ជំពូក ២១

1 បន្ទាប់មក មេដឹកនាំតាមអំបូររបស់កុលសម្ព័ន្ធលេវីបានមកជួបលោកបូជា‌ចារ្យ​អេ‌ឡា‌សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អ្នកដឹកនាំរបស់​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ 2 ពួកគេបាននិយាយទៅពួកលោកនៅស៊ីឡូនៅក្នុងទឹកដីកាណានថា៖​ «ព្រះអម្ចាស់បានបង្គាប់ដល់អ្នកតាមរយៈលោកម៉ូសេថាឲ្យទីក្រុងឲ្យពួកយើងស្នាក់នៅ និងកន្លែងសម្រាប់ហ្វូងសត្វរបស់ពួកយើង»។ 3 ដូច្នេះ ស្របតាមបង្គាប់របស់ព្រះអម្ចាស់ ប្រជាជនអ៊ីស្រាអែលបានចែកទឹកដីជាមរតករបស់ពួកគេមានទីក្រុង និងរួមទាំងដីសម្រាប់ហ្វូងសត្វដូចតទៅដល់កុលសម្ព័ន្ធលេវី។ 4 ការចាប់ឆ្នោតសម្រាប់អំបូរកេហាត់មានដូចតទៅៈ បូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុន​ ដែលកើតចេញពីកុលសម្ព័ន្ធលេវី បានទទួលក្រុងសាមសិបដែលបានទទួលពីកុលសម្ព័ន្ធយូដា ពីកុលសម្ព័ន្ធស៊ីម្មាន និងពីកុលសម្ព័ន្ធបេនយ៉ាមីន។​ 5 អ្នកផ្សេងទៀតនៅក្នុងអំបូរកេហាត់ទទួលបានទឹកដីពីកុលសម្ព័ន្ធអេប្រាអ៊ីមក្រោយការចាប់ឆ្នោត គឺបានក្រុងដប់ចេញពីអំបូរនៃកុលសម្ព័ន្ធអេប្រាអ៊ីម ដាន់ និងចេញពីកុលស្ព័ន្ធពាក់កណ្តាលរបស់ម៉ាណាសេ។ 6 បន្ទាប់មក ប្រជាជនដែលជាកូនចៅរបស់លោកគើសុន​ត្រូវបានប្រគល់ទឹកដីឲ្យដោយការចាប់ឆ្នោត គឺបានក្រុងសាមសិបចេញពីអំបូរនៃកុលសម្ព័ន្ធ​អ៊ីសា‌ខារ កុល‌សម្ព័ន្ធ​អេ‌ស៊ើរ កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បាសាន។ 7 ប្រជាជនដែលជាកូនចៅរបស់លោក​ម៉្រារី​ទទួល​បាន​ក្រុង​ចំនួន​ដប់‌ពីរចេញពីកុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន។ 8 ដូច្នេះ ប្រជាជនអ៊ីស្រាអែលចែកទឹកដីគ្នាដោយការចាប់ឆ្នោត ក្រុងទាំងនេះ (រួមទាំងទឹកដីសម្រាប់ហ្វូងសត្វ) ទៅដល់កុលសម្ព័ន្ធលេវី ដូចដែលព្រះអម្ចាស់បានបង្គាប់តាមរយៈលោកម៉ូសេ។ 9 ចាប់ពីកុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ស៊ីម្មាន បាន​ចែកទឹកដីដែលមានក្រុងដែលមានកត់តាមឈ្មោះ។ 10 ទីក្រុងទាំងនេះបានប្រគល់ឲ្យ​កូន​ចៅ​លោក​អើរ៉ុន​ដែលនៅក្នុងចំណោម​អំបូរ​លោក​កេហាត់ ដែលចេញពីកុលសម្ព័ន្ធ​លេវី ។ ដោយសារ​ការ​ចាប់​ឆ្នោត​លើក​ដំបូង​ចំ​លើ​ពួក​គេ។ 11 ជនជាតិអ៊ីស្រាអែលបានឲ្យក្រុង​គារ‌យ៉ាត អើបា​ពោល​ (អើបាជាឪពុករបស់អណាក់) គឺ​ក្រុង​ហេប្រូន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​​យូដា ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញនោះ។ 12 ប៉ុន្តែ វាលស្រែ និង​ភូមិ​របស់​ក្រុង​នោះ​ គេ​បាន​ប្រគល់​ជូន​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ ទុក​ជា​កម្មសិទ្ធិរបស់លោក។ 13 កូនចៅរបស់លោកអើរុនជាបូជាចារ្យបានទទួលហេប្រូន និងវាលស្មៅរបស់ក្រុងនោះ ដែលជាក្រុងជម្រកសម្រាប់អស់អ្នកដែលសម្លាប់មនុស្សដោយអចេតនា ព្រមទាំងក្រុង​លីប‌ណា និង​វាល​ស្មៅ​របស់ក្រុងនោះ 14 ក្រុង​យ៉ាទៀរ និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​អែសធេ‌ម៉ូរ និង​វាល​ស្មៅ​របស់ក្រុងនោះ។ 15 ពួកគេក៏ឲ្យក្រុង​ហូឡូន និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​ដេបៀរ និង​វាល​ស្មៅ​របស់ក្រុងនោះ 16 ក្រុង​អាយីន និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​យូថា និង​វាល​ស្មៅ​របស់ក្រុងនោះ ព្រម​ទាំង​ក្រុង​បេត‌សេមែស និង​វាល​ស្មៅ​របស់ក្រុងនោះ។ ​មាន​​ប្រាំ​បួន​ក្រុងដែលបានទទួលពីកុលសម្ព័ន្ធទាំងពីរនេះ។ 17 ចេញពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ពួកគេ​ទទួល​បាន​ក្រុង​គីបៀន និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​កេបា និង​វាល​ស្មៅ​របស់ក្រុងនោះ 18 ក្រុង​អាណា‌ថោត និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​អាល់‌ម៉ូន និង​វាល​ស្មៅ​របស់ក្រុងនោះ ​មាន​បួន​ក្រុង។ 19 ក្រុងដែលប្រគល់ជូនពួក​បូជា‌ចារ្យ​ដែល​ជា​កូន​ចៅ​លោក​អើរ៉ុន​ទទួល​ គឺដប់​បី​ក្រុង ព្រម​ទាំង​វាល​ស្មៅរបស់ក្រុងនោះផង។ 20 ដូច្នេះ អ្នកផ្សេងទៀតក្នុងគ្រួសាររបស់លោក​កេហាត់ គឺពួកលេវីដែលនៅក្នុងគ្រួសាររបស់កេហាត់ ពួកគេទទួល​បាន​ក្រុង​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ដោយ​ការ​ចាប់​ឆ្នោត។ 21 ពួក​គេ​ទទួល​បានក្រុង​ស៊ីគែម និង​វាល​ស្មៅ​របស់ក្រុងនោ ដែលនៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ជាក្រុងជម្រកសម្រាប់អ្នកណាដែលសម្លាប់មនុស្សដោយអចេតនា ក្រុង​កេស៊ើរ និង​វាល​ស្មៅ​របស់ក្រុងនោះ 22 ក្រុង​គីប‌សែម និង​វាល​ស្មៅ​របស់ក្រុងនោះក្រុង​បេត‌ហូរ៉ូន និង​វាល​ស្មៅ​របស់ក្រុងនោះ ​ទាំង​អស់មាន​បួន​ក្រុង។ 23 ពីកុលសម្ព័ន្ធដាន់អំបូរកេហាត់បានទទួលក្រុង និង​វាល​ស្មៅ​​របស់​ក្រុងនោះ ក្រុង​គីប‌ថោន និង​វាល​របស់ក្រុងនោះ 24 ក្រុង​អាយ៉ា‌ឡូន និង​វាល​ស្មៅ​របស់ក្រុងនោះ ព្រម​ទាំង​ក្រុង​កាថ រីម៉ូន និង​វាល​ស្មៅរបស់ក្រុងនោះ ​មាន​ទាំង​អស់​​បួនក្រុង។ 25 អំបូរកេហាត់បានទទួលក្រុងពីរពីកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលគឺក្រុង​តាណាក់ និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​អ៊ីត‌ឡាម និង​វាល​ស្មៅ​របស់ក្រុងនោះ។ 26 អំបូរកូនចៅរបស់កេហាត់ទាំងអស់មានក្រុងដប់ រួមទាំងវាលស្មៅរបស់ពួកគេ។ 27 អំបូរ​​គើសុន ដែលជាអំបូរផ្សេងទៀតរបស់កុលសម្ព័ន្ធលេវី​ទទួល​បាន​ក្រុង​ និងវាលស្មៅរបស់ក្រុងនោះ ក្នុង​ទឹក​ដីពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដែល​នៅ​ខាង​កើត សម្រាប់​ជាក្រុង​ជម្រក​ដល់​អ្នក​សម្លាប់​គេដោយអចេតនា ក្រុង​កូឡាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្នុង​ស្រុក​បាសាន ព្រម​ទាំង​ក្រុង​បេស‌ត្រា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ គឺ​មាន​ទាំង​អស់​ក្រុង​ពីរ។ 28 ពួកគេក៏ឲ្យក្រុងគើសុនពីកុលសម្ព័ន្ធអ៊ីសា‌ខារដល់អំបូរគើសុន ជាមួយនឹងវាលរបស់ក្រុងនោះ ក្រុងដាប្រាត និង​វាល​ស្មៅរបស់ក្រុងនោះដែរ 29 ក្រុង​យ៉ាមូត និង​វាល​ស្មៅ​របស់ក្រុងនោះ ​ក្រុង​អេន‌កានីន និង​វាល​ស្មៅ​របស់ក្រុងនោះ គឺមាន​​ក្រុង​បួន។ 30 ចេញពីកុលសម្ព័ន្ធស៊ើរ គេបានឲ្យ​​ក្រុង​មីសាល់ និង​វាល​ស្មៅ​​របស់ក្រុងនោះ ក្រុង​អាប់‌ដូន និង​វាល​ស្មៅ​​របស់ក្រុងនោះ 31 ក្រុង​ហែល‌កាថ និង​វាល​ស្មៅ​​របស់ក្រុងនោះ ក្រុង​រេហូប និង​វាល​ស្មៅ​​របស់ក្រុងនោះ គឺ​មាន​​ក្រុង​បួន។ 32 ចេញពី​កុល‌សម្ព័ន្ធ​ណែប‌ថាលី អំបូរគើសុន បាន​ទទួល​​ក្រុង​កាដេស និងវាលស្មៅរបស់ក្រុងនោះ នៅក្នុងស្រុកកាលីឡេជាក្រុង​ជម្រក​ដល់​អ្នក​សម្លាប់​គេដោយអចេតនា ​​ ក្រុង​ហាម៉ាត ដោរ និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​ការ‌ថាន និង​វាល​ស្មៅ​របស់ក្រុងនោះ គឺ​មាន​ក្រុង​បី។ 33 ពួក​លេវី​ជា​កូន​ចៅ​របស់​លោក​គើសុនមានក្រុងទាំងអស់ដប់បី តាម​អំបូររបស់ពួកគេ ព្រម​ទាំង​វាល​ស្មៅរបស់ក្រុងនោះផង។​ 34 ពួកលេវីផ្សេងទៀតអំបូរលោកម៉្រារី ​ទទួល​បាន​ពីកុល‌សម្ព័ន្ធ​សាប់យូ‌ឡូន មានក្រុង​យ៉ុក‌នាម និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​ការថា និង​វាល​ស្មៅរបស់ក្រុងនោះ 35 ក្រុង​ឌីម ណា និង​វាល​ស្មៅ​របស់ក្រុងនោះ ព្រម​ទាំង​ក្រុង​ណា ហា‌ឡាល់ និង​វាល​ស្មៅ​របស់ក្រុងនោះ ​មាន​ទាំង​អស់​​បួនក្រុង។ 36 អំបូរ​ម៉្រារី បានទទួលពីកុល‌សម្ព័ន្ធ​រូបេន​មាន​ក្រុង​បេស‌ស៊ើរ និង​វាល​ស្មៅ​របស់ក្រុងនោះ ក្រុង​យ៉ាហាស និង​វាល​ស្មៅ​របស់ក្រុងនោះ 37 ក្រុង​ក្ដេម៉ូត និង​វាល​ស្មៅរបស់ក្រុងនោះ ព្រម​ទាំង​ក្រុង​មេ‌ផ្អាត និង​វាល​ស្មៅរបស់ក្រុងនោះ គឺ​មាន​ទាំង​អស់បួន​ក្រុង។ 38 ពី​កុល‌សម្ព័ន្ធ​កាដ គេ​ទទួល​បាន​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ និង​វាល​ស្មៅ​របស់ក្រុងនោះ ជាជម្រក​សម្រាប់អ្នកដែល​សម្លាប់​គេដោយអចេតនា និងក្រុង​ម៉ាហា‌ណែម និង​វាល​ស្មៅ​របស់ក្រុងនោះ។ 39 អំបូរម៉្រារីក៏ទទួលបានក្រុងហេស‌បូន និង​វាល​ស្មៅ​របស់ក្រុងនោះ និងក្រុង​យ៉ា‌ស៊ើរ និង​វាល​ស្មៅ​របស់ក្រុងនោះ។ មានទាំងអស់ក្រុងបួន។ 40 ក្រុងទាំងអស់នេះជាក្រុងរបស់អំបូរបីបួនរបស់លោកម៉្រារី មកពីកុលសម្ព័ន្ធលេវី ដែលមានទាំងអស់ដប់ពីរក្រុង ដែលបានចាប់ឆ្នោតសម្រាប់ពួកគេ។ 41 ក្រុងដែលពួកលេវីបានទទួលពីកណ្តាលទឹកដីអ៊ីស្រាអែលមានចំនួនសែសិបប្រាំបីក្រុង រួមទាំងវាលស្មៅរបស់ក្រុងនោះផង។ 42 ក្រុងនីមួយៗមានវាលស្មៅព័ទ្ធជុំវិញ។ គ្រប់ក្រុងទាំងអស់មានដូចគ្នា។ 43 ដូច្នេះ ព្រះអម្ចាស់បានប្រទានទឹកដីដល់កូនចៅអ៊ីស្រាអែលជាទឹកដីដែលព្រះអង្គបានស្បថថានឹងប្រទានដល់បុព្វបុរសរបស់ពួកគេ។ 44 បន្ទាប់មក ព្រះអម្ចាស់ឲ្យពួកគេសម្រាកតាមកន្លែងរបស់ពួកគេរៀងៗខ្លួន ដូចដែលបានស្បថជាមួយដូនតារបស់ពួកគេ។ គ្មានសត្រូវណាមួយរបស់ពួកគេអាចយកឈ្នះពួកគេបានឡើយ។ ព្រះអម្ចាស់បានប្រទានសត្រូវរបស់ពួកគេមកក្នុងកណ្តាប់ដៃរបស់ពួកគេ។ 45 គ្មានសេចក្តីសន្យាណាមួយដែលព្រះអម្ចាស់បានសន្យាជាមួយនឹងអ៊ីស្រាអែលមិនបានសម្រេចនោះឡើយ។ អ្វីៗគ្រប់យ៉ាងបានសម្រេចទាំងអស់។