ជំពូក ៣

1 ខ្ញុំ​ជា​មនុស្ស​ដែល​បាន​ឃើញ​សេចក្ដី​វេទនា ដោយ​ដំបង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ 2 ព្រះ‌អង្គ​បាន​នាំ​ខ្ញុំចេញទៅ​ ឲ្យដើរ​ក្នុង​សេចក្ដី​ងងឹត ជាជាង​ក្នុង​ពន្លឺ​ 3 ពិត​ប្រាកដណាស់​ព្រះ‌អង្គ​បាន​បែរ​ព្រះ‌ហស្ត មក​ទាស់​នឹង​ខ្ញុំម្តងហើយ ម្តងទៀត ឥតស្រាកស្រានឡើយ។ 4 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​សាច់ និង ស្បែក​ខ្ញុំ​រោយ‌រៀវ​ទៅ ហើយ​បានបំបាក់​ឆ្អឹង​ខ្ញុំ​ផង។​ 5 ព្រះ‌អង្គ​បានសាងសង់​របង​ឃុំ​ឃាំង​ខ្ញុំ ហើយ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ដោយ​ភាពជូរល្វីង និង​ការ​ដែល​នឿយ​លំបាក 6 ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​រស់នៅ​កន្លែង​ងងឹត ដូច​ពួក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ។ 7 ព្រះ‌អង្គ​បាន​ធ្វើ​ជព្ជាាំងព័ទ្ធ​ជុំ​វិញ​ខ្ញុំ មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ឡើយ ក៏​ចាក់ច្រវ៉ាក់​ចង​ខ្ញុំ​យ៉ាង​ធ្ងន់ 8 ទោះ​បើ​ខ្ញុំ​ខំ​ស្រែកហៅរក​ជំនួយ ក៏ទ្រង់​មិន​ព្រមទទួល​សេចក្ដី​អធិស្ឋានរបស់​ខ្ញុំឡើយ។ 9 ព្រះ‌អង្គ​បាន​បង្ខាំងផ្លូវរបស់ខ្ញុំដោយជពា្ជាំង ទាំងដាក់​ថ្ម​រាំង​ផ្លូវ​ ហើយក៏​បាន​ពង្វាងផ្លូវខ្ញុំ។ 10 ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ខ្លា​ឃ្មុំ​ ដែល​លប​សង្គ្រុប ហើយ​ដូច​ជា​សិង្ហ​ពួន​ចាំប្រហារ​ខ្ញុំ 11 ព្រះ‌អង្គ​បាន​បង្វែរផ្លូវ​របស់​ខ្ញុំ ក៏​ហែក​ខ្ញុំ​ខ្ទេច‌ខ្ទី ហើយ​ឲ្យ​ខ្ញុំ​នៅ​កណ្ដោច​កណ្ដែង។ 12 ព្រះ‌អង្គ​បាន​យឺត​ធ្នូ ហើយ​ដាក់​ខ្ញុំ​ទុក​ជា​រង្វង់​សម្រាប់បាញ់​ព្រួញ។ 13 ​ព្រះ‌អង្គ​ទម្លុះ​ក្រលៀន​ខ្ញុំ ជាមួយតួ​ព្រួញ​ពី​បំពង់ 14 ខ្ញុំ​បាន​ទៅ​ជា​ទី​សំណើច ដល់​ជន​ជាតិ​ទាំង‌ឡាយ​របស់​ខ្ញុំ ហើយ​ជា​វត្ថុកំប្លែងរបស់​គេ​ជា‌និច្ច​រាល់​ថ្ងៃ។ 15 ព្រះ‌អង្គ​បាន​ចម្អែត​ខ្ញុំ ដោយ​សេចក្ដី​ជូរ​ចត់ ព្រម​ទាំងបង្ខំ​ខ្ញុំ​ឲ្យផឹក​ស្លែង​ផង។ 16 ព្រះ‌អង្គ​បាន​បំបាក់​ធ្មេញ​ខ្ញុំ​ដោយ​ក្រួស ហើយ​រុញខ្ញុំឲ្យធ្លាក់ដល់ដីផេះ 17 ​ព្រលឹង​របស់​ខ្ញុំបានចេញឆ្ងាយ​​ពី​សេចក្ដី​សុខ​ ខ្ញុំ​បាន​ភ្លេចអស់ទាំងសុភមង្គលជាអ្វីហើយ 18 ខ្ញុំ​ក៏​ពោល​ថា៖ «សេចក្តីអត់ធន់របស់​ខ្ញុំ​បាត់​​អស់ហើយ សេចក្ដី​សង្ឃឹម​លើ​ព្រះ‌អម្ចាស់ក៏​លែង​មាន​ដែរ»។ 19 សូមនឹក​ចាំ​ពី​​ទុក្ខ​លំបាក និង​សេចក្ដី​វេទនា​របស់​ខ្ញុំ ត្បិត​ផ្លែស្លែងនិងជូរល្វីងដ៏ម្ល៉េះ។ 20 ​ខ្ញុំបន្តចង​ចាំ​បាន​នៅ​ឡើយថា ហើយ​ក៏​ឱន​ចុះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ។ 21 តែ​ខ្ញុំ​នឹក​ចាំ​ពី​សេចក្ដី​ទាំងនេះ បាន​ជា​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម។ 22 គឺជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់ មិនចេះ​ចប់សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​មិន​ចេះ​ផុតឡើយ 23 សេចក្ដី​ទាំងនោះចេះ​តែ​ថ្មី​រៀង​រាល់​ព្រឹក សេចក្ដី​ស្មោះ​ត្រង់​របស់​ព្រះ‌អង្គ​ធំ​ណាស់។ 24 «ព្រះ‌អម្ចាស់​ជា​មរតករបស់ខ្ញុំ » ​ខ្ញុំ​បាន​ពោល​ថា ដូច្នេះហើយទើបខ្ញុំមាន​សង្ឃឹម​ដល់​ទ្រង់។ 25 ព្រះ‌អម្ចាស់​ល្អ​ដល់​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ‌អង្គ គឺ​ដល់​អស់​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ‌អង្គ។ 26 វាជាការល្អ ដែល​រង់​ចាំ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌អម្ចាស់ ។ 27 ជាការល្អ​ដែល​មនុស្ស​ទទួល​រង​នឹម ក្នុង​កាល​ដែល​នៅ​វ័យ​ក្មេងនៅឡើយ។ 28 ឲ្យគាត់​អង្គុយ​តែ​ឯង ហើយ​នៅ​ស្ងៀម នៅពេលដែលទ្រង់ដែល​ដាក់​​លើ​គាត់។ 29 ចូរអោយគាត់ដាក់​មាត់​ចុះ​ក្នុង​ធូលី​ដី ប្រហែលជា​មាន​ទី​សង្ឃឹម​។ 30 ចូរឲ្យថ្ពាល់គាត់​ទៅ​ឲ្យ​ដល់​អ្នក​ដែល​ចង់ទះ​គាត់ចុះ ហើយ​ឲ្យគាត់ទ្រាំ​ឲ្យ​បាន​ពេញ ដោយ​សេចក្ដី​ត្មះ‌តិះ​ដៀល។ 31 ដ្បិតព្រះ‌អម្ចាស់​មិន​បោះ‌បង់​ចោល​ជា​ដរាប​ទេ។ 32 ទោះ​បើទ្រង់ធ្វើ​ទុក្ខ​ក៏​ដោយ គង់​តែ​ទ្រង់ ​នឹង​អាណិត​មេត្តាដោយ​សេចក្ដី​ស្រឡាញ់​ដ៏​បរិបូរ​ណ៏​ដែរ 33 ទ្រង់មិនមានព្រះ‌ហឫ‌ទ័យ​ក្នុង​ការ​ធ្វើ​ទុក្ខ ឬ​ឲ្យ​មនុស្ស​ជាតិ​ត្រូវ​វេទនា​នោះទេ។ 34 ពួក​គេ​បានជិះ​ជាន់​ពួក​អ្នកទោស​នៅ​លើផែនដី 35 មនុស្សបានបដិសេដ​សេចក្ដី​យុត្តិ‌ធម៌​ពី​វត្តមាននៅ​ចំពោះ​ព្រះ​ដ៏​ខ្ពស់​បំផុត។ 36 ឬ​បំភាន់ភាពយុត្តធម៌ពី​មនុស្ស​ នោះ​ជា​ការ​ដែល​ព្រះ‌អម្ចាស់ ​មិន​អនុញ្ញាតិឡើយ។ 37 តើនរណាអាចធ្វើឲ្យការនេះកើតឡើងបាន គឺទ្រង់ទេតើ​ដែលអាច​ថ្លែងទំនាយ​ ហើយ​ការ​នោះ​កើត​ឡើង​បាន​ជា​ពិត? 38 ចំពោះសេចក្តីសុខ​ រឺ ទុក្ខ តើ​មិន​មែន​ចេញ​ពី​ព្រះ‌ឧស្ឋ របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​មក​ទេ​ឬ? 39 ហេតុដូច្នេះហើយកុំឲ្យ​មនុស្ស​រស់​នៅបាន​ត្អូញ‌ត្អែរឡើយ? ហេតុអីបានជា​មនុស្ស​មានបាប​បានត្អូញត្អែរពីការផ្តន្ទាទោសគេទៅវិញ? 40 ចូរ​យើង​ពិនិត្យពិច័យ ហើយ​ល្បង​ល​ផ្លូវ​ដែល​យើង​ប្រព្រឹត្ត រួច​បែរចិត្ត​ទៅ​ឯ​ព្រះ‌អម្ចាស់​វិញ​ចុះ។ 41 ចូរ​ឲ្យ​យើងតម្រង់​ចិត្ត​ ជាមួយដៃរបស់យើង ទៅឯ​ព្រះអម្ចាស់ដែល​គង់​នៅ​ស្ថាន‌សួគ៌។ 42 យើង​ខ្ញុំ​បាន​ប្រព្រឹត្តល្មើស ព្រម​ទាំង​បះ‌បោរ​ ហើយព្រះ‌អង្គ​មិន​បាន​អត់​ទោស​ឲ្យ​ទេ។ 43 ព្រះ‌អង្គ​បាន​ឃ្លុំ​អង្គទ្រង់ ដោយ​សេចក្ដី​ក្រោធ ទាំង​ដេញ​តាម​យើង​ខ្ញុំ ព្រះ‌អង្គ​បាន​ប្រហារ​ជីវិតឥត​ប្រណី​សោះឡើយ។ 44 ព្រះ‌អង្គ​បាំង​អង្គទ្រង់ក្នុង​ពពក ដើម្បី​មិន​ឲ្យសេចក្ដី​អធិស្ឋាន​ណាចូល​ទៅ​ដល់​បាន​ឡើយ។ 45 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​កាក​សំរាម និងទទួលការបដិសេដក្នុងចំណោមប្រជា​ជាតិ។ 46 ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​បាន​ដាក់បណ្តាសា​យើង​ខ្ញុំ 47 សេចក្ដី​បំផ្លាញ និង​សេចក្ដី​វិនាស​ បានមកដល់​យើង​ខ្ញុំ គឺ​ជាសេចក្ដី​ភ័យ​ខ្លាចនិង​ការបំផ្លិចបំផ្លាញផង។ 48 ភ្នែក​របស់ខ្ញុំ​បានយំឥតឈប់ ដោយ​ព្រោះ​តែមហន្តរាយនៃ​ជនជាតិ​ខ្ញុំ។ 49 ទឹកភ្នែក​ខ្ញុំ​នឹង​ហូរ​សស្រាក់ ​ឥត​ឈប់​ឈរ ឥត​ស្រាក​ឡើយ។ 50 ទាល់​តែ​ព្រះ‌អម្ចាស់​ព្រមទតមក​ពី​ស្ថាន‌សួគ៌​ដែរ។ 51 ភ្នែក​ខ្ញុំ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​កើត​ទុក្ខ ដោយ​ព្រោះ​តែជនជាតិ​នៃ​ក្រុង​របស់​ខ្ញុំ។ 52 គេដេញតាមខ្ញុំដូចតាមប្រមាញសត្វស្លាប អស់ពួក​អ្នក​ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ខ្ញុំ ដោយ​ឥត​ហេតុ​ផលទេ។ 53 គេ​បាន​កាត់​ជីវិត​ខ្ញុំ​ចេញ ហើយ​បាន​ទាំង​បោះ​ថ្ម​មក​ពី​លើ​ខ្ញុំ​ផង 54 មាន​ទឹក​ហូរ​មកលិច​ក្បាល​ខ្ញុំ នោះ​ខ្ញុំ​បាន​ថា «ខ្ញុំ​ស្លាប់​ហើយ»។ 55 ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ របស់​ព្រះ‌អម្ចាស់​ពី​ក្នុង​ទី​ជម្រៅ​នៃ​គុក​ងងឹត។ 56 ព្រះ‌អង្គ​ក៏​ឮសំឡេង​របស់​ទូល‌បង្គំ «សូម​កុំ​គេច​ព្រះ‌កាណ៌​ព្រះ‌អង្គ​ចេញ​ពី​ការថ្ងូរ និង​សម្រែក​របស់​ទូល‌បង្គំ​ឡើយ» 57 នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​បាន​យាង​មក​ជិត ហើយ​មាន​ព្រះ‌បន្ទូល​ថា «កុំ​ឲ្យ​ខ្លាច​ឡើយ»។ 58 ​ព្រះ‌អង្គ​បាន​កាន់​ក្តី​ខាងទូល‌បង្គំ​ ហើយ​បាន​សង្គ្រោះ​ជីវិត​របស់​ទូល‌បង្គំ​ផង។ 59 ព្រះ‌អម្ចាស់​បានទត​ឃើញ​កំហុសដែល​គេ​បាន​ធ្វើ​ដល់​ទូល‌បង្គំ សូម​ជំនុំ​ជម្រះ​ក្តីរបស់ទូល‌បង្គំ​ចុះ។ 60 ព្រះ‌អង្គ​បាន​ឃើញ​ការ​សង‌សឹក​ទាំងប៉ុន្មាន​របស់​គេ និង​អស់​ទាំង​កិច្ច‌កល​ ដែល​គេ​ធ្វើដល់ទូល‌បង្គំ​ដែរ។ 61 ព្រះ‌អង្គ​បាន​ឮ​ពាក្យ​ប្រមាថ​របស់​គេ និង​អស់​ទាំង​កិច្ច‌កល ដែល​គេ​គិត​ធ្វើ​ដល់​ទូល‌បង្គំ​ហើយ។ 62 ក៏​ឮ​ពាក្យ​សម្ដី​របស់​ពួក​អ្នក​លើក​គ្នា ទាស់​នឹង​ទូល‌បង្គំ ហើយ​ជ្រាប​ការ​ដែល​គេ​គិត ទាស់​នឹង​ទូល‌បង្គំ​ជា‌និច្ច​ដែរ។ 63 សូម​ព្រះ‌អង្គ​ទត​ក្នុង​កាល​ដែល​គេ​អង្គុយ​ចុះ ហើយ​ក្រោក​ឡើង​ផង ពួកគេនាំគ្នាច្រៀងឡកឡឺយដាក់ទូលបង្គំ​ហើយ។ 64 ព្រះ‌អង្គ​នឹង​សងដល់​គេ ដ្បិតទ្រង់ជាព្រះ‌អម្ចាស់ ឲ្យ​ស្របតាម​ការដែលគេប្រព្រឹត្ត។ 65 ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ចិត្ត​គេ​អាម៉ាស់ សូមដាក់បណ្ដាសា​ដល់​គេទៅ! 66 ព្រះ‌អង្គ​នឹង​ដេញ​តាម​គេ ​ដោយ​សេចក្ដី​ក្រោធ ហើយ​បំផ្លាញ​គេ​ឲ្យ​សូន្យ ចេញ​ពី​ក្រោម​ស្ថាន​របស់​ព្រះ‌អម្ចាស់​ទៅ។