ជំពូក ៦៧

ទំនុក​ជា​បទ​ចម្រៀង សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។ 1 សូម​ព្រះ​ប្រណី​សន្ដោស​ដល់​យើង ហើយ​ប្រទាន​ពរ​យើង សូម​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​រះ​លើ​យើង​ខ្ញុំ។ សម្រាក 2 ដើម្បី​ឲ្យ​មនុស្ស​លោក​បាន​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គស្គាល់​ព្រះចេស្ដា​សង្គ្រោះ​របស់​ព្រះ‌អង្គ នៅ​កណ្ដាល​អស់​ទាំង​ជាតិ​សាសន៍។ 3 ឱ​ព្រះ​អើយ សូម​ឲ្យ​ប្រជាជន​ទាំង‌ឡាយ សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ឲ្យ​ប្រជាជន​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ។ 4 សូម​ឲ្យ​ជាតិ​សាស៍​ទាំង​ឡាយ​បាន​អរ​សប្បាយ ហើយ​ច្រៀង​ដោយ​អំណរ ដ្បិត​ព្រះ‌អង្គ​ជំនុំ‌ជម្រះ​ប្រជាជនទាំង​ឡាយ ដោយ​យុត្តិធម៌ ហើយ​ដឹក​នាំជាតិ​សាសន៍នានា​នៅ​ផែនដី។ 5 ឱ​ព្រះ​អើយ សូម​ឲ្យ​ប្រជាជន​ទាំង‌ឡាយ សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ឲ្យ​ប្រជាជន​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ។ 6 ផែន​ដី​បាន​បង្កើត​ភោគ​ផល​ចម្រើន​ឡើង ហើយ​ព្រះគឺ​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​យើង​ខ្ញុំ។ 7 ព្រះ​ជាម្ចាស់ នឹង​ប្រទាន​ពរ​យើង សូម​ឲ្យ​មនុស្ស​ទាំង​អស់​ដល់​ចុង​បំផុត​ផែនដី កោត​ខ្លាច​ព្រះ‌អង្គ។