1 ចូរទូលសូមទឹកភ្លៀងពីព្រះអម្ចាស់នៅចុងរដូវ ព្រះអម្ចាស់ជាអ្នកដែលបង្កើតឲ្យមានខ្យល់ព្យុះ ហើយព្រះអង្គប្រទានទឹកភ្លៀងបរិបូរដល់មនុស្សគ្រប់គ្នា ហើយមានរុក្ខជាតិនៅក្នុងស្រែ។ 2 ចំណែក រូបព្រះក្លែងក្លាយនិយាយមិនពិត ពួកព្យាការីថ្លែងអំពីនិមត្តហេតុក្លែងក្លាយ សប្តិក៏សម្ដែងជាសេចក្ដីកំភូតក៏កម្សាន្តចិត្តដោយសេចក្ដីឥតប្រយោជន៍ដែរ ហេតុនោះបានជាគេដើរតាមផ្លូវ របស់ខ្លួនដូចជាហ្វូងចៀមរងទុក្ខ ដោយព្រោះគ្មានគង្វាល។ 3 សេចក្តីក្រោធរបស់យើងទាស់នឹងពួកអ្នកគង្វាល យើងនឹងដាក់ទោសដល់ពួកអ្នកដឹកនាំពពែឈ្មោលផងដែរ។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងចូលរួមដើម្បីហ្វូងចៀមរបស់ព្រះអង្គ កូនចៅយូដា ហើយព្រះអង្គនឹងធ្វើឲ្យពួកគេដូចជាសេះចំបាំងរបស់ព្រះអង្គនៅក្នុងសង្គ្រាម! 4 នៅក្នុងចំណោមពួកគេនឹងមានអ្នកក្លាយជាសសរគ្រឹះយ៉ាងឯក ពួកគេនឹងក្លាយជាដែកគោល ពួកគេនឹងក្លាយជាធ្នូចំបាំង ពួកគេនឹងក្លាយជាអ្នកដឹកនាំទាំងអស់គ្នា។ 5 ពួកគេនឹងដូចជាអ្នកចំបាំងដែលជាន់ឈ្លីសត្រូវរបស់ពួកគេដូចជា ភក់នៅតាមផ្លូវនៅក្នុងសង្គ្រាម ពួកគេនឹងបង្កើតសង្គ្រាម ដ្បិតព្រះអម្ចាស់គឺគង់នៅជាមួយពួកគេ ហើយពួកគេនឹងត្រូវអាម៉ាស់មុខអ្នកណាដែលជិះសេះចំបាំង។ 6 យើងនឹងពង្រឹងកម្លាំងកូនចៅយូដា និងសង្គ្រោះកូនចៅយូ៉សែប ដ្បិតយើងនឹងស្ដារពួកគេ និងមានក្ដីអាណិតអាសូរលើពួកគេ។ ពួកគេនឹងក្លាយជាប្រជាជនដែលយើងមិនបានបោះបង់ចោល ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងឆ្លើយតបទៅកាន់ពួកគេវិញ។ 7 បន្ទាប់មក អេប្រាអ៊ីមនឹងដូចជាអ្នកចំបាំងម្នាក់ ហើយចិត្តរបស់ពួកគេនឹងរីករាយឡើង ដូចជាបានផឹកស្រា កូនៗរបស់ពួកគេនឹងមានចិត្តរីករាយ។ ចិត្តរបស់ពួកគេនឹងរីករាយជាមួយយើង! 8 យើងនឹងផ្លុំសម្លែងសម្រាប់ពួកគេ ហើយប្រមូលផ្ដុំពួកគេ ដ្បិតយើងនឹងរំដោះពួកគេ ហើយពួកគេនឹងត្រលប់ជាចម្រើនឡើងដូចកាលពីមុន! 9 យើងសាបព្រោះពួកគេក្នុងចំណោមមនុស្សនានា ប៉ុន្តែពួកគេនឹងចងចាំយើងពីចម្ងាយ ដូច្នេះហើយ ពួកគេ និងកូនចៅរបស់គេនឹងត្រលប់មករស់នៅវិញ។ 10 ដ្បិតយើងនឹងស្ដារពួកគេឡើងចេញពីទឹកដីអេស៊ីប និងប្រមូលផ្ដុំពួកគេចេញពីអាស្ស៊ីរី។ យើងនឹងនាំពួកគេទៅស្រុកកាឡាដ និងស្រុកលីបង់រហូតទាល់តែគ្មានកន្លែងសស់ទៀតសម្រាប់ពួកគេ។ 11 យើងនឹងដើរកាត់សមុទ្រនៃទុក្ខវេទនារបស់ពួកគេ យើងនឹងវាយទឹករលកនៃសមុទ្រនោះ ហើយនឹងសម្ងួតជម្រៅទឹកទាំងអស់នៃទន្លេរនីលដែរ។ ឫទ្ធានុភាពនៃស្រុកអាស្ស៊ីរីនឹងត្រូវទម្លាក់ចុះ ហើយដំបងនៃអេស៊ីបនឹងបាត់ចេញពីជនជាតិអេស៊ីប។ 12 យើងនឹងពង្រឹងពួកគេឡើងដោយយើងផ្ទាល់ ហើយពួកគេនឹងដើរនៅក្នុងនាមរបស់យើង នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។