ជំពូក ៩

1 គេ​បាន​ធ្វើជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល តាម​ក្រុម​គ្រួសារ​របស់​គេ ហើយបាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ ប្រជា‌ជន​យូដា​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ី‌ឡូន ពីព្រោះ​តែ​ពួក​គេ​មិន​ស្មោះ​ត្រង់​នឹង​ព្រះ‌ជាម្ចាស់។ 2 អស់​អ្នក​ដែល​បាន​វិលត្រឡប់​មក​វិញ​មុន​គេ​បង្អស់ ហើយ​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​របស់​ខ្លួន​នៅ​តាម​ក្រុង​នានា នោះ​គឺ​ប្រជា‌ជន​អ៊ីស្រា‌អែល​ធម្មតា ពួក​បូជា‌ចារ្យ ពួក​លេវី និងពួកអ្នកបម្រើនៅព្រះវិហារ។ 3 កូន​ចៅ​យូដា កូន​ចៅ​បេន‌យ៉ាមីន កូន​ចៅ​អេប្រាអ៊ីម និង​ម៉ាណា‌សេ​ខ្លះ នាំ​គ្នា​តាំង​ទី​លំ‌នៅ​នៅ​ក្រុង​យេរូ‌សាឡិម។ 4 នៅក្នុងកុល‌សម្ព័ន្ធ​យូដា​មាន​លោក​អ៊ូថាយ ជា​កូន​របស់​លោក​អាំមី‌ហ៊ូដ ដែលជា​កូនរបស់​លោក​អុមរី ដែលជា​កូន​របស់​លោក​អ៊ីមរី លោកអ៊ីមរីជាកូន​របស់​លោក​បានី ក្នុង​អំបូរ​ពេរេស ដែលជាកូនរបស់លោកយូដា។ 5 ក្នុង​អំបូរ​ស៊ីឡូរ​មាន​លោក​អសា‌យ៉ា ជា​កូនច្បង​គេ និង​កូន​ចៅ​របស់​គាត់។ 6 ក្នុង​អំបូរ​សេ‌រ៉ា​មាន​លោក​យេអួល និង​បងប្អូន​របស់​គាត់។ សរុប​ទាំង​អស់​មាន ៦៩០​នាក់។ 7 ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានលោកសាលូ ជាកូនរបស់លោកមេស៊ូឡាម លោកមេស៊ូឡាមជាកូនរបស់លោកហូដាវា លោកហូដាវាជាកូនរបស់លោកហាសេនួ។ 8 លោក​យីប‌នេ‌យ៉ា​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ។ លោក​អេឡា​ជា​កូន​របស់​លោក​អ៊ូស៊ី ហើយ​លោក​អ៊ូស៊ី​ត្រូវ​ជា​កូន​របស់​លោក​មីករី លោកមីករីជាកូនរបស់​លោក​មេស៊ូ‌ឡាម មេស៊ូឡាមជាកូន​របស់​លោក​សេផា‌ធា លោកសេផាធាជាកូន​របស់​លោក​រេហួល លោករេហួលជាកូន​របស់​លោក​យីប‌នីយ៉ា។ 9 បងប្អូន​របស់​ពួក​គេ​រាប់​តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ​មាន​ចំនួន ៩៥៦​នាក់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន។ 10 ​ក្រុម​បូជា‌ចារ្យ​មាន​លោក​យេដា‌យ៉ា លោក​យេហូ‌យ៉ារីប លោក​យ៉ាគីន។ 11 លោក​អសា‌រា ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា។ លោកហ៊ីលគីយ៉ាជាកូនរបស់​លោក​មេស៊ូ‌ឡាម។ លោកមេស៊ូឡាមជាកូនរបស់​លោក​សាដុក។ លោក​សាដុកជាកូនរបស់​លោក​មេរ៉ា‌យ៉ូត។ ​លោកមេរ៉ាយ៉ូតជាកូនរបស់​លោក​អហ៊ី‌ទូប ជា​អ្នក​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ 12 លោក​អដា‌យ៉ា​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ លោកយេរ៉ូហាំជាកូន​របស់​លោក​ផាស‌ហ៊ើរ លោកផាសហ៊ើជាកូន​របស់​លោក​ម៉ាល់‌គា។ លោក​ម៉ាសាយ ជា​កូន​របស់​លោក​អឌី‌អែល ជា​កូន​របស់​លោក​យ៉ាសេ‌រ៉ាៗជា​កូន​របស់​លោក​មេស៊ូ‌ឡាមៗជា​កូន​របស់​មេស៊ី‌លេមីតៗជា​កូន​របស់លោក​អ៊ីម‌មើរ 13 ព្រម​ទាំង​បងប្អូន​របស់​ពួក​គេ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន មាន​ចំនួន​ទាំង​អស់​១,៧៦០​នាក់។ អ្នក​ទាំង​នោះ​ជា​មនុស្ស​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ 14 ក្រុម​លេវី​មាន​សេម៉ាយ៉ា ជា​កូន​លោកហាស៊ូប លោកហាស៊ូបជា​កូនរបស់​លោក​អាស‌រីកាំ លោក​អាស‌រីកាំជា​កូន​របស់​លោក​ហាសាប‌យ៉ាក្នុង​អំបូរ​ម៉្រារី។ 15 លោក​បាក‌បាការ លោក​ហេរេស លោក​កាឡាល លោក​ម៉ាថា‌នា ជា​កូន​របស់​លោក​មីកា លោក​មីកាជាកូនរបស់​លោក​ស៊ីក‌គ្រី លោក​ស៊ីក‌គ្រីជាកូន​របស់​លោក​អេសាភ។ 16 ក៏មានលោក​អូបា‌ឌា ជា​កូន​របស់​លោក​សេម៉ាយ៉ាផងដែរ លោក​សេម៉ាយ៉ាជាកូន​របស់​លោក​កាឡាល ​លោក​កាឡាលជា​កូន​របស់​លោក​យេឌូ‌ថិន។ លោក​បេរេ‌គា ជា​កូន​របស់​លោក​អេសា លោក​អេសាជា​កូនរបស់​លោក​អែល‌កាណា ដែល​រស់​នៅ​តាម​ភូមិ​របស់​ពួក​នេថូ‌ផា។ 17 ក្រុម​ឆ្មាំ​ទ្វារ មានលោក​សាលូម លោក​អាក‌គូប លោក​ថាល‌ម៉ូន លោក​អហ៊ី‌ម៉ាន និង​បងប្អូន​របស់​គេ។ លោក​សាលូម​ជា​មេ​ដឹក​នាំ។ 18 ពីដើមមក​ ពួក​គេ​តែងតែ​យាម​នៅ​ខ្លោង​ទ្វារ​ហ្លួងនៅ​ប៉ែក​ខាង​កើតជា​ទ្វារ​នៃ​ជំរំ​កូន​ចៅ​លេវី។ 19 លោក​សាលូម​ជា​កូន​របស់​លោក​កូរេ លោក​កូរេជា​កូន​របស់​លោក​អេបៀ‌យ៉ាសាប់ លោក​អេបៀ‌យ៉ាសាប់ជាកូន​របស់​លោក​កូរ៉ា ព្រម​ទាំង​បងប្អូន​រួម​ត្រកូល​របស់​គាត់ គឺ​ពូជ‌ពង្ស​កូរ៉ា មាន​ភារ‌កិច្ច​ជា​អ្នក​យាម​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បុព្វបុរស​របស់​ពួក​គេ​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​យាម​នៅ​ច្រក​ចូល​ពន្លា​របស់​ព្រះ‌អម្ចាស់​ដែរ។ 20 ​លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​អេ‌ឡា‌សារធ្វើ​ជា​អ្នក​ដឹក​នាំហើយព្រះ‌អម្ចាស់​បាន​គង់​នៅជា​មួយ​លោក។ 21 លោក​សាកា‌រី​ជា​កូន​របស់​លោក​មេសេ‌លេមា ជា​ឆ្មាំ​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ 22 អស់អ្នកដែលត្រូវគេជ្រើសរើសឲ្យធ្វើជាឆ្មាំទ្វារ ហើយបានជំរឿនតាមភូមិរបស់គេមានចំនួនទាំងអស់២១២នាក់។ ឈ្មោះរបស់ពួកគេត្រូវបានកត់ត្រាទុកដោយប្រជាជននៅក្នុងភូមិរបស់ពួកគេ។ ព្រះបាទដាវីឌ និងលោកសាំយូអែលជាព្យាការីបានតែងតាំងពួកគេឲ្យបំពេញមុខងារនេះ។ 23 ដូច្នេះ ពួកគេនិងកូនចៅរបស់ពួកគេក៏បំពេញមុខងារជាឆ្មាំទ្វារព្រះដំណាក់ព្រះអម្ចាស់គឺមាត់ទ្វារពន្លាជួបព្រះជាម្ចាស់។ 24 មានពួកឆ្មាំទ្វារនៅគ្រប់ទិសទាំងបូន ខាងកើត ខាងលិច ខាងជើង និងខាងត្បូង។ 25 រីឯ​បងប្អូន​របស់​ពួក​គេ​ដែល​រស់​នៅ​តាម​ភូមិ​នានា ត្រូវ​ចូល​មក​ប្តូរវេនជួយ​ការ‌ងារ​របស់​ពួក​គេក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ 26 តែពួក​លេវី​ទាំង​បួន​នាក់ ដែល​ជា​មេ​លើ​ពួក​ឆ្មាំ​ទ្វារ នៅ​បំពេញ​ការ‌ងារ​របស់​ខ្លួន​ជាប់​រហូត។ លើស​ពី​នោះ ពួក​គេ​ក៏​មើល​ខុស​ត្រូវ​លើ​បន្ទប់​ផ្សេងៗ និង​ទ្រព្យ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដែរ។ 27 ពេល​យប់ ពួក​គេ​ស្នាក់​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​ពួក​គេ​មាន​ភារ‌កិច្ច​យាម​ព្រះ‌ដំណាក់និង​បើក​ទ្វារ​រៀង​រាល់​ព្រឹក។ 28 ពួក​លេវី​ខ្លះ​មាន​ភារ‌កិច្ច​ថែ‌រក្សា​គ្រឿង​បរិក្ខារ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់ គឺ​ពួក​គេ​ត្រូវ​រាប់​នៅ​ពេល​យក​ចេញ​មក​ប្រើ ហើយ​ពេល​យក​ទៅ​ទុក​វិញក៏​ត្រូវ​រាប់​ដែរ។ 29 អ្នក​ខ្លះ​ទទួល​ភារ‌កិច្ច​ថែ‌រក្សា​គ្រឿង​បរិក្ខារ​ឯ​ទៀតៗ និង​គ្រឿង​សម្ភារ​នៅ​ក្នុង​ទីសក្ការ ព្រម​ទាំង​ម៉្សៅ​ម៉ដ្ត ស្រា​ទំពាំង‌បាយជូរ ប្រេង គ្រឿង​ក្រអូប និង​ប្រេង​ក្រអូប​ផ្សេងៗ​ផង។ 30 ពួក​បូជា‌ចារ្យ​ខ្លះ​ទទួល​បន្ទុក​ផ្នែក​ខាង​ផ្សំ​ប្រេង​ក្រអូប។ 31 លោក​ម៉ាធិ‌ធា​ជា​ពួក​លេវី ហើយ​ជា​កូន​ច្បង​របស់​លោក​សាលូម ក្នុង​ពូជ‌ពង្ស​របស់​លោក​កូរ៉ា មាន​ភារ‌កិច្ច​ធ្វើ​នំ​ដែលសម្រាប់ថ្វាយជាតង្វាយ។ 32 រីឯ​បងប្អូន​របស់​ពួក​គេ​ពី​អំបូរ​កេ‌ហាត់ មាន​ភារ‌កិច្ច​ចាត់​ចែង​មើល​នំបុ័ងនៃព្រះវត្តមានព្រះអម្ចាស់​ ដែល​ត្រូវ​រៀប​ថ្វាយ​ព្រះ‌អម្ចាស់ រៀង​រាល់​ថ្ងៃ​ឈប់សំរាក។ 33 ពួក​អ្នក​ចម្រៀង ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​លេវី អាស្រ័យ​នៅ​តាម​បន្ទប់​នានា ក្នុង​ព្រះ‌ដំណាក់។ ពួក​គេ​មិន​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​ឡើយ ដ្បិត​ ពួក​គេ​ត្រូវ​បំពេញ​មុខងារ​របស់​ខ្លួន​ទាំង​ថ្ងៃ ទាំង​យប់។ 34 នេះ​ហើយ​ជា​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ 35 លោក​យេហ៊ី‌អែល និងប្រពន្ធ​របស់​គាត់​ឈ្មោះម៉ាកា ជា​អ្នក​សង់​ក្រុង​គីបៀន រស់​នៅ​ក្នុង​ក្រុងគីបៀន​នោះ។ 36 កូន​របស់​គាត់​មាន​អាប់ដូន ជា​កូន​ច្បង បន្ទាប់​មក ស៊ើរ គីស បាល នើរ ណាដាប 37 កេដោរ អហ៊ី‌យ៉ូ សាកា‌រី និង​មីក‌ឡូត។ 38 លោក​មីក‌ឡូត​ជា​ឪពុក​របស់​លោក​សាំម៉ា។ អ្នក​ទាំង​នោះ​ក៏​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​បងប្អូន​របស់​គេ​ដែរ។ 39 លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស​ជា​ឪពុក​របស់​ព្រះ‌បាទ​សូល ព្រះ‌បាទ​សូល​ជា​បិតា​របស់​សម្ដេច​យ៉ូណា‌ថាន ម៉ាលគីស៊ូអា អប៊ី‌ណាដាប់ និង​អែស‌បាល។ 40 កូន​របស់​សម្ដេច​យ៉ូណា‌ថាន​គឺ​មេរីបបាល ហើយ​លោក​មេរីបបាល​ជា​ឪពុក​របស់​លោក​មីកា។ 41 កូន​របស់​លោក​មីកា​មាន ពីថូន មេឡេក និង​ថារា និងអហាស។ 42 លោក​អហាស​ជា​ឪពុក​របស់​លោក​យ៉ារ៉ា។ លោក​យ៉ារ៉ាជា​ឪពុក​របស់​លោក​អលេ‌មេត។ លោក​អលេ‌មេត​ ​លោក​អាស‌ម៉ាវែត និង​លោក​ស៊ីមរី។ លោក​ស៊ីមរី ជា​ឪពុក​របស់​លោក​ម៉ូសា។ 43 លោក​ម៉ូសា​ជា​ឪពុក​របស់​លោក​ប៊ីនា លោក​ប៊ីនា​ជា​ឪពុក​របស់​លោក​រេផា‌យ៉ា។ លោក​រេផា‌យ៉ា​ជា​ឪពុក​របស់​លោក​អេលា‌សា។ 44 លោក​អេលេ‌សា​ជា​ឪពុក​របស់​លោក​អសេល។ លោក​អសេល​មាន​កូន​ប្រុស​ប្រាំ​មួយ​នាក់ ឈ្មោះ អាសរី‌កាំ បូកេរូ អ៊ីស្មា‌អែល ស្អារ៉ា អូបា‌ឌា និង​ហាណាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អសេល។