ជំពូក ៤២

1 បន្ទាប់​មក បុរសនោះ​បញ្ជូន​ខ្ញុំ​ចេញ​ទៅ​ទី‌ធ្លា​ខាង​ក្រៅ ផ្នែក​ខាង​ជើង ហើយ​នាំ​ខ្ញុំ​ទៅ​បន្ទប់​ផ្សេងៗ ដែល​នៅ​មុខ​ទីធ្លា​ខាងក្រៅនិង​ទិសខាងជើងនៃជញ្ជាំងខាងក្រៅ។ 2 បន្ទប់​ទាំងនោះមាន​ មាន​បណ្ដោយ​មួយ​រយ​ហត្ថ ហើយនៅពីខាងមុខមានទទឹង​ហា‌សិប​ហត្ថ។ 3 មានបន្ទប់ខ្លះបែរមុខទៅទីធ្លាខាងក្នុង ហើយដែល​មាន​ប្រវែង​ម្ភៃ​ហត្ថចេញពីទីសក្ការៈ។ ​មាន​បី​ជាន់នៃបន្ទប់ទាំងនោះ ហើយមួយ​ផ្នែក​ខាងលើអាចមើលមកមួយខាងក្រោមបាន ហើយគ្រប់ជាន់ទាំងអស់គឺមានផ្្លូវដើរ។ បន្ទប់ខ្លះទៀតក៏អាចមើលឃើញទីធ្លាខាងក្រៅផងដែរ។ 4 នៅ​ពី​មុខ​បន្ទប់​ទាំង​នោះ​មាន​ច្រក​មួយ ទទឹង​ដប់​ហត្ថ និង​បណ្ដោយ​មួយ​រយ​ហត្ថ។ ទ្វារ​បន្ទប់​ទាំង​នោះ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង។ 5 ប៉ុន្តែបន្ទប់​ជាន់​ខាង​លើ​តូច​ជាង សម្រាប់ផ្លួវដើរ ដោយសារមិនសូវមានកន្លែងធំ ដូចដែលគេបានធ្វើនៅខាងក្រោមនិងជាន់កណ្តាលនៃអាគា។ 6 ដ្បិត ​នៅ​ជាន់ទីបីនៃអាគារនោះ គឺអត់មាន​សសរ​ដូច​សសរ​នៅ​ក្នុង​ទី‌ធ្លាទេ។ ហេតុ​នេះ​ហើយ​ បាន​ជាបន្ទប់នៅជាន់ខ្ពស់ តូចជាងក្នុងទំហំបើប្រៀបទៅនិងបន្ទប់ ដែលនៅជាន់ក្រោមនិងកណ្តាល។ 7 នៅ​​ជញ្ជាំងខាងក្រៅ​ នៅតាម​បណ្ដោយ​បន្ទប់ ដើម្បីចេញទៅទីធ្លាខាងក្រៅ គឺមាន​ប្រវែង​ហា‌សិប​ហត្ថ ដែលវានៅចំពីមុខបន្ទប់តែម្តង។ 8 ដ្បិត​បន្ទប់​ដែល​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ​នោះ មាន​ប្រវែង​ហា‌សិប​ហត្ថ​ដែរ ហើយបន្ទប់ទាំងនោះ​បែរ​មុខ​ទៅ​រកទីសក្ការៈ មាន​ប្រវែង​មួយ​រយ​ហត្ថ។ 9 នៅ​ក្រោម​បន្ទប់​ទាំង​នោះ មាន​ទ្វារ​ចូល​ពី​ទី‌លាន​ខាង​ក្រៅ តាម​ទិស​ខាង​កើត សម្រាប់ឲ្យចូលពីទីធ្លាខាងក្រៅ។ 10 នៅតាម​ជញ្ជាំង​​នៃទី‌ធ្លា​ផ្នែកខាង​កើតនៃទីធ្លាខាងក្រៅ ដែល​នៅ​ទល់​មុខ​ធ្លា​ផ្នែកខាងក្នុង ដែលទលនិង​ទីសក្ការៈ ក៏​មាន​បន្ទប់​ជា​ច្រើន​ដែរ។ 11 ជាមួយផ្លួវដើរនៅពីមុខ ​បន្ទប់​ទាំង​នោះ។ បន្ទប់ទាំងនោះគឺមាន​ច្រក​មួយ​ដូច​នៅ​មុខ​បន្ទប់​ជួរ​ខាង​ជើង។ បន្ទប់ទាំងនោះ គឺ​មាន​បណ្ដោយ មាន​ទទឹង​ដូច​គ្នា ហើយ​មាន​ផ្លូវ​ចេញ​ចូល មាន​ទ្រង់‌ទ្រាយ ដូចទៅនិង​​ទ្វារ​ដែល។ 12 នៅទិសខាង​ត្បូង​ មានទ្វារមួយចូលទៅបន្ទប់ទាំងនោះ ហើយវាក៏ដូចគ្នានិងទិសខាងជើងដែរ។ ផ្លូវឆ្លង នៅខាងក្នុងមានទ្វារ នៅលើក្បាលរបស់វា ហើយផ្លូវឆ្លងឆ្ពោះទៅកាន់បនប្ទប់ផ្សេងទៀត។ នៅទិសខាងកើតក៏មានទ្វារចូល ទៅក្នុងផ្លូវឆ្លងដល់ចុងបំផុត។ 13 បុរស​នោះ​ប្រាប់​ខ្ញុំ​ថា៖ «បន្ទប់​ជួរ​ខាង​ជើង និង​បន្ទប់​ជួរ​ខាង​ត្បូង ដែល​នៅ​ទល់​មុខ​នឹងទី​ធ្លា​ក្រៅ ជា​បន្ទប់​ទីសក្ការៈ ជា​កន្លែង​ដែល​ពួក​បូជា‌ចារ្យ​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ពួក​គេ​បរិភោគ​អាហារ​បរិសុទ្ធបំផុត។ ក្នុង​បន្ទប់​ទាំង​នោះ មាន​ដាក់របស់បរិសុទ្ធនៅទីនោះ តង្វាយ​អាំហារ ​តង្វាយលោះ​បាប តង្វាយលើក‌លែង​ទោស ដ្បិត​កន្លែង​នោះ​ជា​កន្លែង​បរិសុទ្ធ។ 14 ពេល​​ពួក​បូជា‌ចារ្យ​ចូល​ទៅ​ទីនោះ គេ​ពុំ​អាច​ចេញ​មក​ទី‌បរិសុទ្ធទៅលាន​ខាង​ក្រៅ​​ទេ គឺ​ត្រូវ​ទុក​សម្លៀក‌បំពាក់​ដែល​គេ​ស្លៀក​ពាក់ ពេលបំពេញ​មុខងារ​នោះ នៅក្នុងទីបរិសុទ្ធ។ ពួកគេត្រូវស្លៀលពាក់ផ្សេងមុខចេញទៅខាងក្រៅជួយមនុស្ស»។ 15 បុរសនោះ​បានបញ្ចាប់វាស់​ព្រះ‌ដំណាក់​ខាង​ក្នុង​រួច​រាល់​ហើយ ហើយលោក​នាំ​ខ្ញុំ​ចេញ​តាម​ខ្លោង​ទ្វារ​ដែលបែរមុខទៅខាង​កើត ហើយ​វាស់​នៅបរិវេណ​ដែល​នៅ​ជុំ‌វិញនោះ។ 16 លោក​វាស់​នៅជ្រុង​ទិសខាង​កើតជាមួយឈើវាស់ ​មាន​ប្រវែង​ប្រាំ​រយហត្ថជាមួយ​ឈើ​រង្វាស់។ 17 លោកក៏បាន​វាស់​ជ្រុង​ទេសខាង​ជើង ហើយក៏ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ហត្ថឈើ​រង្វាស់។ 18 លោកក៏បានទៅ​វាស់​ជ្រុង​ទិសខាង​ត្បូង ហើយក៏ឃើញ​មាន​ប្រវែង​ប្រាំ​រយហត្ថ​ឈើ​រង្វាស់។ 19 លោក​ក៏បែរ​ទៅ​ជ្រុង​ទិសខាង​លិច ហើយ​វាស់ឃើញ​មាន​ប្រវែង​ប្រាំ​រយ​ហត្ថឈើ​រង្វាស់ដូចគ្នាផងដែរ។ 20 លោក​វាស់​ទាំង​បួន​ជ្រុង។ វាមានជញ្ជាំងនៅជុំវិញវា​មានបណ្តោយ ប្រវែង​ប្រាំ​រយ​ឈើ​រង្វាស់ ហើយមានទទឹងប្រាំរយហត្ថ ដើម្បីញែកឬឲទីបរិសុទ្ធចេញពីកន្លែងទូទៅ។