1 «ចូលមកអស់អ្នកដែលស្រេកទឹក សូមអញ្ជើញមកពិសារទឹក ហើយអស់អ្នកដែលគ្មានប្រាក់ ចូរមកទិញហើយបរិភោគទៅ សូមអញ្ជើញមកទិញស្រាទំពាំងបាយជូរនិងទឹកដោះគោដោយមិនគិតថ្លៃ។ 2 ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញ អាហារដែលមិនអាចចិញ្ចឹមជីវិត ហេតុអ្វីបានជាអ្នកខំធ្វើការដើម្បីអ្វីដែលមិនស្កប់ស្កល់? ចូរស្ដាប់យើងដោយប្រុងប្រយ័ត្នដល់យើង នោះអ្នករាល់គ្នានឹងបាន បរិភោគអាហារយ៉ាងឆ្ងាញ់ ហើយរីករាយក្នុងអាហាររបស់អ្នក។ 3 ចូរបែរត្រចៀកហើយមករកយើង! ចូរស្ដាប់ នោះអ្នករាល់គ្នានឹងមានជីវិតរស់នៅ ! យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នក។ គឺជាសេចក្ដីមេត្តា ករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ។ 4 ចូរមើល៍!យើងបានតាំងគាត់ទុកជាទីបន្ទាល់ ដល់ប្រជាជាតិទាំងឡាយ គឺជាអ្នកនាំមុខហើយជាអ្នកបង្គាប់ដល់គេ។ 5 ចូរមើល៍! អ្នកនឹងហៅប្រជាជាតិិដែលអ្នកមិនស្គាល់នឹងប្រជាជាតិដែលមិនស្គាល់អ្នក ពួកគេនឹងរត់មករកអ្នក ដោយព្រោះតែព្រះនាមព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ ជាព្រះរបស់ ជនជាតិអុីស្រាអែល ដែលបានលើកតម្កើងអ្នក»។ 6 ចូស្វែងរកព្រះអម្ចាស់ ក្នុងពេលដែលអ្នកអាចរកព្រះអង្គឃើញ ចូរទូលរកព្រះអង្គ ក្នុងពេលដែលព្រះអង្គគង់នៅជិតអ្នក។ 7 ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន មនុស្សមានបាបត្រូវលះបង់គំនិតអាក្រក់ដែរ។ សូមអោយគាត់បានវិល ត្រឡប់មករកព្រះអម្ចាស់វិញ នោះព្រះអង្គនិងអាណិតដល់គេ សម្រាប់ព្រះជាម្ចាស់នៃយើង នឹងអត់ទោសឲ្យជាបរិបូរណ៏ដល់គេផង។ 8 «ដ្បិតគំនិតរបស់យើងមិនមែនជាគំនិតរបស់អ្នកទេ ហើយផ្លូវរបស់យើងក៏មិនមែនជាផ្លូវរបស់អ្នកដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 9 ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណារបៀបដែលយើងប្រព្រឹត្តក៏ខ្ពស់ជាងបៀបដែលអ្នករាល់គ្នាប្រព្រឹត្តយ៉ាងនោះដែល ហើយគំនិតរបស់យើងក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះផងដែរ។ 10 ដ្បិតភ្លៀងនិងព្រិល ដែលធ្លាក់ចុះមកពីលើមេឃ មិនអាចត្រឡប់ទៅលើវិញឡើយ ដរាបណាទាល់តែបានធ្វើឲ្យដំណាំដុះឡើង ហើយឲ្យពូជពង្រោះដល់អ្នកដែលព្រោះ និងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា។ 11 ដ្បិតពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ គឺនឹងធ្វើសម្រេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តយើង ហើយនឹងចម្រើនកើនឡើង ក្នុងការអ្វី ដែលយើងចាត់ទៅធ្វើនោះ។ 12 ដ្បិតអ្នកនឹងមានអំណរសប្បាយហើយដើរដោយសុខសាន្ត។ ឯអស់ទាំងភ្នំធំ និងជ្រលងភ្នំទាំងប៉ុន្មាននឹងនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយនៅចំពោះមុខអ្នក ហើយដើមឈើនៅតាមវាលនឹងនាំគ្នាទះដៃ។ 13 ជំនួសអោយ ដើមកកោះនឹងដុះឡើង និងជំនួសឲ្យបន្លា ហើយដើមយីថោនឹងដុះឡើង ទាំងអញ្ចាញ ដុះឡើងសំរាប់ព្រះនាមព្រះអម្ចាស់ដែលជាទីសម្គាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ ដែលមិនត្រូវកាត់ផ្តាច់ចេញឡើយ»។