម្តងទៀត។
តើព្រះអម្ចាស់បានបញ្ជាអ្វីដល់លោកអាប់រ៉ាមទាក់ទងនឹងរបៀបរស់នៅរបស់លោកអាប់រ៉ាម?
ព្រះអម្ចាស់បានបញ្ជាលោកអាប់រ៉ាមឲ្យដើរនៅមុខព្រះអង្គដោយឥតកំហុស។
Genesis 17:3
តើព្រះអម្ចាស់បានប្តូរឈ្មោះរបស់លោកអាប់រ៉ាមទៅជាអ្វី ហើយតើឈ្មោះនោះមានន័យដូចម្ដេច?
ព្រះអម្ចាស់បានប្តូរឈ្មោះរបស់លោកអាប់រ៉ាមទៅជាអប្រាហាំដែលមានន័យថា «ឪពុករបស់ប្រជាជាតិជាច្រើន»។
Genesis 17:7
តើព្រះអម្ចាស់បានប្រទានអ្វីខ្លះដល់ពូជពង្សរបស់លោកអប្រាហាំដែលជាផ្នែកនៃសម្ពន្ធមេត្រី?
ព្រះអម្ចាស់បានប្រគល់ទឹកដីកាណានទាំងអស់ឲ្យពូជពង្សរបស់លោកអប្រាហាំដែលជាផ្នែកនៃសម្ពន្ធមេត្រី។
តើព្រះអម្ចាស់បានមានបន្ទូលអ្វីខ្លះដែលនឹងមានទំនាក់ទំនងរវាងពូជពង្សរបស់លោកអប្រាហាំ និងព្រះអម្ចាស់?
ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គនឹងធ្វើជាព្រះជាម្ចាស់របស់ពូជពង្សរបស់លោកអប្រាហាំ។
Genesis 17:9
តើព្រះអម្ចាស់បានបញ្ជាអ្វីខ្លះឲ្យធ្វើជាសញ្ញានៃសម្ពន្ធមេត្រីរវាងលោកអប្រាហាំ និងព្រះអម្ចាស់?
ព្រះអម្ចាស់បានបង្គាប់ឲ្យបុរសៗកាត់ស្បែកជាសញ្ញានៃសម្ពន្ធមេត្រីរវាងលោកអប្រាហាំ និងព្រះអម្ចាស់។
Genesis 17:12
តើទារកត្រូវកាត់ស្បែកនៅអាយុប៉ុន្មាន?
ទារកត្រូវកាត់ស្បែកបន្ទាប់ពីប្រាំបីថ្ងៃ។
តើត្រូវធ្វើយ៉ាងណាចំពោះអ្នកសាសន៍ដទៃដែលចូលរួមក្នុងគ្រួសារដែលមានសម្ពន្ធមេត្រីជាមួយព្រះអម្ចាស់?
អ្នកសាសន៍ដទៃដែលចូលរួមក្នុងគ្រួសារដែលមានសម្ពន្ធមេត្រីជាមួយនឹងព្រះអម្ចាស់ក៏ត្រូវកាត់ស្បែកដែរ។
តើមានអ្វីកើតឡើងចំពោះបុរសដែលមិនបានកាត់ស្បែក?
បុរសដែលមិនកាត់ស្បែកត្រូវបានកាត់ចេញពីប្រជារាស្ត្ររបស់គេព្រោះគាត់បានផ្តាច់សម្ពន្ធមេត្រី។
Genesis 17:15
តើព្រះអម្ចាស់បានប្តូរឈ្មោះសារ៉ាយទៅជាអ្វី?
ព្រះអម្ចាស់បានប្តូរឈ្មោះនាងសារ៉ាយត្រូវហៅថានាងសារា៉។
តើព្រះអម្ចាស់បានសន្យាអ្វីនឹងនាងសារ៉ា?
ព្រះអម្ចាស់បានសន្យាថាកូនប្រុសរបស់លោកអ័ប្រាហាំនឹងមកតាមរយៈដោយនាងសារ៉ា។
Genesis 17:17
តើលោកអប្រាហាំបានឆ្លើយតបយ៉ាងណាចំពោះការសន្យារបស់ព្រះអម្ចាស់ចំពោះនាងសារ៉ា?
លោកអប្រាហាំសើច ហើយសួរថា តើក្មេងម្នាក់អាចកើតមកចំពោះបុរស និងស្ត្រីដែលមានអាយុចាស់យ៉ាងដូចម្តេច។
Genesis 17:19
តើព្រះជាម្ចាស់បានមានបន្ទូលថាលោកអប្រាហាំត្រូវដាក់ឈ្មោះកូនប្រុសដែលនឹងមកដោយនាងសារ៉ាយ៉ាងដូចម្តេច?
ព្រះជាម្ចាស់មានបន្ទូលថា៖អប្រាហាំត្រូវដាក់ឈ្មោះកូនប្រុសនោះថា អ៊ីសាក។
តើព្រះជាម្ចាស់បានមានបន្ទូលថាព្រះអង្គនឹងបង្កើតអ្វីជាមួយអ៊ីសាក?
ព្រះជាម្ចាស់បានមានបន្ទូលថា៖ ព្រះអង្គនឹងបង្កើតសម្ពន្ធមេត្រីជាមួយលោកអ៊ីសាក។
តើព្រះជាម្ចាស់បានសន្យាអ្វីទាក់ទងនឹងលោកអ៊ីស្មាអែល?
ព្រះជាម្ចាស់បានសន្យាថានឹងប្រទានពរដល់លោកអ៊ីស្មាអែលធ្វើឲ្យគាត់មានបង្កើតផល និងធ្វើឲ្យគាត់ក្លាយជាប្រជាជាតិដ៏អស្ចារ្យមួយ។
Genesis 17:24
ក្រោយពីព្រះជាម្ចាស់បានចាកចេញពីលោកអប្រាហាំ តើលោកអប្រាហាំបានធ្វើអ្វីនៅថ្ងៃដដែលនោះ?
នៅថ្ងៃដដែលនោះលោកអប្រាហាំបានធ្វើពិធីកាត់ស្បែកអោយប្រុសៗទាំងអស់ក្នុងគ្រួសាររបស់គាត់។
តើលោកអ៊ីស្មាអែលមានអាយុប៉ុន្មាននៅពេលដែលគាត់កាត់ស្បែក?
លោកអ៊ីស្មាអែលមានអាយុដប់បីឆ្នាំនៅពេលលោកធ្វើពិធីកាត់ស្បែក។