Genesis 11
Genesis 11:1
ភ្លាមៗបន្ទាប់ពីទឹកជំនន់ តើមានប៉ុន្មានភាសានៅលើផែនដីទាំងមូល?
ភ្លាមៗបន្ទាប់ពីទឹកជំនន់មានភាសាតែមួយនៅលើផែនដីទាំងមូល។
តើប្រជាជនបានសាងសង់ទីក្រុង និងប៉មរបស់ខ្លួននៅឯណា?
ប្រជាជនបានសង់ក្រុង និងប៉មរបស់ខ្លួននៅក្នុងទឹកដីស៊ីណើរ។
Genesis 11:3
តើប្រជាជនបានសម្រេចចិត្តធ្វើអ្វីជំនួសឲ្យការរីករាលដាលពាសពេញផែនដីដូចដែលព្រះជាម្ចាស់បានបញ្ជា?
ជំនួសឲ្យការរីករាលដាលពាសពេញផែនដីដូចដែលព្រះបានបញ្ជាប្រជាជនបានសម្រេចចិត្តសាងសង់ទីក្រុង និងប៉មមួយ។
តើមនុស្សចង់បង្កើតអ្វីសម្រាប់ខ្លួនឯង?
ប្រជាជនចង់បង្កើតឈ្មោះកេរ្តិ៍ឈ្មោះពួកគេ។
Genesis 11:5
តើព្រះអម្ចាស់បានយាងចុះមកធ្វើអ្វីខ្លះដល់ប្រជាជន?
ព្រះអម្ចាស់បានយាងចុះមក ហើយបំភាន់ភាសារបស់ពួកគេ។
ហេតុអ្វីព្រះជាម្ចាស់ធ្វើដូច្នេះ?
ព្រះជាម្ចាស់បានបំភាន់ភាសារបស់ពួកគេ ដើម្បីកុំឲ្យពួកគេយល់គ្នាទៅវិញទៅមកបានឡើយ។
Genesis 11:8
តើព្រះជាម្ចាស់បណ្តាលឲ្យប្រជាជនធ្វើអ្វី?
ព្រះជាម្ចាស់បណ្តាលឲ្យប្រជាជនខ្ចាត់ខ្ចាយពាសពេញផែនដីដូចព្រះអង្គបានបញ្ជា។
តើទីក្រុងដែលប្រជាជនបានព្យាយាមសាងសង់នោះមានឈ្មោះអ្វី?
ឈ្មោះទីក្រុងគឺបាបិល។
Genesis 11:10
តើកូនចៅរបស់លោកណូអេមួយណាត្រូវបានផ្តល់ឲ្យក្នុងជំពូកនេះទេ?
កូនចៅរបស់លោកសិមដែលជាកូនប្រុសរបស់លោកណូអេត្រូវបានផ្តល់ឲ្យក្នុងជំពូកនេះ។
Genesis 11:24
តើនរណាជាឪពុករបស់លោកអាប់រ៉ាម?
ឪពុករបស់លោកអាប់រ៉ាមគឺលោកថេរ៉ា។
Genesis 11:27
កូនប្រុសរបស់លោកថេរ៉ាមានកូនប្រុសម្នាក់ឈ្មោះអ្វី?
កូនប្រុសរបស់លោកថេរ៉ាមានកូនប្រុសម្នាក់ឈ្មោះឡុត។
តើលោកថេរ៉ារស់នៅទីណា?
លោកថេរ៉ារស់នៅក្រុងអ៊ើរនៃទឹកដីខាល់ដេ។
Genesis 11:29
តើប្រពន្ធរបស់លោកអាប់រ៉ាមមានឈ្មោះអ្វី?
ប្រពន្ធរបស់លោកអាប់រ៉ាមឈ្មោះនាងសារ៉ាយ។
តើប្រពន្ធរបស់លោកអាប់រ៉ាមមានបញ្ហាអ្វី?
ប្រពន្ធរបស់លោកអាប់រ៉ាមនាងសារ៉ាយជាស្ត្រីអារ នាងគ្មានកូនទេ។
Genesis 11:31
តើលោកថេរ៉ាបានផ្លាស់ទៅជាមួយលោកអាប់រ៉ាមនាងសារ៉ាយ និងឡុតទៅទីណា?
លោកថេរ៉ាផ្លាស់ទៅស្រុកកាណានជាមួយលោកអាប់រ៉ាមនាងសារ៉ាយ និងឡុត។