ជំពូក ៧

1 កាល​កំផែង​បាន​សង់​ឡើង​រួច​រាល់ ហើយ​ខ្ញុំ​បាន​ដាក់​សន្លឹក​ទ្វារ រួច​បាន​តែង​តាំងឲ្យ​មាន​ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង និង​ពួក​លេវី​ស្រេច​ហើយ 2 ខ្ញុំ​បាន​ប្រគល់​អំណាច​គ្រប់​គ្រង​លើ​ក្រុង​យេរូ‌សាឡិម ឲ្យ​ហា‌ណានី ជា​ប្អូន​ប្រុស​របស់​ខ្ញុំ និង​ហា‌ណា‌នា ជា​មេ​បន្ទាយ ដ្បិត​គាត់​ជា​មនុស្ស​ស្មោះ​ត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ​ជាម្ចាស់លើស​ជាង​មនុស្ស​ជា​ច្រើន។ 3 ខ្ញុំ​បាន​ប្រាប់គេ​ថា៖ «មិន​ត្រូវ​បើក​ទ្វារ​ក្រុង​យេរូ‌សាឡិម មុន​ថ្ងៃ​បញ្ចេញ​កម្ដៅ​ឡើយ។ ហើយ​កាល​គេ​កំពុង​នៅឈរ​ចាំ​យាម ត្រូវ​បិទទ្វារ ហើយ​ខ្ទាស់​រនុក។ ក្នុង​ចំណោម​អ្នក​ក្រុង​យេរូ‌សាឡិម ត្រូវ​ចាត់​តាំង​ឲ្យ​មាន​ពួក​អ្នក​យាម ខ្លះ​តាម​ប៉ុស្ដិ៍​យាម​របស់​គេ ហើយ​ខ្លះ​ទៀត​នៅ​មុខ​ផ្ទះ​របស់​គេ​រៀង​ខ្លួន»។ 4 ទី​ក្រុង​នេះ​ធំ​ហើយទូលាយ ប៉ុន្តែ​ប្រជា‌ជន​ក្នុង​ក្រុង​នោះ មាន​ចំនួន​តិច ហើយ​ផ្ទះ​សំបែង​មិន​ទាន់​បាន​សង់​នៅ​ឡើយ។ 5 ព្រះជាម្ចាស់​នៃ​ខ្ញុំ​បាន​បណ្ដាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រមូល​ពួក​អភិជន ពួក​អ្នក​គ្រប់​គ្រង និង​ប្រជា‌ជន​មក​ជួប​ជុំ​គ្នា ដើម្បី​ចុះ​បញ្ជី​តាម​ពង្សា‌វតារ។ ខ្ញុំ​បាន​រក​ឃើញ​បញ្ជី​ពង្សា‌វតារ​នៃ​អស់​អ្នក​ដែល​បាន​ត្រឡប់​មក​មុន​គេ ហើយ​ខ្ញុំ​ឃើញ​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​នោះ​ដូច​តទៅ។ 6 «នេះ​ជា​ប្រជា‌ជននៅ​ក្នុង​អាណា​ខេត្ត ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ជា​អ្នក​ដែល​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូនបាន​‌នាំ​ទៅ​ជា​ឈ្លើយ។ ពួកគេ​បាន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​វិញ គឺ​មក​កាន់​ក្រុង​របស់​គេ​រៀង​ខ្លួន។ 7 ពួកទាំង​នោះ​បាន​មក​ជា​មួយលោកសូរ៉ូ‌បា‌បិល លោកយេសួរ លោកនេហេមា លោកអ័សារា លោករ៉ាអាមា លោកណាហា‌ម៉ានី លោកម៉ាដេ‌កាយ លោកប៊ីលសាន លោកមីស‌ពេរែត លោកប៊ីកវ៉ាយ លោកនេហ៊ូម និងលោក​ប្អាណា។ នេះ​ជា​ចំនួន​បុរស​ក្នុង​ចំណោម​ប្រជា‌ជន​អីុស្រា‌អែល ដែលមានដូចតទៅនេះ។ 8 កូន​ចៅរបស់លោក​ប៉ារ៉ូស​មាន ២ ១៧២ នាក់។ 9 កូន​ចៅរបស់លោកសេផាធា​មាន ៣៧២ នាក់ ។ 10 កូន​ចៅរបស់លោកអើរ៉ាសមាន ៦៥២ នាក់។ 11 កូន​ចៅរបស់លោក​ផាហាត-ម៉ូអាប់ ខាង​កូន​ចៅរបស់លោក​យេសួរ និងលោក​យ៉ូអាប់ មាន ២៨១៨ នាក់។ 12 កូន​ចៅរបស់លោក​អេឡាំ​មាន ១២៥៤ នាក់។ 13 កូន​ចៅរបស់លោក​សាធូរ​មាន ៨៤៥ នាក់។ 14 កូន​ចៅរបស់លោក​សាកាយ​មាន ៧៦០ នាក់។ 15 កូន​ចៅរបស់លោក​ប៊ីនុយ​មាន ៦៤៨ នាក់។ 16 កូន​ចៅរបស់លោក​បេបាយ​មាន ៦២៨ នាក់។ 17 កូន​ចៅរបស់​អាសកាឌ​មាន ២ ៣២២ នាក់។ 18 កូន​ចៅរបស់លោក​អ័ដូ‌នីកាម​មាន ៦៦៧ នាក់។ 19 កូន​ចៅរបស់លោក​ប៊ីកវ៉ាយ​មាន ២០៦៧ នាក់។ 20 កូន​ចៅ​របស់លោកអេឌីន​មាន ៦៥៥ នាក់។ 21 ពួក​កូនចៅរបស់លោកអេធើ ខាងលោក​ហេ‌សេ‌គា​មាន ៩៨ នាក់។ 22 កូន​ចៅរបស់លោក​ហាស៊ូម​មាន ៣២៨ នាក់។ 23 កូន​ចៅរបស់លោក​បេសាយ​មាន ៣២៤ នាក់។ 24 កូន​ចៅ​របស់លោកហារេប​មាន ១១២ នាក់។ 25 កូន​ចៅ​គីបៀន​មាន ៩៥ នាក់។ 26 ពួក​បេថ្លេ‌ហិម និង​ពួក​នថូ‌ផា​មាន ១៨៨ នាក់។ 27 ពួកអ្នកស្រុក​អាណា‌ថោត​មាន ១២៨ នាក់។ 28 ពួក​អ្នកស្រុកបេត-អាស‌ម៉ាវែត​មាន ៤២ នាក់។ 29 ពួកអ្នកក្រុង​គារយ៉ាត់-យារីម កេភីរ៉ា និង​ប្អៀរ៉ុត មាន ៧៤៣ នាក់។ 30 ពួកក្រុង​រ៉ាម៉ា និង​កេបា​មាន ៦២១ នាក់។ 31 ពួកអ្នកក្រុង​មីកម៉ាស​មាន ១២២ នាក់។ 32 ពួកក្រុង​បេត-អែល និង​អៃយ​មាន ១២៣ នាក់។ 33 ពួក​អ្នក​ក្រុង​នេបូរ​មួយ​ទៀត​មាន ៥២ នាក់។ 34 កូន​ចៅ​របស់លោកអេឡាំ​មួយ​ទៀត​មាន ១ ២៥៤ នាក់។ 35 កូន​ចៅរបស់លោក​ហារីម​មាន ៣២០ នាក់ុ។ 36 កូន​ចៅ​របស់លោកយេរីខូរ​មាន ៣៤៥ នាក់។ 37 កូន​ចៅរបស់លោក​ឡូឌ ហាឌីឌ និងលោក​អូណូរ​មាន ៧២១ នាក់។ 38 កូន​ចៅ​រស់លោកសេណាអា​មាន ៣ ៩៣០ នាក់។ 39 ឯ​ពួក​សង្ឃគឺ កូន​ចៅរបស់លោក​យេដាយ៉ា ខាង​វង្ស​របស់លោក​យេសួរ​មាន ៩៧៣ នាក់។ 40 កូន​ចៅរបស់លោក​អ៊ីមមើរ​មាន ១០៥២ នាក់។ 41 កូន​ចៅរបស់លោក​ផាស‌ហ៊ើរ​មាន ១២៤៧ នាក់។ 42 កូន​ចៅ​របស់លោកហារីម​មាន ១០១៧ នាក់។ 43 ឯ​ពួក​លេវីគឺ កូន​ចៅរបស់លោក​យេសួរ កូនចៅរបស់លោក​កាឌ‌មាល​ កូនចៅរបស់លោកប៊ីនុយ និងកូនចៅ​របស់លោក​ហូដាវា​មាន ៧៤ នាក់។ 44 ឯ​ពួក​ចម្រៀងគឺ កូន​ចៅ​របស់លោកអសាភមាន ១៤៨ នាក់។ 45 ពួកកូនចៅរបស់​ឆ្មាំ​ទ្វារគឺ កូន​ចៅរបស់លោក​សាលូម កូន​ចៅរបស់លោក​អេធើ កូន​ចៅរបស់លោក​ថាលម៉ូន កូន​ចៅរបស់លោក​អ័កគូប កូន​ចៅរបស់លោក​ហាធី‌ថា និង​កូន​ចៅ​របស់លោកសូបាយ មាន ១៣៨ នាក់។ 46 ឯ​ពួក​អ្នក​បម្រើ​ព្រះ​វិហារ មាន​កូន​ចៅ​របស់លោកស៊ីហា កូន​ចៅរបស់លោក​ហាស៊ូផា និង​កូន​ចៅរបស់លោក​ថាបា‌អូត។ 47 កូន​ចៅរបស់លោក​កេរ៉ូស កូន​ចៅរបស់លោក​ស៊ី‌យ៉ាហា កូន​ចៅរបស់លោក​ផាដូន។ 48 កូន​ចៅរបស់លោក​លេបាណា កូន​ចៅរបស់លោក​ហាកាបា កូន​ចៅរបស់លោក​សាលម៉ាយ។ 49 កូន​ចៅរបស់លោក​ហាណាន កូន​ចៅ​របស់លោកគីដេល កូន​ចៅ​របស់លោកកាហារ។ 50 កូន​ចៅរបស់លោក​រីអា‌យ៉ា កូន​ចៅរបស់លោក​រេស៊ីន កូន​ចៅរបស់លោក​នេកូដា។ 51 កូន​ចៅរបស់លោក​កាសាម កូន​ចៅរបស់លោក​អ៊ូសា កូន​ចៅរបស់លោក​ផាសេហា។ 52 កូន​ចៅរបស់លោក​បេសាយ កូន​ចៅរបស់លោក​មេហ៊ូ‌នីម កូន​ចៅរបស់លោក​នេភូ‌ស៊ីម។ 53 កូន​ចៅរបស់លោក​បាកប៊ូក កូន​ចៅរបស់លោក​ហាគូផា កូន​ចៅ​របស់លោកហាហ៊ើរ។ 54 កូន​ចៅរបស់លោក​បាសលូត កូន​ចៅរបស់លោក​មេហ៊ីដា កូន​ចៅ​របស់លោកហាសា។ 55 កូន​ចៅរបស់លោក​បាកូស កូន​ចៅរបស់លោក​ស៊ីសេរ៉ា កូន​ចៅរបស់លោក​ថាម៉ា។ 56 កូន​ចៅរបស់លោក​នេ‌ស៊ីយ៉ា និង​កូន​ចៅ​របស់លោកហាធីផា។ 57 កូន​ចៅរបស់លោក​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន ​កូន​ចៅ​របស់លោកសូថាយ កូន​ចៅរបស់លោក​សូផេ‌រេត កូន​ចៅរបស់លោក​ពេរូដា។ 58 កូន​ចៅរបស់លោក​យ្អាឡា កូន​ចៅរបស់លោក​ដាកុន កូន​ចៅរបស់លោក​គីដេល។ 59 កូន​ចៅរបស់លោក​សេផាធា កូន​ចៅរបស់លោក​ហាធីល កូន​ចៅរបស់លោក​ផូ‌កេរេត ពីសេ‌បែម និង​កូន​ចៅរបស់លោក​អាំម៉ូន។ 60 ពួក​អ្នក​បម្រើ​ព្រះវិហារ ហើយនិង​កូន​ចៅរបស់លោក ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន សរុប​ទាំង​អស់​មាន ៣៩២ នាក់។ 61 ​ពួក​អ្នក​ដែល​ចេញ​ពី​ក្រុង​ធេល មែឡា ធេល ហារេសា កេរូប អ័ដាន និង​អ៊ីមមើរ។ តែពួកគេ​ពុំ​អាច​នឹង​បង្ហាញ​ពី​ពង្សា‌វតារ ឬ​ជីដូនជីតា​របស់​ខ្លួន ថា​ជា​ពូជ​អ៊ីស្រា‌អែល ឬ​មិន​មែន។ 62 គឺ​កូន​ចៅរបស់លោកដេឡាយ៉ា កូន​ចៅរបស់លោក​ថូប៊ីយ៉ា និង​កូន​ចៅ​របស់លោកនេកូដា ទាំង​អស់​មាន ៦៤២ នាក់។ 63 ខាង​ពួក​បូជាចារ្យ មាន​កូន​ចៅរបស់លោក​ហាបាយ៉ា កូន​ចៅរបស់លោក​ហាគូស កូន​ចៅរបស់លោក​បារស៊ី‌ឡាយ (ដែល​បាន​យក​កូន​ស្រី​របស់លោក​បារស៊ី‌ឡាយ នៅ​ស្រុក​កាឡាត ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​របស់​គេ)។ 64 អ្នកទាំង​នោះ​​រក​នាម​ត្រកូល​តាម​បញ្ជី​ពង្សា‌វតារ​របស់​ខ្លួន​មិន​ឃើញទេ ដូច្នេះ ពួកគេ​ត្រូបាត់បង់វ​ចេញ​ពី​ការ‌ងារ​ជា​សង្ឃ ទុក​ដូច​ជាសង្ឃដែលមិនបរិសុទ្ធ។ 65 ហើយ​ក្រោយមក លោក​ទេសា‌ភិបាល​ប្រាប់ពួក‌គេ​ថា គេ​មិន​ត្រូវ​បរិ‌ភោគ​អាហារសក្ការៈបំផុត​ឡើយ រហូត​ទាល់​តែ​បានលើកឡើងជាមួយបូជាចារ្យ​ម្នាក់ ជាមួយ​យូរីម និង​ធូមីម ។ 66 ក្រុម​ជំនុំ​ទាំង​អស់​គ្នា​មានចំនួន ៤២ ៣៦០ នាក់ 67 ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក‌គេគឺ​មាន​ចំនួន ៧៣៣៧ នាក់​ទេ។ ពួក​គេ​មាន​ពួក​ចម្រៀង​ទាំង​ប្រុស​ទាំង​ស្រី​ចំនួន ២៤៥ នាក់។ 68 សេះ​របស់​គេ​មាន ៧៣៦ ក្បាល លា​កាត់​មាន ២៤៥ ក្បាល 69 អូដ្ឋ​មាន ៤៣៥ ក្បាល និង​លា​មាន ៦ ៧២០ ក្បាល។ 70 អ្នកខ្លះមកពីក្នុងចំណោមពួក​អ្នក​ដឹកនាំមេគ្រួសារ​មួយចំនួន បាន​ថ្វាយ​តង្វាយ​សម្រាប់​ការ​ងារ​នេះ។ លោក​ទេសា‌ភិបាល បាន​ថ្វាយ​ដាក់​ក្នុង​ឃ្លាំង ជា​មាសចំនួន មួយពាន់តម្លឹង ពែង​មាស ហាសិប សម្លៀក‌បំពាក់​ពួក​បូជាចារ្យ ប្រាំរយសាមសិបសម្រាប់។ 71 មានពួកមេដឹកនាំគ្រួសារមួយចំនួន បាន​ថ្វាយ​មាសចំនួន ពីរមឿនតម្លឹង និង​ប្រាក់ចំនួនពីរពាន់ពីររយណែន ដាក់​ក្នុង​ឃ្លាំង​សម្រាប់​ការ​សាងសង់។ 72 ​ប្រជា‌ជន​ដែលនៅសេសសល់បានថ្វាយមាសចំនួនពីរមឿនតម្លឹង ហើយប្រាក់ចំនួនពីរពាន់ពីរណែន ព្រម​ទាំង​សម្លៀក‌បំពាក់​ពួក​បូជាចារ្យ ហុកសិបប្រាំពីរ សម្រាប់។ 73 ដូច្នេះ ពួក​បូជាចារ្យ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង ប្រជា‌ជន​ខ្លះ ពួក​អ្នក​បម្រើ​នៅព្រះ​វិហារ និង​អ៊ីស្រា‌អែល​ទាំង​អស់រស់នៅក្នុងទីក្រុងរបស់ពួកគេ។ តាមរយៈ ខែទីប្រាំពីរ ដែលប្រជាជនអុីស្រាអែលបានរៀបចំឡើងវិញនៅក្នុងទីក្រុងទាំងឡាយរបស់ពួកគេ»។