ជំពូក ១៩

1 សន្លឹកឆ្នោតទៅពីចំលើកុលសម្ព័ន្ធស៊ីម្មាន ហើយបានបែងចែកតាមអំបូររបស់ពួកគេរៀងៗខ្លួន។ ទឹកដីដែលពួកគេទទួលបានគឺនៅចំកណ្តាលទឹកដីរបស់កុលសម្ព័ន្ធយូដា។ 2 ទឹកដី​ជា​មរតករបស់ពួក​គេ គឺ​បៀរ‌សេបា សេបា ម៉ូឡា‌ដា 3 ហាត‌សា ស៊ូអាល បាឡា អាសែម 4 អែល‌ថូឡាត បេធូល‌ហោ‌ម៉ា។ 5 កុលសម្ព័ន្ធស៊ីម្មានក៏ទទួលបាន៖ ស៊ីគ‌ឡាក់ បេត ម៉ាកា‌បុត ហាត‌សា សូសា 6 បេត ល្បា‌អូត សារូ‌ហេន។ មាន​​ដប់​បី​ក្រុងរួមទាំងភូមិរបស់ពួកគេ។ 7 កុលសម្ព័ន្ធស៊ីម្មានក៏ទទួលបាន៖ អាយីន រីម៉ូន អេធើរ និង​អាសាន។ មាន​​បួន​ក្រុងរួមទាំងភូមិផ្សេងៗរបស់ពួកគេ។ 8 មានទាំងភូមិដែលនៅជុំវិញនៅឆ្ងាយទៅដល់ក្រុងបាឡាត បៀរ (គឺ​រ៉ាម៉ាត់​នៅក្នុងក្រុងនេកេវ)។ នេះជាទឹកដីដែលជាមរតករបស់កុលសម្ព័ន្ធស៊ីម្មាន ដែលបានប្រគល់ឲ្យដល់អំបូរនីមួយៗ។ 9 ទឹកដីដែលជាមរតករបស់កុលសម្ព័ន្ធស៊ីម្មានចាប់ចេញពីផ្នែកមួយនៃកុលសម្ព័ន្ធយូដា។ ដោយសារតែទឹកដីដែលបែងចែកដល់កុលសម្ព័ន្ធយូដាធំពេកសម្រាប់ពួកគេ ដូច្នេះ កុលសម្ព័ន្ធស៊ីម្មានក៏ទទួលបានទឹកដីជាមរតកនៅកណ្តាលទឹកដីរបស់ពួកគេទៅ។ 10 ឆ្នោតទីបីចំលើកុលសម្ព័ន្ធសាប់យូ‌ឡូន ហើយត្រូវបានប្រគល់ឲ្យតាមអំបូររបស់គេរៀងៗខ្លួន។ ព្រំប្រទល់នៃទឹកដីរបស់ពួកគេចាប់ពីសា‌រីដ។ 11 ព្រំប្រទល់របស់ពួកគេចេញពីភាគខាងលិចទៅដល់​ម៉ារ៉ា‌ឡា ហើយ​ប៉ះដាបា‌សែត បន្ទាប់មក លាតសន្ធឹង​រហូត​​ដល់​ទឹក​ធ្លាក់ ដែល​នៅ​ទល់​មុខ​នឹង​យុក‌នាម។ 12 ចេញពីសារីដព្រំប្រទល់បែរទៅទិសខាងកើតហើយទៅដល់ព្រំប្រទល់ស្រុក​គីស្លូត តា‌បោរ។ ចេញបីទីនោះបន្ត​ទៅ​ដល់​ដាប្រាត ហើយ​ឡើង​ទៅ​យ៉ាភា។ 13 ចេញពីទីនោះឆ្លងកាត់ភាគខាងកើតទៅ​ដល់​គីតា ហេ‌ភើរ អ៊ីតា កាស៊ីន ហើយ​ទៅ​ដល់​រីម៉ូន និង​បត់​ទៅ​ណេយ៉ា។ 14 ព្រំប្រទល់បត់ទៅខាងជើងដល់​ហាណា‌ថូន និងបញ្ចប់ត្រឹមជ្រលង​យីប‌ថា អែល។ 15 តំបន់នេះរួមទាំងក្រុងកាថាត ណា ហា‌ឡាល់ ស៊ីម‌រ៉ូន យីដា‌ឡា និង​បេថ្លេ‌ហិម។ មានដប់ពីរក្រុង និងរួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេ។ 16 នេះជាចំណែកទឹកដីមរតករបស់កុលសម្ព័ន្ធ​សាប់យូ‌ឡូន តាម​អំបូរ​របស់​ពួក​គេ មានទាំងក្រុង និងភូមិផ្សេងៗទៀតរបស់ពួកគេ។ 17 ឆ្នោតទីបួនចំលើកុលសម្ព័ន្ធអ៊ីសាខា ហើយបានប្រគល់ដល់អំបូររបស់ពួកគេ។​ 18 ទឹកដីរបស់ពួកគេមានក្រុង​យេស‌រាល គីសា‌ឡូត ស៊ូ‌ណែម 19 ហាផា‌រ៉ែម ស៊ីអូន អាណា‌ក្រាត។ 20 រួមទាំងរ៉ាប៊ីត គីស‌យ៉ូន អាបេស 21 រេមេត អេន កានីម អេន ហាដា បេត‌ផាសេ។ 22 ព្រំ‌ប្រទល់របស់ពួកគេក៏ប៉ះ​នឹង​ក្រុង​តាបោរ សា‌ហាត់ ស៊ីម៉ា បេត​សេមែស ហើយ​បញ្ចប់ត្រឹម​ទន្លេ​យ័រដាន់។ មានដប់ប្រាំមួយទីក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេផងដែរ។ 23 នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធអ៊ីសាខា ហើយត្រូវបានប្រគល់ឲ្យតាមអំបូររបស់ពួកគេ មានទាំងក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេ។ 24 ឆ្នោតទីប្រាំចំលើកុលសម្ព័ន្ធអេស៊ើរ ហើយបានប្រគល់ឲ្យអំបូររបស់ពួកគេ។ 25 ទឹកដីរបស់ពួកគេរូមទាំងក្រុង​ហែល‌កាថ ហាលី បេថែន អាក‌សាប 26 អាឡា‌មេឡេក អាម៉ាដ មីសាល។ នៅភាគខាងលិចព្រប្រទល់លាតសន្ធឹងទៅដល់​ភ្នំ​កើមែល ទៅស៊ី‌ហោរ លីប‌ណាថ។ 27 បន្ទាប់មក បត់ទៅទិសខាងកើត​ដល់​បេតដា‌កូន រហូតដល់​សាប់យូ‌ឡូន និង​ជ្រលង​ភ្នំ​យីបថា‌អែល បន្តទៅ​ទិស​ខាង​ជើង ដល់​បេតអេ‌មេក និង​ណេ‌យែល។ បន្ទាប់មក បន្តទៅ​ក្រុង​កាប៊ូល ទៅភាគខាងជើង។ 28 បន្តដល់​អេប្រូន រេហូប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន។ 29 ព្រំប្រទល់ត្រឡប់ទៅ​រ៉ាម៉ា ហើយទៅដល់ក្រុងទីរ៉ុស។ បន្ទាប់មក ព្រំប្រទល់ត្រឡប់ទៅក្រុង​ហូសា និងបញ្ចប់ត្រឹមសមុទ្រក្នុងតំបន់​អាក‌ស៊ីប 30 ​ក្រុង​អ៊ូម៉ា អាផេក និង​រេហូប។ មាន​​ម្ភៃ​ពីរ​ក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេ។ 31 នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធអាស៊ើរ ដែលបានប្រគល់ដល់អំបូររបស់ពួកគេ ទាំងក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេផង។ 32 ឆ្នោតទីប្រាំមួយចំលើកុលសម្ព័ន្ធណែប‌ថាលី និងបានប្រគល់ដល់តាមអំបូររបស់គេ។ 33 ព្រំប្រទល់របស់ពួកចាប់ពីហេលេប ពី​ដើម​ជ្រៃ​នៅឯសាន‌ណានីម បន្តដល់​អាដា‌មី ណេ‌កិប និង​យ៉ាប់‌នាល រហូត​​ដល់​ឡាក់​គូម បញ្ចប់ត្រឹមទន្លេ​យ័រដាន់។ 34 ព្រំប្រទល់ភាគខាងលិចទៅដល់​អាស‌ណូត តា‌បោរ ហើយ​ទៅ​​ហ៊ូកុក ប៉ះទឹក​ដី​សាប់​យូឡូន​ផ្នែក​ខាង​ត្បូង និង​ទៅដល់ទឹក​ដី​អេ‌ស៊ើរនៅភាគខាងលិច និង​យូដា​ផ្នែក​នៅភាគខាងកើតឯ​ទន្លេ​យ័រដាន់។ 35 ក្រុងដែលមានកំពែងរួមមានស៊ី‌ឌីម‌សេរ ហាំម៉ាត់ រ៉ាកាត់ គីនេ‌រ៉េត 36 អាដា‌ម៉ា រ៉ាម៉ា ហា‌សោរ 37 កេដែស អេទ្រី អេន ហាសោរ។ 38 ក៏មានក្រុងយីរ៉ូន មីក‌ដាល អែល ហូរេម បេត‌អា‌ណាត និង​បេត សេមែស។ មាន​​ដប់​ប្រាំ​បួន​ក្រុង រួមទាំងភូមិរបស់ពួកគេ។ 39 នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធ​ណែប‌ថាលី ដែលផ្តល់តាម​អំបូរ​របស់​ពួក​គេ ទាំងទីក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់ពួកគេផងដែរ។ 40 ឆ្នោតទីប្រាំពីរចំលើកុលសម្ព័ន្ធដាន ដែលត្រូវប្រគល់តាមអំបូររបស់ពួកគេ។ 41 ទឹកដីដែលគេទទួលបានមានក្រុង​សូរ៉ាស់ អែស‌ថោល សេ‌មែស 42 សាឡា‌ប៊ីន អាយ៉ា‌ឡូន យីត ឡា។ 43 ក៏រួមទាំងអេឡូន ធីមណា អេក្រូន 44 អែល‌ថ្កេរ គី‌ថោន បាឡាត 45 យេហ៊ូដ បេន បេរ៉ាក់ កាថ រីម៉ូន 46 ​មេយ៉ារ‌កូន និង​រ៉ាកូនជាមួយនឹងទឹកដីចេញពី​យ៉ុប‌ប៉េ។ 47 នៅពេលដែលកុលសម្ព័ន្ធដាន់បាត់ទឹកដីរបស់ពួកគេ ពួកគេបានវាយយកក្រុងលេសែម វាយប្រឆាំងនឹងក្រុងនោះ និងកាន់កាប់ក្រុងនោះបាន។ ពួកគេបានសម្លាប់អ្នកទាំងនោះដោយដាវ ប្រមូលយកជ័យភណ្ឌ ហើយស្នាក់នៅទីនោះទៅ។ ពួកគេបានប្តូរឈ្មោះលេសែម ដោយហៅថាដាន់តាមឈ្មោះបុព្វបុរសរបស់ពួកគេ។ 48 នេះជាទឹកដីមរតករបស់កុលសម្ព័ន្ធដាន់​ ហើយបានប្រគល់ឲ្យអំបូរបស់ពួកគេ ទាំងក្រុង រួមទាំងភូមិផ្សេងៗទៀតរបស់គេ។ 49 ក្រោយពួកគេបានបញ្ចប់ក្នុងការបែងចែកទឹកដីជាមរតករួចហើយ ប្រជាជនអ៊ីស្រាអែលបានប្រគល់មរតករបស់ពួកគេជូនលោកយ៉ូស្វេជាកូនរបស់លោកនូន។ 50 ស្របតាមបង្គាប់របស់ព្រះអម្ចាស់ពួកគេបានប្រគល់ជូនលោកនូវក្រុងណាដែលលោកសំណូមពរគឺក្រុង​ធីម៉្នាត សេរ៉ា នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម។ លោកបានសង់ក្រុងនោះឡើងវិញហើយស្នាក់នៅទីនោះ។ 51 នេះជាទឹកដីមរតកដែលលោក​បូជា‌ចារ្យអេឡា​សារ លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និងអ្នកដឹកនាំកុល‌សម្ព័ន្ធ​នៃបុព្វបុរសរបស់ពួកគេ ជាមួយនឹងប្រជាជនអ៊ីស្រាអែលចែកគ្នាដោយការចាប់ឆ្នោតនៅស៊ីឡូមុខព្រះអម្ចាស់ នៅឯច្រកចូលជំរំដែលគេប្រជុំគ្នា។ ដូច្នេះ គេក៏បានបញ្ចប់ការបែងចែកទឹកដីគ្នា។