ជំពូក ៦

1 ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំ​ ដោយព្រះបន្ទូលថា 2 «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​ភ្នំ​នៅ​ស្រុក​អុីស្រា‌អែល ហើយ​ថ្លែង​ប្រាប់​ពួកគេ​។ 3 និយាយទៅ ភ្នំ​ទាំង​ឡាយនៅ​ស្រុក​អុីស្រា‌អែល​ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ‌​មានបន្ទូល​ ដូច្នោះ ដល់​ទាំង​ភ្នំធំ​ ទាំងភ្នំតូច ​ដល់ប្រភព​ទឹក ហើយដល់​ជ្រលោងភ្នំទាំងអស់ថា មើល៍! ​យើង​បានយក​​ដាវ​មក​ទាស់និងអ្នក​រាល់​គ្នា ហើយ​យើង​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​អ្នក។ 4 រួចហើយ ​អាស‌នា​របស់​អ្នក​នឹង​ត្រូវ​ខូច ហើយបង្គោល​របស់​អ្នក​នឹង​ត្រូវ​បំផ្លាញ ហើយយើង​នឹង​បោះ​សេចក្តីស្លាប់​របស់អ្នកចុះ នៅ​មុខ​រូប​ព្រះ​របស់​ពួកគេ។ 5 យើង​នឹងដាក់​សាក‌សព​របស់​ពួក​កូន​ចៅ​អុីស្រា‌អែល នៅ​មុខ​រូប​ព្រះ​របស់​គេ ហើយ​នឹង​កម្ចាត់‌កម្ចាយ​ឆ្អឹង​របស់អ្នក នៅ​ជុំ‌វិញ​អាស‌នា​របស់​អ្នក។ 6 គ្រប់​ទី​កន្លែង​ដែល​អ្នក​រស់​នៅ ទី​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​វិនាស ហើយ​ទី​ខ្ពស់ៗ​នឹង​ត្រូវ​ខូច​បង់ ដើម្បី​ឲ្យ​អាស‌នា​របស់​អ្នក​រាល់​គ្នា​ត្រូវ​អន្តរាយ ហើយ​ខូច​បង់។ រួចហើយពួកគេនឹងត្រូវបាក់បែកហើយបាត់អស់ បង្គោលរបស់អ្នកដូលរលំ ហើយកិច្ចការរបស់អ្នកត្រូវបោះចោល។ 7 សេចក្តីសម្លាប់នឹងធ្លាក់មកក្នុងចំណោមអ្នក ហើយអ្នកនឹងដឹងថាយើងគឺព្រះអម្ចាស់។ 8 ប៉ុន្តែ យើង​នឹង​ឲ្យ​មាន​អ្នករួចជីវិតក្នុងចំណោមអ្នក ដើម្បី​ឲ្យ​មាន​អ្នក​ដែល​រួច​ពី​ដាវ​នៅ​កណ្ដាល​ជនជាតិ​ដទៃ កាល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​តាម​ប្រទេស​ផ្សេងៗ។ 9 ក្រោយមក អ្នក​ដែល​រួចជីវិត ​នឹង​នឹក​ចាំ​ពី​យើង​នៅ​កណ្ដាល​អស់​ទាំង​ជនជាតិ ដែល​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ ដែលយើងបានស្តាយ ដោយចិត្ត​​មិនប្រកាន់របស់​គេ ដែល​បាន​បែរ​ចេញ​ពី​យើង​ទៅ ព្រម​ទាំង​ភ្នែកពេស្យា​តាម​រូប​របស់​ព្រះ​របស់គេ។ រួចហើយ​គេ​នឹង​មើល​ខ្លួន ដោយ​ខ្ពើម​ឆ្អើម ព្រោះ​អំពើអាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត ក្នុង​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​គេ។ 10 ដូច្នោះ ពួកគេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់​។ វាជាមូលហេតុដែល​យើង​និយាយថា យើងនឹងនាំការអាក្រក់មកដល់ពួកគេ។ 11 ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នោះ «ចូរ​ទះ​ដៃ ហើយ​តន្ត្រំ​ជើង​! និយាយ​ថា បពិត្រ! ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដ៏​អាក្រក់​របស់​ពូជ‌ពង្ស​អុីស្រា‌អែល! ដ្បិត​ពួកគេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ ដោយ​គ្រោះ​ទុរ្ភិក្ស និង​ដោយ​អាសន្ន‌រោគ។ 12 អ្នក​ណា​ដែល​នៅ​ឆ្ងាយ នឹង​ស្លាប់​ដោយ​អាសន្ន‌រោគ អ្នក​ដែល​នៅ​ជិត នឹង​ស្លាប់​ដោយ​ដាវ។ អ្នកដែលនៅ​មានជីវិត ដែលនៅសល់ នឹង​ស្លាប់​ដោយ​គ្រោះ​ទុរ្ភិក្ស​វិញ។ ក្នុងផ្លួវរបស់ពួកគេយើងនឹងតាំងសេចក្តីកំហឹងរបស់យើងទាស់និងពួកគេ។ 13 ក្រោយមកអ្នក​​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់ ក្នុង​កាល​ដែល​សេចក្តី​សម្លាប់របស់គេ បាន​ដេក​កណ្ដាល​​រូប​ព្រះ​របស់គេ នៅ​ជុំ‌វិញ​អាស‌នា លើ​គ្រប់​ទាំង​ជ្រលោង​គ្រប់​ទាំង​កំពូល​ភ្នំ ហើយក្រោម​គ្រប់​ទាំង​ដើម​ជ្រៃ នឹង​នៅ​ក្រោម​​ដើម​ម៉ៃសាក់​ ជា​កន្លែង​ដែល​គេ​បាន​ដុត​គ្រឿង​ក្រអូប ថ្វាយ​ដល់​រូប​ព្រះ​នោះ​របស់​គេ។ 14 យើង​នឹង​លូក​ដៃ​ទៅ​លើ​គេ និង​ធ្វើ​ឲ្យ​ទឹកដីគេ​ត្រូវ​ខូច‌បង់ ហើយ​បោះបង់ចោល ពីទី​រហោ‌ស្ថាន​ដែល​នៅ​ខាង​រីបឡា ទៅ​តាម​គ្រប់​ទាំង​ទី​កន្លែង​ណា​ដែល​គេ​អាស្រ័យ​នៅ​។ ក្រោយមក​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់»។