ជំពូក ៦

1 «មក! សូមយើង​វិល​ទៅ​រក​ព្រះ‌អម្ចាស់​វិញ។ ដ្បិតព្រះអង្គ​បាន​ធ្វើហែក​យើង​ជាចំណែក តែព្រះអង្គ​ក៏​នឹង​ប្រោស​ពួក​យើង​ឲ្យ​ជា​វិញ ព្រះអង្គ​ធ្វើឲ្យ​យើងរបួស តែព្រះអង្គ​ក៏​នឹង​រុំ​របួស​ឲ្យ​ពួក​យើង​ដែរ។ 2 ពីរ​ថ្ងៃក្រោយមក​ ព្រះអង្គ​នឹងកែតម្រូវយើង នៅ​ថ្ងៃ​ទី​បី ព្រះអង្គ​នឹង​លើក​ពួក​យើង​ឡើង​ ហើយ​ពួក​យើង​នឹង​រស់​នៅ​ចំពោះ​ព្រះអង្គ។ 3 សូមឲ្យយើង​ស្គាល់​ព្រះ‌អម្ចាស់ ឲ្យ​យើង ឈានទៅស្គាល់ព្រះអម្ចាស់។ ការយាង​របស់ព្រះអង្គពិតដូចជាព្រឹកព្រលឹម។ ព្រះអង្គ​នឹង​យាង​មក​រក​ពួក​យើងទឹកចាក់ស្រោច ដូចជា​ភ្លៀង​ធ្លាក់​ស្រោច​ស្រព​ផែនដីតាម​រដូវ​កាល»។ 4 អេប្រាអ៊ីម​អើយ! តើ​ឲ្យ​យើង​ធ្វើអ្វីដល់អ្នកទៅ? យូដា​អើយ! តើ​ឲ្យ​យើងធ្វើអ្វីដល់អ្នកបាន? ភាពស្មោះត្រង់របស់​អ្នក​​មក​លើ​យើង ប្រៀប​ដូច​ជា​ពពក​នៅ​ពេល​ព្រលឹម និង​ទឹក​សន្សើម​ ដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ដែរ។ 5 ដច្នោះ យើងកាត់ពួកគេជាចំណែក​ដោយ​ពួក​ព្យាការី​ យើងបានសម្លាប់ពួកគេ ដោយ​ពាក្យ​ដែល​ចេញពីម៉ាត់យើង​។ ច្បាប់របស់អ្នកគឺដូចជាពន្លឺដែលចាំងចេញក្រៅ។ 6 ដ្បិត​យើង​ចង់​បានភាពស្មោះត្រង់ គឺ​មិន​មែន​យញ្ញ‌បូជា​ទេ ហើយការទទួលស្គាល់​ព្រះជាម្ចាស់ ជា​ជាង​យក​តង្វាយ​ដុត​។​ 7 ដូច​អដាំ ដែលបានបំផ្លាញសម្ពន្ធ‌មេត្រី ពួកគេមិនបានស្មោះត្រង់និងយើង។ 8 កាឡាដ​គឺជា​ទីក្រុងនៃ​ពួកអ្នកដែលធ្វើអាក្រក់ ជាមួយស្នាមជើងនៃ​ឈាម។ 9 ដូច​ពួក​ចោរ​​ប្លន់ដែលចាំ​មនុស្ស​ម្នាក់ ដូច្នោះពួកបូជាចារ្យរួមគ្នា ដើម្បីប្រព្រឹត្តការសម្លាប់នៅតាមផ្លូវទៅសុីគែល ពួក​គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់​បំផុត។ 10 ក្នុង​ចំណោម​ប្រជា‌ជន​អុីស្រា‌អែល យើង​បាន​ឃើញ​ការ​ដែលគួរឱ្យរន្ធត់ គឺ​អំពើ​ពេស្យា‌ចារ​របស់​អេប្រាអ៊ីមនៅទីនោះ ហើយ​អុីស្រា‌អែល​ទៅ​ជា​មិនស្អាត់។ 11 យូដា​អើយ អ្នក​ក៏​ដូច្នោះ​ដែរ យើងបានកំណាត់ពេលច្រូតកាត់រួហើយ ​ពេល​យើង​នឹងសាងសង់ជោគវាសនានៃប្រជារាស្រ្តយើងឡើងវិញ។