ជំពូក ១៥០

1 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះ នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គនៅ​ក្នុង​លំហ​អាកាស ជា​ទី​សម្ដែង​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ 2 ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​ព្រោះ​ស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ឲ្យ​សម​នឹង​ភាព​អស្ចារ្យ​ក្រៃ​លែង​របស់​ព្រះ‌អង្គ។ 3 ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​សូរ​ត្រែ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​ដេញ​ពិណ និង​ចាប់​ស៊ុង។ 4 ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​វាយ​ក្រាប់ ហើយ​លោត​កញ្ឆេង ចូរ​សរសើរ​តម្កើងព្រះ‌អង្គ ដោយ​ប្រដាប់​មាន​ខ្សែ និង​ខ្លុយ។ 5 ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​វាយ​ឈិង​ឲ្យ​ឮរងំ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​វាយ​ឈឹង​ឮ​សូរ​រំពង។ 6 គួរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មានជីវិត បាន​សរសើរ​តម្កើង​ព្រះ‌អម្ចាស់។ សរសើរតម្កើងព្រះអម្ចាស់។