ជំពូក ៨២

ទំនុកតម្កើង របស់​លោក​អេសាភ។ 1 ព្រះជាម្ចាស់​គង់​ប្រថាប់​នៅ​ក្នុង​អង្គ​ប្រជុំ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​កាត់​ក្ដីនៅ​ក្នុង​ចំណោម ពួក​ព្រះ​ទាំងឡាយ​។ 2 តើ​អ្នក​រាល់​គ្នា​នឹង​ជំនុំ‌ជម្រះ​ដោយ​អយុត្តិធម៌ ហើយ​យល់​មុខ​មនុស្ស​អាក្រក់ ដល់​កាល​ណាទៀត? សម្រាក 3 ចូរ​រក​យុត្តិ​ធម៌​ឲ្យ​មនុស្ស​ទន់​ខ្សោយ និង​ក្មេង​កំព្រាហើយ​គាំ ពារ​សិទ្ធិ​មនុស្ស​វេទនា និង​មនុស្ស​ទ័ល​ក្រ។ 4 ចូរ​សង្គ្រោះ​មនុស្សទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ចូរ​រំដោះ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់។ 5 ពួកគេ​មិន​ដឹង ក៏​មិន​យល់​អ្វី​ទាំង​អស់ គេ​តែង​ដើរ​ទៅ​មក​ក្នុង​សេចក្ដី​ងងឹត អស់​ទាំង​គ្រឹះ​ផែនដី​ក៏​ត្រូវ​កក្រើក​រំពើក។ 6 យើងបានថ្លែង​ថា «អ្នក​រាល់​គ្នា​ជា​ព្រះ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត។ 7 ទោះជាបែបនេះក្តី អ្នក​នឹងត្រូវ​ស្លាប់​ដូច​មនុស្ស​ធម្មតា​ ហើយ​នឹង​ត្រូវ​ដួល​ដូច​ជា​អ្នក​ធំ​​ដែរ»។ 8 ​ព្រះ​ជាម្ចាស់អើយ! សូម​ក្រោក​ឡើង ជំនុំ‌ជម្រះ​ផែនដី​នេះ ដ្បិត​ព្រះ‌អង្គ​នឹង​គ្រប់​គ្រង លើជនជាតិ​ទាំងអស់​ទុក​ជា​មរតក។