ជំពូក ១២៥

ទំនុក​ច្រៀង​តាម​ថ្នាក់។ 1 អស់​អ្នក​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អម្ចាស់ ប្រៀប​ដូច​ជា​ភ្នំ​ស៊ីយ៉ូនដែល​មិន​អាច​រង្គើ​បាន​ឡើយ គឺ​នៅ​ជាប់​ជា​រៀង​រហូត។ 2 មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណា ព្រះ‌អម្ចាស់ក៏​គង់​នៅ​ព័ទ្ធ​ជុំ‌វិញ ប្រជា‌ រាស្ត្រ​របស់​ព្រះ‌អង្គ ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ យ៉ាង​នោះ​ដែរ។ 3 ដ្បិត​ដំបង​នៃ​សេចក្ដី​អាក្រក់នឹង​មិន​ស្ថិត ​លើ​ទឹកដិ​ដែល​ជា​ចំណែក របស់​មនុស្ស​សុចរិត​ឡើយប្រយោជន៍​កុំ​ឲ្យ​មនុស្ស​សុចរិត លូក​ដៃទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ 4 ព្រះ‌អម្ចាស់អើយ សូម​សម្ដែង​សេចក្ដី​ល្អ ដល់​អស់​អ្នក​ដែល​ជា​មនុស្ស​ល្អ និង​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង។ 5 ប៉ុន្ដែ អស់​អ្នក​ដែល​ងាក​ទៅរក ផ្លូវ​វៀចវេរ​របស់​ខ្លួន​វិញ ព្រះ‌អម្ចាស់​នឹង​នាំ​គេ​ចេញ​ទៅ ជា​មួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អុីស្រា‌អែល!