Genesis 1
Genesis 1:1
តើព្រះជាម្ចាស់បានបង្កើតអ្វីនៅដើមដំបូង?
ព្រះជាម្ចាស់បានបង្កើតស្ថានសួគ៌ និងនៅផែនដី។
តើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានធ្វើអ្វីខ្លះ កាលពីដើមដំបូង?
ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់រេរានៅលើផ្ទៃនៃទឹកនោះ។
Genesis 1:3
តើព្រះជាម្ចាស់បានបង្កើតពន្លឺដោយរបៀបណា?
ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរឲ្យមានពន្លឺ»។
Genesis 1:6
តើព្រះជាម្ចាស់បានបង្កើតអ្វីនៅថ្ងៃទីពីរ?
ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃរវាងផ្ទៃទឹក។
Genesis 1:9
តើព្រះជាម្ចាស់បានហៅថាដីស្ងួត និងទឹកដែលបានប្រមូលផ្ដុំថាអ្វី?
ព្រះជាម្ចាស់បានហៅថាដីស្ងួត «ផែនដី» ហើយហៅទឹកដែលប្រមូលជុំគ្នាថាជា «សមុទ្រ»។
Genesis 1:11
តើព្រះជាម្ចាស់បានបង្កើតរបស់អ្វីខ្លះនៅថ្ងៃទី បី?
ព្រះជាម្ចាស់បានបង្កើតរុក្ខជាតិដុះដូចជា៖ រុក្ខជាតិដែលមានគ្រាប់ ហើយមានរុក្ខជាតិ ដុះលូតឡើង នៅថ្ងែទីបី។
Genesis 1:14
តើពន្លឺភ្លើងនៅលើមេឃមានគោលបំណងអ្វី?
ពួកវាត្រូវបានញែកថ្ងៃចេញពីយប់ និងដើម្បីឲ្យវាធ្វើជាសញ្ញាសម្គាល់ សម្រាប់រដូវ សម្រាប់ថ្ងៃ និងឆ្នាំ។
Genesis 1:16
តើព្រះជាម្ចាស់បានបង្កើតអ្វីនៅថ្ងៃទីបួន?
ព្រះជាម្ចាស់បានបង្កើតពន្លឺដ៏ធំពីរ និងពួកផ្កាយ។
Genesis 1:20
តើព្រះជាម្ចាស់បានបង្កើតអ្វីនៅថ្ងៃទីប្រាំ?
ព្រះជាម្ចាស់បានបង្កើតសត្វមានជីវិតជាច្រើន និងរស់នៅក្នុងទឹក ហើយនិងសត្វស្លាប។
Genesis 1:22
តើព្រះជាម្ចាស់បានបញ្ជាអ្វីដល់សត្វរស់នៅក្នុងសមុទ្រ និងបក្សី?
ចូរបង្កើតផល និងបានចម្រើនឡើង។
Genesis 1:26
តើព្រះជាម្ចាស់បានបង្កើតរូបអ្វីដែលដូចព្រះអង្គ?
ព្រះជាម្ចាស់បានបង្កើតរូបមនុស្សឲ្យដូចព្រះអង្គផ្ទាល់។
តើអ្វីដែលខុសប្លែកពីរបៀបដែលព្រះបានបង្កើតមនុស្សមក?
ព្រះជាម្ចាស់បានបង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់។
Genesis 1:28
តើព្រះជាម្ចាស់បានបញ្ជាអ្វីដល់មនុស្ស?
ចូរបង្កើតផលឲ្យបានច្រើន ហើយចម្រើនឡើង បំពេញផែនដី ហើយបង្រ្កាបវាផង។
តើព្រះជាម្ចាស់បានឲ្យបុរសបរិភោគអ្វី?
ព្រះជាម្ចាស់បានឲ្យបានប្រគល់រុក្ខជាតិដែលមានគ្រាប់ និងគ្រប់ទាំងដើមឈើដែលមានគ្រាប់តាមពូជផង។
Genesis 1:30
នៅពេលព្រះជាម្ចាស់បានឃើញអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតហើយ តើព្រះអង្គមានព្រះហឫទ័យយ៉ាងណាអំពីវា?
ព្រះជាម្ចាស់យល់ថាល្អណាស់។