ជំពូក ១៣

1 ព្រះបាទដាវីឌបានប្រជុំពិភាក្សាជាមួយនឹងមេបញ្ជាការតូច ធំ ព្រមទាំអ្នកដឹកនាំទាំងអស់។​​ 2 ព្រះបាទដាវីឌមានព្រះរាជឱង្កាទៅកាន់អង្គប្រជុំអ៊ីស្រាអែលទាំងមូលថា៖ «ប្រសិនបើ អ្នករាល់គ្នាយល់ឃើញថាល្អ ហើយការនោះមកពីព្រះជាម្ចាស់ ជាព្រះអម្ចាស់នៃយើងមែន ចូរ​ផ្ញើ​សារ​ទៅ​ជូន​បងប្អូន​យើង​នៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល និង​ជូន​ពួក​បូជា‌ចារ្យ ពួក​លេវី ដែល​រស់​នៅ​តាម​ក្រុង​នានា​របស់​ពួក​គេ ដើម្បី​អញ្ជើញ​ពួក​គេ​មក​ជួប‌ជុំ​ជា​មួយ​យើង​ទាំង​អស់​គ្នា។ 3 បន្ទាប់​មក យើង​នាំ​គ្នា​ដង្ហែ​ហិប​របស់​ព្រះ​នៃ​យើង​មក​វិញ ដ្បិត ​នៅ​រជ្ជ‌កាល​របស់​ព្រះ‌បាទ​សូល យើង​ពុំ​បាន​នឹក​ដល់​ហិប​នេះ​​ទេ»។ 4 អង្គ​ប្រជុំ​ទាំង​មូល​ក៏​យល់​ស្រប ព្រោះ​ប្រជា‌ជន​ទាំង​មូល​ពេញ​ចិត្ត​នឹង​សំណើ​នេះ។ 5 ព្រះ‌បាទ​ដាវីឌ​បាន​ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ចាប់​តាំង​ពី​ជ្រោះស៊ីហូ​ស្រុក​អេស៊ីប​រហូត​ដល់​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ ដើម្បី​ដង្ហែ​ហិប​របស់​ព្រះ‌ជាម្ចាស់​ពី​គារយ៉ាត់-‌យារីម។ 6 ព្រះ‌បាទដាវីឌយាង​ទៅ​ក្រុង​បាឡា គឺ​គារយ៉ាត់-‌យារីម ដែល​ស្ថិត​នៅ​ស្រុក​យូដា​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដើម្បី​ដង្ហែ​ហិប​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​កណ្ដាល​ពួក​ចេរូប៊ីន ហើយ​ហិប​នោះ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ផ្ទាល់។ 7 គេដាក់ហិបនៃព្រះជាម្ចាស់នៅលើរទេះថ្មីមួយ។ គេបាននាំយកហិបនោះចេញពីផ្ទះរបស់លោកអប៊ីណាដាប់។ លោកអ៊ូសា និងលោកអហ៊ីយ៉ូជាអ្នកបររទេះនោះ។ 8 ព្រះបាទដាវីឌ និងប្រជាជនអ៊ីស្រាអែលទាំងនាំគ្នាអបអរ សប្បាយរីករាយនៅចំពោះព្រះជាម្ចាស់ ពួកគេនាំ​គ្នា​រាំ​តាម​ចង្វាក់​ពិណ ឃឹម ស្គរ ឈិង ព្រម​ទាំង​ផ្លុំ​ត្រែ​យ៉ាង​រំពង និង​ស្រែក​ច្រៀង​ផង។ 9 កាលបានមកដល់លានស្រូវរបស់លោកគីដុន នោះលោកអ៊ូសាបានលោកដៃរបស់គាត់ទៅទប់អិបនៃព្រះជាម្ចាស់ ពីព្រោះគោធ្វើឲ្យហិបនោះផ្អៀងចង់ធ្លាក់។ 10 នៅពេលនោះសេចក្តីក្រោធរបស់ព្រះជាម្ចាស់ក៏បានទាស់ឮនឹងលោក ហើយបានប្រហារជីវិតលោក ដោយព្រោះលោកបានយកដៃទៅពាល់ហិប ពេលនោះគាត់ក៏បាត់បង់ជីវិតនៅចំពោះព្រះជាម្ចាស់។ 11 ព្រះ‌បាទ​ដាវីឌ​រំជួល​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង ដោយ​ឃើញ​ព្រះ‌អម្ចាស់​ប្រហារ​ជីវិត​លោក​អ៊ូសា​។ ហេតុ​នេះ​ហើយ ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ពេរេស-‌អ៊ូសា» រហូត​ដល់​សព្វ​ថ្ងៃ។ 12 នៅថ្ងៃនោះព្រះបាទដាវីឌមានសេចក្តីកោតខ្លាចដល់ព្រះជាម្ចាស់។ ព្រះអង្គមានព្រះរាជឱង្កាថា៖ «តើធ្វើដូចម្តេចឲ្យយើងនាំហិបនៃព្រះជាម្ចាស់មកឯយើងបាន?» 13 ព្រះបាទដាវីឌមិនបាននាំហិបរបស់ព្រះអម្ចាស់ ទៅដំណាក់នៅក្រុងព្រះបាទដាវីឌបានទេ តែទ្រង់បានឲ្យគេនាំយកទៅទុកនៅក្នុងផ្ទះរបស់លោកអូបិឌ-អេដុំម ជាអ្នកស្រុកកាថ។ 14 ហិប​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ផ្ទះ​របស់​លោក​អូបេឌ-អេដុម គឺ​នៅ​ជា​មួយ​គ្រួសារ​របស់​គាត់​ចំនួន​បី​ខែ។ ព្រះ‌អម្ចាស់​បានប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​របស់​គាត់ និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន។