1 ចូរប្រមូលផ្តុំគ្នា និងប្រជុំប្រជាជាតិដែលមិនមានភាពអៀនខ្មាស 2 មុនពេលដែលថ្ងៃនៃព្រះជាម្ចាស់ដាក់ទោសមនុស្សគ្រប់គ្នា នឹងត្រូវខ្ចាត់ខ្ចាយដូចជាអង្កាមហោះតាមខ្យល់ មុនពេលព្រះអម្ចាស់ព្រះពិរោធមកលើអ្នករាល់គ្នា។ 3 ស្វែងរកព្រះអម្ចាស់ដោយបន្ទាប់ខ្លួន ចំពោះអ្នកដែលស្តាប់បង្គាប់ការណែនាំរបស់ព្រះអម្ចាស់! ស្វែងរកសេចក្តីសុចរិត។ ស្វែងរកព្រះអម្ចាស់ដោយបន្ទាបខ្លួននោះ អ្នកនឹងទទួលបានការការពារនៅថ្ងៃដែលព្រះអម្ចាស់យាងមកដល់។ 4 តំបន់ហ្គាហ្សានឹងត្រូវបោះបង់ចោល និងក្រុងអាស្កាឡូននឹងត្រូវបំផ្លិចបំផ្លាញ។ ពួកគេនឹងទៅក្រៅអាសដូឌនៅពេលល្ងាច ហើយក្រុងអេក្រូននឹងត្រូវដកចេញ! ប្រជាជនកេរេរស់នៅឆ្មេរខ្សាច់នឹងត្រូវវេទនា! 5 ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងអ្នកកាណាននៃទឹកដីភីលីស្ទីន។ យើងនៅតែកំទេចប្រជាជាតិរបស់អ្នកមិនឲ្យនៅសល់ទៀតទេ។ 6 ដូច្នេះតាមឆ្នេរសមុទ្រនឹងក្លាយទៅជាវាលស្មៅ សម្រាប់អ្នកគង្វាល និងសម្រាប់សត្វចៀម។ 7 តាមតំបន់ច្រាំងសមុទ្រនឹងក្លាយជាសំណល់ផ្ទះនៃទឹកដីយូដា ជាអ្នកគង្វាលឃ្វាលហ្វូងសត្វរបស់ពួកគេនៅទីនោះ។ ប្រជាជនរបស់ពួកគេនឹងសម្រាកក្នុងផ្ទះរបស់អាសកាឡូននៅពេលល្ងាច ដ្បិតព្រះអម្ចាស់ជាព្រះរបស់ពួកគេនឹងមើលថែទាំ ហើយស្តារពួកគេឡើងវិញ។ 8 យើងបានឮពាក្យចំអកមើលងាយដល់ម៉ូអាប់ និងការត្មិះតិះដៀលនៃពួកអាំម៉ូន នៅពេលដែលពួកគេចំអកមកប្រជាជនរបស់យើង និងការរំលោភបំពានព្រំដែនរបស់ពួកគេ។ 9 ហេតុនេះហើយ ព្រះអម្ចាស់ដែលមានព្រះជន្មរស់ យើងនឹងប្រកាសក្នុងនាមព្រះអម្ចាស់ជាព្រះនៃអុីស្រាអែល ហើយម៉ូអាប់នឹងក្លាយដូចជាសូដុម ហើយនិងប្រជាជនអាំម៉ូនក៏ដូចជាក្រុងកូម៉ូរ៉ា ទៅជាទីកន្លែងនៃដើមកន្ទេចអាល និងរណ្តៅអំបិល ជាវាលខ្សាច់ជារៀងរហូត។ ប៉ុន្តែប្រជាជនដែលនៅសល់ពួកគេនឹងយកជ័យភ័ណ្ឌ ហើយទុកជាការរំលឹកនៃប្រជាជាតិរបស់យើង នឹងកាន់កាប់លើពួកគេ។ 10 ហេតុការណ៍នេះនឹងកើតឡើងលើទឹកដីម៉ូអាប់ និងអាំម៉ូនដោយព្រោះតែការក្រអឺតក្រទមរបស់ពួកគេ ចាប់តាំងពីពួកគេចំអកឡកឡើយ និងសើចចំអកប្រជាជនរបស់ព្រះអម្ចាស់ជានៃពិភពទាំងមូល។ 11 ពួកគេនឹងភ័យខ្លាចចំពោះព្រះអម្ចាស់ នឹងធ្វើឲ្យព្រះទាំងអស់លើផែនដីសាបសូន្យ។ គ្រប់គ្នានឹងក្រាបថ្វាយបង្គំព្រះអម្ចាស់ គ្រប់គ្នាដែលមកពីតាមឆ្មេរ និងគ្រប់ទីកន្លែង។ 12 អ្នកដែលជាជនជាតិអេត្យូពីនឹងទំលាក់ដោយដាវរបស់យើង 13 ហើយព្រះហស្តរបស់ព្រះអម្ចាស់នឹងវាយប្រហារ ហើយបំផ្លាញលើស្រុកអាស្ស៊ីរី ដូច្នេះក្រុងនីនីវេនឹងត្រូវបោះបង់ចោលហើយបំផ្លិចបំផ្លាញឲ្យរីងស្ងួតដូចខ្សាច់។ 14 ហ្វូងសត្វនឹងសម្រាក់នៅទីនោះទាំងសត្វគ្រប់ប្រភេទ ទាំងស្មោញ និងខ្វែកនឹងទំលើក្បាសសរ។ សម្លេងបានច្រៀងឡើងតាមបង្អួចហើយគ្រប់ទាំងទ្វារផ្ទះបាក់បែក ដើមតាត្រៅដែលឆ្លាក់ហើយធ្នឹមនឹងត្រូវជ្រុះអស់។ 15 នេះជាទីក្រុងដែលរស់នៅដោយសប្បាយដោយគ្មានភាពភ័យខ្លាច នេះជាពាក្យដែលនិយាយពីក្នុងចិត្ត «មានតែយើងហើយគ្មានអ្វីស្មើនិងយើងទេ»។ ទីក្រុងនោះក្លាយជាទីកន្លែងរន្ធត់ ជាកន្លែងជម្រកសត្វព្រៃសម្រាក។ គ្រប់មនុស្សទាំងអស់នឹងឆ្លងកាត់ទីនេះ សត្វទាំងនោះនឹងហួចចំអក ហើយអង្រន់ដៃ។