ជំពូក ២៦

1 នេះជាការបែងចែករបស់អ្នកយាមទ្វារ ពីកុលសម្ព័ន្ធកូរ៉ា មានលោកមេសេលេមីយ៉ាជាកូនរបស់លោកកូរ៉េ ជាពូជពង្សរបស់អេសាភ។ 2 កូនប្រុសរបស់លោកមេសេលេមីយ៉ាមាន៖ លោកសាការី ជាកូនច្បង លោកយ៉ាឌែលជាកូនទីពីរ លោកសេបាឌាជាកូនទីបី លោកយ៉ាណាលជាកូនទីបួន 3 លោកអេឡាមជាកូនទីប្រាំ​ លោកយេហូហាណានជាកូនទីប្រាំមួយ លោកអេលាហូណៃជាកូនទីប្រាំពីរ។ 4 កូនប្រុសរបស់លោកអូបិឌ-អេឌមមាន៖ លោកសេម៉ាយ៉ាជាកូនច្បង លោកយេហូសាបាតជាកូនទីពីរ លោកយ៉ូអាជាកូនទីបី សាខារជាកូនទីបួន លោកណាថាណែលជាកូនទីប្រាំ 5 អលោកមាលាជាកូនទីប្រាំមួយ លោកអ៊ីសាកជាកូនទីប្រាំពីរ លោកពេលូថាយជាកូនទីប្រាំបី ដ្បិត ព្រះជាម្ចាស់បានប្រទានពរដល់លោកអូបេដអេដុម។ 6 លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​អូបេដ‌អេដុម បង្កើត​បាន​កូន​ប្រុសៗ ដែល​មាន​សិទ្ធិ​គ្រប់‌គ្រង​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ដ្បិត ​ពួក​គេ​ជា​វីរ‌បុរស​ដ៏​អង់‌អាច។ 7 កូនៗរបស់សេម៉ាយ៉ា មានលោកអូតនី លោករេផាអែល លោកអូបិឌ និងលោកអែលសាបាត។ ញាតិសន្ដានរបស់គាត់គឺលោកអេលីហ៊ូ និងលោកសេម៉ាស៊ីយ៉ាក៏ជាបុរសដែលមានសមត្ថភាពច្រើនដែរ។ 8 អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់លោកអូបិឌ-អេដុម។ ពួកគេ និងកូនប្រុសព្រមទាំងសាច់ញាតិរបស់ពួកគេគឺជាបុរសដែលមានសមត្ថភាពបំពេញភារកិច្ចរបស់ពួកគេក្នុងការងារបម្រើព្រះជាម្ចាស់នៅក្នុងព្រះពន្លា។ ពួកគេមានគ្នា៦២នាក់ដែលត្រូវជាសាច់ញាតិរបស់លោកអូបិឌ-អេដុម។ 9 លោកមេសេលេមីយ៉ាមានកូនប្រុស និងសាច់ញាតិចំនួនដប់ប្រាំបីនាក់ដែលសុទ្ធតែមានសមត្ថភាព។ 10 កូនប្រុសរបស់លោកហូសាដែលជាកូនចៅរបស់ម៉្រារីមាន លោកស៊ីមរីជាមេដឹកនាំ (ទោះបីគាត់មិនមែនជាកូនច្បងក៏ដោយឪពុកគាត់បានតែងតាំងគាត់ឲ្យធ្វើជាមេដឹកនាំ) 11 លោកហ៊ីលគីយ៉ាទីពីរ លោកថេបាលាជាកូនទីបី លោកសាការី ជាកូនទីបួន ។ កូនប្រុស និងញាតិសន្ដានរបស់លោកហូសាទាំងអស់មានចំនួនដប់បីនាក់។ 12 ពួក​ឆ្មាំ​ទ្វារ​បែង​ចែក​ជា​ក្រុមៗ ហើយ​ទាំង​មេ​ដឹក​នាំ ទាំង​ឆ្មាំ​ទ្វារ​ឯ​ទៀតៗ​ជា​បងប្អូន​របស់​គេ មាន​មុខងារ​យាម​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ 13 ពួក​គេ​ចាប់​ឆ្នោត​ដើម្បី​ចែក​គ្នា​យាម​ទ្វារ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន ទាំង​ក្មេង ទាំង​ចាស់។ 14 ការ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សេលេ‌មា ជា​អ្នក​យាម​ទ្វារ​ប៉ែក​ខាង​កើត។ បន្ទាប់​មក គេ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សាកា‌រី ជា​កូន​របស់​គាត់ ដែល​ជា​ទី​ប្រឹក្សា​មួយ​រូប​ដ៏​ចំណាន។ លោក​សាកា‌រី​ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ជើង។ 15 លោកអូបិឌ-អេដុមត្រូវបានតែងតាំងឲ្យយាមទា្វរខាងត្បូង ចំណែកកូនៗរបស់គាត់ត្រូវយាមឃ្លាំង។ 16 លោកស៊ូភីម និងលោកហូសាត្រូវយាមទ្វារខាងលិច និងទ្វារសាលេគែត ដែលស្ថិតនៅផ្លូវខាងលើ។ គ្រប់ក្រុមគ្រួសារត្រូវចែកវេនគ្នាយាម។ 17 នៅទិសខាងកើតមានពួកលេវី ៦នាក់ ខាងជើងបួននាក់ក្នុងមួយថ្ងៃ នៅខាងត្បូងមានបួននាក់ក្នុងមួយថ្ងៃហើយនៅឃ្លាំងមានពីរគូ។ 18 នៅទីលានខាងលិចមានបន្ទប់អមបួន ហើយមានបួននាក់យាមនៅតាមផ្លូវ និងពីរនាក់យាមតាមមាត់ទ្វារបន្ទប់អមនោះ។ 19 អ្នកទាំងនេះជាក្រុមអ្នកយាមទ្វារ។ ពួកគេត្រូវបានជ្រើសរើសពីកូនចៅរបស់លោកកូរ៉ា និងកូនចៅលោកម៉្រារី។ 20 ក្នុងចំណោមពួកលេវីលោកអហ៊ីយ៉ាទទួលខុសត្រូវលើទ្រព្យសម្បត្ដិក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ និងទ្រព្យសម្បត្ដិដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។ 21 កូនចៅរបស់លោកឡាដានជាកូនចៅរបស់លោកគើរសុន អ្នកដែលជាមេដឹកនាំលើក្រុមគ្រួសាររបស់ឡាដានពីអំបូរគើរសុនមាន លោកយេហ៊ីលី និងកូនៗរបស់គាត់ 22 គឺលោកសេថាមនិងយ៉ូអែលជាបងប្អូនរបស់គាត់ដែលមើលខុសត្រូវលើឃ្លាំងនៃព្រះដំណាក់របស់ព្រះអម្ចាស់។ 23 ក្នុងនោះក៏មានឆ្មាំទ្វារ ដែលចាប់ឆ្នោតពីត្រកូលរបស់លោកអាំរ៉ាម លោកអ៊ីសា លោកហេប្រុន និងលោកអ៊ូសៀល។ 24 លោកសេបួលជាកូនរបស់លោកគើរសុមដែលជាកូនរបស់លោកម៉ូសេជាអ្នកមើលខុសត្រូវលើឃ្លាំង។ 25 សាច់ញាតិរបស់គាត់មកពីអំបូរអេលាស៊ើរមានរេហាប៊ីយ៉ា លោករេហាប៊ីយ៉ាជាឪពុកលោកយេសាយ៉ា លោកយេសាយ៉ាជាឪពុកលោកយ៉ូរ៉ាម លោកយ៉ូរ៉ាមជាឪពុករបស់លោកស៊ីគ្រី លោកស៊ីគ្រីជាឪពុកជាឪពុករបស់លោកសេឡូម៉ូត។ 26 លោក​សេឡូ‌ម៉ូត និង​បងប្អូន​របស់​គាត់ មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​វត្ថុ​សក្ការ​ទាំង​ប៉ុន្មានដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ដែល​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ មេ​កង មេ​ក្រុម និង​មេ‌ទ័ព​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់។ 27 វត្ថុ​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ជ័យ‌ភណ្ឌ ហើយ​គេ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះអង្គ។ 28 ពួកគេគ្រប់គ្រងលើវត្ថុ​ទាំង​ប៉ុន្មាន​ដែល​លោក​សាំយូ‌អែលជាព្យាការី ​ព្រះ‌បាទ​សូលជា​បុត្រ​របស់​លោក​គីស លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា បាន​ថ្វាយ​ព្រះ‌អម្ចាស់។ គ្រប់របស់ទាំងអស់សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​សេឡូ‌ម៉ូត និង​បងប្អូន​របស់​គាត់។ 29 ក្នុងចំណោមកូនចៅរបស់លោកអ៊ីសាមានលោកកេណាយ៉ា និងកូនប្រុសរបស់លោកទទួលបន្ទុកកិច្ចការស៊ីវិលនៃប្រជាជនអ៊ីស្រាអែល។ ពួកគេជាមន្រ្តី និងជាចៅក្រម។ 30 ក្នុងចំណោមកូនចៅរបស់លោកហេប្រុនមានហាសាប៊ីយ៉ា និងបងប្អូនរបស់គាត់ដែលមានចំនួន ១,៧០០ នាក់ជាអ្នកទទួលខុសត្រូវលើកិច្ចការរបស់ព្រះអម្ចាស់ និងកិច្ចការរបស់ស្តេច។ ពួកគេស្ថិតនៅភាគខាងលិចទន្លេយ័រដាន់។ 31 ពីចំណោមកូនចៅលោកហេប្រូន មានលោកយេរីយ៉ាជាមេដឹកនាំ ហើយបានរាប់បញ្ចូលក្នុងបញ្ជីគ្រួសាររបស់ពួកគេ។ នៅឆ្នាំទីសែសិបនៃរជ្ជកាលព្រះបាទដាវីឌពួកគេបានពិនិត្យមើលកំណត់ត្រានានាហើយបានរកឃើញក្នុងចំណោមពួកគេដែលជាមនុស្សពូកែនៅយ៉ាសើរនៅស្រុកកាឡាត។ 32 លោកយេរីយ៉ាមានសាច់ញាតិចំនួន ២,៧០០ នាក់ដែលជាមេដឹកនាំគ្រួសារដែលមានសមត្ថភាព។ ព្រះបាទដាវីឌតែងតាំងអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលសម្រាប់កិច្ចការទាំងអស់ដែលទាក់ទងនឹងព្រះ និងសម្រាប់ស្ដេច។