1 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកកាន់ខ្ញុំថា 2 «ព្រះអម្ចាស់នៃពិភពទាំងមូលមានបន្ទូលយ៉ាងនេះ យើងប្រចណ្ឌចំពោះក្រុងស៊ីយ៉ូនដោយចិត្តខ្នះខ្នែងយ៉ាងខ្លាំង ហើយប្រចណ្ឌកចំពោះក្រុងនេះដោយការក្រោធយ៉ាងខ្លាំង! 3 ព្រះអម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា យើងនឹងត្រលប់ទៅក្រុងស៊ីយ៉ូនវិញ ហើយនឹងរស់នៅកណ្ដាលក្រុងយេរូសាឡឹម ដ្បិតក្រុងយេរូសាឡឹមនឹងហៅថាជា ក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះអម្ចាស់នៃពិភពទាំងមូលនឹងហៅថាជា ភ្នំបរិសុទ្ធ! 4 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា មនុស្សចាស់ទាំងប្រុសទាំងស្រីនឹងអង្គុយនៅតាមផ្លូវនៃក្រុងយេរូសាឡឹម ហើយមនុស្សម្នាក់ៗនឹងត្រូវការឈើច្រត់នៅក្នុងដៃ ព្រោះដោយសារពួកគេមានវ័យចាស់ណាស់ទៅហើយ។ 5 តាមផ្លូវនៃក្រុងនឹងពេញទៅដោយក្មេងប្រុស និងក្មេងស្រីជាច្រើនលេងនៅតាមផ្លូវនោះ។ 6 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា បើសិនការនេះមើលទៅមិនសមនៅក្នុងភ្នែករបស់មនុស្សសំណល់នៅក្នុងថ្ងៃនោះ តើការនោះវាអាចទៅរួចនៅក្នុងភ្នែករបស់យើងដែរឬទេ? នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 7 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ចូរមើល៍! យើងជាអ្នកសង្គ្រោះប្រជារាស្រ្ដរបស់យើងពីទឹកដីខាងកើត និងពីទឹកដីខាងលិច! 8 ដ្បិតយើងនឹងនាំពួកគេមកវិញ ហើយគេនឹងរស់នៅកណ្ដាលក្រុងយេរូសាឡឹម ដូច្នេះហើយ ពួកគេនឹងក្លាយជាប្រជារាស្រ្ដយើងម្ដងទៀត ហើយយើងនឹងក្លាយជាព្រះជាម្ចាស់របស់ពួកគេដោយសេចក្ដីពិត និងសេចក្តីសុចរិត! 9 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា អស់អ្នកណាដែលបន្ដស្ដាប់ពាក្យទាំងប៉ុន្មានដែលបានចេញមកពីមាត់ពួកព្យាការីនៅពេលចាក់គ្រឹះសង់ដំណាក់យើង បានដាក់ដំណាក់នេះជារបស់យើង ព្រះអម្ចាស់នៃពិភពទាំងមូល ពង្រឹងដៃរបស់អ្នកនោះព្រះវិហារអាចសាងសង់បាន។ 10 ដ្បិតមុនថ្ងៃនោះគ្មានផលណាប្រមូលផ្ដុំគ្នាដោយនរណាម្នាក់ឡើយ ក៏គ្មានប្រយោជន៍សម្រាប់មនុស្ស ឬសត្វដែរ ហើយគ្មានក្តីសុខសាន្តសម្រាប់អ្នកដែលចេញចូលតាមនោះដែរ។ យើងបានធ្វើឲ្យគ្រប់គ្នាទាល់ជាមួយអ្នកជិតខាងរបស់គេផង។ 11 ប៉ុន្ដែ ឥឡូវនេះមិនដូចពីថ្ងៃមុនទៀតទេ យើងនឹងនៅជាមួយមនុស្សសំណល់ទាំងនេះ ហើយនេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ 12 ដ្បិតពូជនៃសន្តិភាពនឹងត្រូវសាបព្រោះ ដើមជំពាំងបាយជូរនឹងមានផ្លែឡើងវិញ ហើយផែនដីនឹងបង្កើតផលឲ្យ មេឃនឹងឲ្យទឹកសន្សើមដល់ពួកគេ ដ្បិតយើងនឹងធ្វើឲ្យសំណល់នៃមនុស្សទាំងអស់នេះទទួលការទាំងនេះទុកជាមរតក។ 13 អ្នកគឺជាគំរូដល់ប្រជាជាតិផ្សេងៗនៃបណ្ដាសា ពួកកូនចៅយូដា និងពួកកូនចៅអុីស្រាអែល។ ដូច្នេះយើងនឹងសង្គ្រោះអ្នកហើយអ្នកនឹងទទួលបានព្រះពរ។ កុំភ័យខ្លាចអី ចូរឲ្យដៃរបស់អ្នករឹងមាំឡើង! 14 ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ដូចយើងបានបង្កគ្រោះអន្តរាយដល់អ្នក ដោយបុព្វបុរសរបស់អ្នកបញ្ឆេះកំហឹងរបស់យើង ដោយឥតនឹកស្ដាយ 15 ដូច្នេះហើយយើងនឹងគិតធ្វើល្អដល់ក្រុងយេរូសាឡឹម និងកូនចៅរបស់យូដា ម្ដងទៀតនៅថ្ងៃនេះ! ចូរកុំខ្លាចអ្វីឡើយ! 16 នេះគឺជាការងារដែលអ្នកត្រូវតែធ្វើ ចូរនិយាយសេចក្ដីពិតទៅកាន់អ្នកជិតខាង។ ចូរវិនិច្ឆ័យដោយសេចក្ដីពិត យុត្តិធម៍ និងដោយសន្ដិភាពនៅតាមច្រកទ្វារបស់អ្នក។ 17 ចូរកុំគិតធ្វើអំពើអាក្រក់នៅក្នុងចិត្តរបស់អ្នកទាល់ជាមួយអ្នកណាម្នាក់ឡើយ កុំស្រឡាញ់ការស្បថមិនត្រឹមត្រូវ យើងស្អប់ការទាំងអស់នោះ នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។ 18 បន្ទាប់មក ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកកាន់ខ្ញុំ 19 «ព្រះអម្ចាស់នៃពិភពទាំងមូលមានបព្រះបន្ទូលថា ការតបអាហារនៃខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់នឹងក្លាយជាពេលនៃអំណរ រីកររាយ និងពិធីបុណ្យ សប្បាយរីរាយសម្រាប់កូនចៅយូដា! ចូរស្រឡាញ់សេចក្ដីពិត និងក្តីសុខសាន្ត! 20 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា មនុស្សនឹងមកវិញម្ដងទៀត។ 21 ទោះបីអ្នកណាដែលរស់នៅក្រុងផ្សេងៗក៏ដោយ។ ប្រជាជននៃក្រុងមួយនឹងទៅហៅក្រុងមួយទៀតដោយនិយាយថា។ 22 «ចូរពួកយើងប្រញាប់ទូលអង្វរនៅចំពោះព្រះភក្រ័្តរបស់ព្រះអម្ចាស់ ហើយស្វែងរកព្រះអម្ចាស់នៃពិភពទាំងមូល! យើងខ្ញុំផ្ទាល់ក៏ទៅដែរ។ មនុស្សជាច្រើន និងប្រជាជាតិដែលខ្លាំងពូកែរជាច្រើននឹងទៅស្វែងរកព្រះអម្ចាស់នៃពិភពទាំងមូលនៅក្រុងយេរូសាឡឹម និងអង្វរដល់ព្រះអម្ចាស់! 23 ព្រះអម្ចាស់នៃពិភពងទាំងមូលមានព្រះបន្ទូលថា នៅក្នុងថ្ងៃនោះមានបុរសដប់នាក់មកពីគ្រប់ជនជាតិ និងគ្រប់ភាសានឹងចាប់កាន់ជាយអាវរបស់ជនជាតិយូដាម្នាក់ ហើយនិយាយថា ចូរឲ្យពួកយើងទៅជាមួយអ្នកផង ពីព្រោះយើងបានដឹងថាព្រះជាម្ចាស់គង់នៅជាមួយអ្នក!»