ជំពូក ១២

1 ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ដោយព្រះបន្ទូល 2 «កូន​មនុស្ស​អើយ អ្នក​រស់នៅ​ក្នុង​ចំណោម​ពូជ‌បះបោរ​ជា​ពួក​អ្នក​ដែល​មាន​ភ្នែក​សម្រាប់​មើល តែ​មើល​មិន​ឃើញ​ទេ ហើយ​មាន​ត្រចៀក​សម្រាប់​ស្តាប់ តែ​ស្តាប់​មិន​ឮ​ដែរ ដ្បិត​គេ​ជា​ពូជ‌ទាស់ប្រឆាំង។ 3 ដូច្នោះហើយសម្រាប់អ្នក កូន​មនុស្ស​អើយ ចូរ​រៀបចំ​អីវ៉ាន់ សម្រាប់​ដំណើរ​និរទេស ហើយ​ដើរ​ចេញ​ទៅ ទាំង​ថ្ងៃ​នៅ​ចំពោះ​ភ្នែក​គេ​ចុះ អ្នក​ត្រូវ​រើ​ចេញ​ពី​កន្លែង​អ្នក ទៅ​កន្លែង​មួយ​ទៀត។ ​ ប្រហែល​ជា​គេ​នឹង​ពិចារ‌ណា​យល់ ទោះ​បើពួក​គេ​ជាពួជ​រឹង​​ទទឹងក៏​ដោយ។ 4 អ្នក​ត្រូវ​រើ​យក​អីវ៉ាន់​អ្នកចាក​ចេញនៅ​ពេល​ថ្ងៃ ចំពោះ​ភ្នែក​គេ ធ្វើ​ដូច​ជា​រៀបចំ​នឹង​ត្រូវ​និរទេស​ទៅ ហើយ​ខ្លួន​អ្នក​ត្រូវ​ចេញ​ទៅ​នៅ​ពេល​ល្ងាច​ចំពោះ​ភ្នែក​គេ បែប​ដូច​ជា​មនុស្ស​ដែល​ត្រូវ​និរទេស។ 5 ចូរ​ជីក​ទម្លុះ​កំផែង​នៅ​ចំពោះ​ភ្នែក​គេ ហើយ​បញ្ចេញ​អីវ៉ាន់​ទៅ​តាម​នោះ​ចុះ។ 6 អ្នក​ត្រូវ​លី​អីវ៉ាន់​អ្នក​នៅ​មុខ​គេ ​លើកអីវ៉ាន់ដាក់លើស្មារហើយចេញទៅទាំងយប់។ ​ត្រូវ​បាំង​មុខ ដ្បិតអ្នកនឹងមិន​ឲ្យ​ឃើញ​ទឹកដីឡើយ ​យើង​​តាំង​អ្នក​ទុក​ជា​ទី​សម្គាល់ ដល់​ពូជ‌ពង្ស​អុីស្រា‌អែល»។ 7 ដូច្នេះខ្ញុំ​ក៏​ធ្វើការនេះ ​​ដូចអ្វីដែលយើងបង្កាប់។ ​ខ្ញុំ​បានយក​អីវ៉ាន់ ធ្វើនិរទេស​ចេញ​ទាំង​ថ្ងៃ ហើយ​នៅ​ពេល​ល្ងាច​ខ្ញុំ​ជីក​ទម្លុះ​រូងឲ្យដល់កំផែង​ដោយ​ដៃ​ខ្ញុំ។ ខ្ញុំក៏​បានយក​អីវ៉ាន់របស់ខ្ញុំ​ក្នុងពេលទី​ងងឹត ហើយ​លី​អីវ៉ាន់ឡើងដាក់លើស្មាយក​ទៅ​នៅ​ចំពោះ​ភ្នែក​ពួកគេ។ 8 បន្ទាប់មកព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំនៅពេលព្រឹកដោយបន្ទូលថា 9 កូន​មនុស្ស​អើយ តើ​ប្រជាជន​អុីស្រា‌អែល​ជា​អ្នកបះបោរ មិន​​សួរ​អ្នក​ទេ​ថា «តើ​អ្នក​កំពុង​ធ្វើ​អ្វី?» 10 ចូរប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្​នេះ ការថ្លែងព្រះបន្ទូលនេះ ​ដោយបារម្ពពីអ្នកដឹកនាំ​នៃ​ក្រុង​យេរូ‌សាឡិម ហើយប្រជាជន​អុីស្រា‌អែល​ទាំង​អស់គ្នា។ 11 ចូរ​និយាយថា ខ្ញុំ​ជា​ទី​សម្គាល់​ដល់​អ្នក​រាល់​គ្នា។ ដូច្នោះវានឹង​បាន​ធ្វើ​កើតឡើង ពួកគេ​នឹងទៅជានិរទេសហើយ​ទៅ​ជា​ឈ្លើយ។​ 12 អ្នកដដឹកនាំ​ដែល​នៅ​ក្នុងចំណោម​ពួក​គេ ​នឹង​លី​អីវ៉ាន់ដាក់ លើស្មា​របស់​គាត់​ចេញ​ទៅ​ក្នុង​ងងឹត ហើយនឹងឆ្លងកាត់ ជញ្ជាំង។ ពួកគេនឹងជិះរូងឆ្លងទៅដល់ជញ្ជាំង ដើម្បី​យក​អីវ៉ាន់របស់ពួកគេ។ គាត់​នឹង​បាំង​មុខខ្លួនឯង ដូច្នោះ​គាត់នឹងមិនឃើញ​ទឹកដីដោយភ្នែកឡើយ។ 13 យើង​នឹងដាក់សំណាញរបស់យើង​​លើ​គេ ហើយ​គាត់​នឹង​ជាប់​អន្ទាក់​របស់​យើង ហើយយើង​នឹង​នាំ​គាត់ទៅ​បាប៊ីឡូន ជា​ទឹកដី​ពួក​ខាល់ដេ ប៉ុន្តែគេ​នឹង​មិន​ឃើញ​វា​​ទេ។ គាត់​នឹងស្លាប់​​នៅទី​នោះ​។ 14 យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​អ្នក​ដែល​នៅ​ជុំ‌វិញ​លោក និង​កង‌ទ័ព​របស់​លោក​ទាំង​ប៉ុន្មាន​ទៅ​តាម​ខ្យល់​គ្រប់​ទិស រួច​យើង​នឹង​ហូត​ដាវ​ទៅ​តាម​ក្រោយ​គេ។ 15 ដូច្នេះ កាល​ណា​យើង​បាន​បែង​ចែក​គេ ទៅ​នៅ​កណ្ដាល​អស់​ទាំង​ជនជាតិ ហើយ​បាន​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​គ្រប់​ប្រទេស នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់។ 16 ប៉ុន្តែ យើង​នឹង​ឲ្យ​មាន​ពួក​គេ​ខ្លះ​រួច​ពី​ដាវ ពី​អំណត់ និង​ពី​អាសន្ន‌រោគ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន នៅ​កណ្ដាល​ពួក​ជនជាតិ​ដទៃ​ទាំង​ប៉ុន្មាន ដែល​គេ​ត្រូវ​ទៅ​នៅ​នោះ ដូច្នេះ គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់​»។ 17 ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំដោយបន្ទូលថា 18 «កូន​មនុស្ស​អើយ ចូរ​បរិភោគ​អាហារ​របស់អ្នក ​ដោយ​រន្ធត់ ព្រម​ទាំង​ផឹក​ទឹក​ដោយ​ញាប់‌ញ័រ ហើយ​ថប់​ព្រួយ​ចុះ។ 19 ក្រោយមក ចូរ​ប្រាប់ប្រជាជន​ក្នុង​ទឹកដី​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ការនេះ​ បារម្ពពីអ្នក​ក្រុង​យេរូ‌សាឡឹម ហើយ​អ្នក​នៅក្នុងទឹកដី​អុីស្រា‌អែល​ ពួកគេ​នឹង​បរិភោគ​អាហារ​របស់​គេ ដោយ​ភ័យ​ខ្លាច ហើយ​ផឹក​ទឹក​របស់​គេ​ដោយ​តក់‌ស្លុត ដ្បិត​ទឹកដី​គេ​នឹង​ត្រូវ​ខូច‌បង់ ព្រម​ទាំង​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ទឹកដីនោះ​ដែរ ​ព្រោះ​ការឃោរឃៅរបស់​ពួក​អ្នក​ដែលរស់​នៅទឹកដីនោះ។ 20 ដូច្នោះទី​ក្រុង​ទាំងអស់ ដែល​មាន​មនុស្ស​នៅ នឹង​ត្រូវ​បំផ្លាញ ហើយ​ទឹកដី​នឹង​ត្រូវ​ខូច‌បង់​ទៅ អ្នក​នឹង​ដឹង​ថាយើង​នេះ​ជា​ព្រះ‌អម្ចាស់​»។ 21 ម្តងទៀតព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំថា​ 22 «កូន​មនុស្ស​អើយ តើពាក្យសុភាសិត​ ដែល​អ្នក​រាល់​គ្នា​ធ្លាប់​និយាយ នៅ​ទឹកដី​អុីស្រា‌អែល ដោយនិយាយ​ កំណត់​ថ្ងៃ​បាន​បន្ថយ​ទៅ ហើយ​គ្រប់​ទាំង​និមិត្ត​ក៏​ខាន​មាន? 23 ដូច្នោះហើយ ត្រូវ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ពាក្យ​សុភាសិតត្រូវចប់ ហើយប្រជាជន​អុីស្រា‌អែល​មិនប្រើទៀតទេ។ ចូរ​ប្រាប់ពួក​គេ​ថា ថ្ងៃ​កំណត់​ជិត​ដល់​ហើយ នៅពេល​គ្រប់​ទាំង​និមិត្ត​បានកើតឡើង។ 24 ដ្បិត​នឹង​គ្មាន​និមិត្ត​ក្លែង‌ក្លាយ ឬ​ពាក្យ​ទំនាយ​បញ្ចើច នៅ​ក្នុង​ប្រជាជនស​អុីស្រា‌អែល​ទៀត​ឡើយ។ 25 ដ្បិត​យើង​គឺ​ជាព្រះអម្ចាស់ យើង​នឹង​ចេញ​បង្គាប់ ហើយ​ពាក្យ​ដែល​យើង​ប្រាប់។​បញ្ហាមិនត្រូវពន្យាពេលឡើយ។ ដ្បិត​យើងនឹងថ្លែងពាក្យបែរនេះក្នុងសម័យរបស់អ្នក ដែលជាប្រជាជនបះបោរ ហើយ​នឹង​ធ្វើ​ឲ្យវាកើតឡើង! នេះ​ជា​គឺ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះបានប្រកាស»។ 26 ម្តងទៀតព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំថា 27 «កូន​មនុស្ស​អើយ! មើល៍ ប្រជាជន​អុីស្រា‌អែល គេ​និយាយ​ថា និមិត្ត​ដែល​គាត់​ឃើញ នឹងកើតឡើងនាពេលខាងមុខចាប់ពីពេលនេះ ហើយគាត់​ថ្លែងព្រះបន្ទូល សម្រាប់ពេលអនាគត។ 28 ដូច្នោះហើយចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូចនេះ ​ពាក្យ​របស់​យើង​មិនត្រូវ​ពន្យាពេលទេ តែ​ពាក្យ​ដែល​យើង​ថ្លែង នោះ​នឹង​កើតឡើង នេះ​​គឺជា​ព្រះ‌អម្ចាស់‌ដ៏ជាព្រះបានប្រកាស»។