ជំពូក ១០

1 កាលដែលខ្ញុំបានសម្លឹងមើលទៅដំបូលខាងលើ​ ដែលនៅពីលើក្បាល​របស់ចេរូ‌ប៊ីន ដែលមាន​ភាព​ដូច​ជា​ត្បូង​កណ្តៀង ហើយ​មើល​ទៅ​ដូច​ជា​សណ្ឋាន​នៃ​បល្ល័ង្ក លេចឡើងមក។ 2 ក្រោយមក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មនុស្ស​ដែល​ស្លៀក​សំពត់​ទេស‌ឯក​ថា «ចូរ​ចូល​ទៅ​កណ្ដាល​កង់​ទាំង​នោះ គឺ​ក្រោម​ចេរូ‌ប៊ីន ហើយ​កើប​រងើក​ភ្លើង​ពេញ​ដៃ​ទាំង​ពីរ ពី​កណ្ដាល​ចេរូ‌ប៊ីន​នោះ រួច​បាច​ទៅ​លើ​ទី​ក្រុង​ទៅ»។ បន្ទាប់មក បុរសនោះក៏បានចេញទៅក្នុងពេលដែលខ្ញុំកំពុងមើល។ 3 ពេល​បុរសនោះចូលទៅ​ដល់ ពួក​ចេរូប៊ីន​ស្ថិត​នៅ​ខាង​ស្ដាំ​នៃព្រះ‌ដំណាក់ ហើយ​មាន​ពពក​ពាស‌ពេញ​ទី‌លាន​ខាង​ក្នុង។ 4 សិរី‌ល្អ​របស់​ព្រះ‌អម្ចាស់​អណ្ដែត​ឡើង​ពី​លើ​ពួក​ចេរូប៊ីនឈេ ឆ្ពោះ​កាន់​មាត់​ទ្វារ​ព្រះ‌ដំណាក់។ មាន​ពពក​នៅ​ពេញ​ព្រះ‌ដំណាក់ ហើយ​ទី‌លាន​ក៏​ពេញ​ទៅ​ដោយ​រស្មី​នៃ​សិរី‌ល្អ​របស់​ព្រះ‌អម្ចាស់។ 5 សន្ធឹក​ស្លាប​របស់​ពួក​ចេរូប៊ីន លាន់​ឮ​រហូត​ទៅ​ដល់​ទី‌លាន​ខាង​ក្រៅ មាន​សម្លេងដូច​នៃ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ពេលព្រះអង្គមានព្រះបន្ទូល។ 6 នៅក្នុងពេលនោះ ព្រះ‌អម្ចាស់​បង្គាប់​ទៅ​បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​​ថា «ចូរ​យក​ភ្លើង​ពី​ក្នុង​កង់ នៅ​ចន្លោះ​ពួក​ចេរូប៊ីន​មក» បុរស​នោះ​ក៏​បានទៅ​ឈរ​ក្បែរ​កង់នោះ។ 7 ពេល​នោះ ចេរូប៊ីន​មួយ​លូក​ដៃ​ទៅ​កាន់​ភ្លើង ដែល​កំពុង​ឆេះ​នៅ​ចន្លោះ​ពួក​ចេរូប៊ីន ហើយ​យក​ភ្លើង​ហុច​ទៅ​ឲ្យ​បុរសដែលពាក់អាវទេសឯកសុទ្ធ​នោះ។ បុរសនោះ​ក៏​ទទួល​យក រួច​ចេញ​ទៅវិញ។ 8 ខ្ញុំក៏បានឃើញ នៅ​ក្រោម​ស្លាប​របស់​ពួក​ចេរូប៊ីន មាន​ហាក់​ដូច​ជា​ដៃ​របស់​មនុស្ស​លេច​ចេញ​មក។ 9 ដូច្នេះ ខ្ញុំ​​មើល​ ហើយមើល៍! ឃើញ​មាន​កង់​បួន​នៅ​ក្បែរ​ពួក​ចេរូប៊ីន គឺ​នៅ​ក្បែរ​ចេរូប៊ីន​នីមួយៗ​មាន​កង់​មួយ។ កង់​ទាំង​នោះ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ។ 10 កង់​ទាំង​បួន​មាន​ទ្រង់‌ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ មើល​ទៅ​ហាក់​ដូច​ជា​កង់​មួយ​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។ 11 ពេល​កង់​ទាំង​នោះ​វិល​ទៅ​មុខ កង់ទាំងនោះ​អាច​វិល​ទៅ​ទិសដៅ​ទាំង​បួន ដោយ​គ្មាន​ងាក​រេចេញពីគ្នាទេ។ ផ្ទុយទៅវិញ ពួកកង់ទាំងនោះ​វិល​ទៅ​មុខ តាម​ទិស​ដែល​មុខ​របស់​ចេរូប៊ីន​បែរ​ទៅ​គេកង់ទាំងនោះទៅតាមដែរ។ កង់ទាំងនោះមិនងាកបែរទៅទិសផ្សេងឡើយ។ 12 រូប​កាយ​របស់​ចេរូប៊ីន​ទាំង​មូល រួមទាំង​ខ្នងរបស់ពួកគេ ដៃរបស់ពួកគេ ស្លាបរបស់ពួកគេ ហើយក៏បានបិតបាំងភ្នែក ហើយភ្នែកនោះទៀត ក៏បានបិតបាំងដោយកង់ទាំងមួលបួនផងដែរ។ 13 ខ្ញុំ​ក៏ស្តាប់ឮ​ថា ​កង់​ទាំង​នោះត្រូវបានហៅ​ថា «ខ្យល់​កួច»។ 14 ហើយពួកចេរូប៊ីន​នីមួយៗ​មាន​មុខ​បួន មុខ​ទី​មួយនោះគឺ​ដូច​ជាទេវតា មុខ​ទី​ពីរ​ដូច​ដូចជាមុខ​មនុស្ស មុខ​ទី​បី​ដូច​ជាមុខ​សិង្ហ មុខ​ទី​បួន​ដូច​ជាមុខ​ឥន្ទ្រី។ 15 ពួក​ចេរូ‌ប៊ីន​នោះ​ក៏​ឡើង​ទៅ នេះ​ហើយ​ជា​សត្វ​មាន​ជីវិត ដែល​ខ្ញុំ​ឃើញ​ក្បែរ​ទន្លេ​កេបារដែលកំពុងជន់ឡើង។ 16 កាល​ណា​ចេរូ‌ប៊ីន​ធ្វើដំណើរ កង់​នោះ​ក៏​អម​ទៅ​ជា‌មួយ ហើយ​កាល​ណា​ចេរូ‌ប៊ីន​បានលើក​ស្លាប​ដើម្បី​ហោះហើរឡើង​ផុត​ពី​ផែនដី ហើយ​កង់​ក៏​ទាំងនោះក៏នឹងមិនបានបែរក្រោយ​ដែរ។ 17 កាល​ណា​ពួក​ចេរូប៊ីនទាំងនោះ​ឈប់នៅស្ងៀម កង់ទាំង​នោះ​ក៏​ឈប់​ដែរ ហើយ​កាល​ណា​ពួក​នេះ​ហើរ​ឡើង​ទៅ ពួក​កង់ទាំងនោះ​ក៏​ឡើង​ទៅ​ជា‌មួយ​គ្នាដែរ ដ្បិត​វិញ្ញាណ​នៃ​តួរមាន​ជីវិត​សណ្ឋិត​នៅ​ក្នុង​កង់ទាំងនោះ។ 18 ក្រោយមក សិរី‌ល្អ​នៃ​ព្រះ‌អម្ចាស់ ក៏​ចេញ​ពី​ប្រឡោះ​ទ្វារ​នៃ​ព្រះ‌វិហារ ហើយទៅ​សណ្ឋិត​ពី​លើ​ពួក​ចេរូ‌ប៊ីន។ 19 រួច​ចេរូ‌ប៊ីន​ក៏​កាង​ស្លាប ក្នុង​កាល​ដែល​ចេញ​ទៅ​នោះ ហើយ​ហើរ​ឡើង​ផុត​ពី​ផែនដី ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក នៅពេលដែលទាំង​កង់​អម​ទៅ​។ ពួកគេ​ក៏​ទៅ​ឈរ​នៅ​មាត់​ទ្វារ​កំផែង​ទិស​ខាង​កើត​របស់​ព្រះ‌ដំណាក់ នៃ​ព្រះ‌អម្ចាស់ ហើយ​សិរី‌ល្អ​របស់​ព្រះ​នៃ​ជនជាតិអុីស្រា‌អែល​ក៏​សណ្ឋិត​នៅ​ពី​លើ។ 20 នេះហើយគឺ​ជា​តួរ​ដែលមាន​ជីវិត ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ព្រះ​នៃ​ជនជាតិអុីស្រា‌អែល ត្រង់​ទន្លេ​កេបារ ខ្ញុំ​បាន​ដឹង​ថា នោះ​ជា​ពួក​ចេរូ‌ប៊ីន​ដែរ។ 21 ពួកគេដែលមាន​មុខ​បួន ហើយ​មាន​ស្លាប​បួន​ដែរ នៅ​ក្រោម​ស្លាប​នោះ​ក៏​មាន​សណ្ឋាន​ដូច​ជា​ដៃ​មនុស្ស។ 22 ហើយមានដូច​មុខ​របស់​តួ​ទាំង​នោះ គឺ​ដូច​ជា​មុខ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្បែរ​ទន្លេ​កេបារ ហើយតួរ​ទាំង​នោះ​បាន​ហើរ​ត្រង់​ទៅ​ខាង​មុខ​រៀង​ខ្លួន។