ជំពូក ៧

1 នៅឆ្នាំទីមួយនៃរជ្ជកាលព្រះបាទបេលសាសារ ជាស្តេចស្រុកបាប៊ីឡូន ដានីយ៉ែលបានសុបិន្តហើយនិមត្តឃើញ​គំនិតរបស់លោក នៅពេលដែលលោកសម្រាកនៅលើគ្រែ។ រួចលោកបានកត់ត្រានូវអ្វីដែលលោកបានសុបិន្តឃើញនោះ។ លោកបានកត់ត្រានៅហេតុការណ៍ដែលសំខាន់ៗៈ 2 ដានីយ៉ែលបានពន្យល់ថា «នៅក្នុងនិមិត្តដែលខ្ញុំបានឃើញនោះគឺ ខ្យល់បួនទិសមកពីលើមេឃធ្លាក់ចុះចំសមុទ្រធំ។ 3 ហើយមានសត្វធំៗបួន មានរូបរាងខុសៗគ្នា បានឡើងចេញពីសមុទ្រមក។ 4 សត្វទីមួយមានរូបរាងដូចជាសត្វសឹង្គ ប៉ុន្តែមានស្លាបដូចឥន្ទ្រី។ នៅក្នុងពេលដែលខ្ញុំកំពុងតែមើល វាបានដកហូតស្លាបរបស់វា ហើយវាក៏បានលើកផុតពីដីទៅ ហើយវាអាចឈរជើងពីរដូចជាមនុស្ស។ ហើយចិត្តគំនិងរបស់មនុស្សត្រូវបានប្រទានដល់វាដែរ។ 5 រួចហើយកីមានសត្វទីពីរមានរូបរាងដូចសត្វខ្លាឃ្មុំ ហើយវាឈរកោងខ្លួន វាមានឆ្អឹងជំនីបីនៅរវាងធ្មេញនៅក្នុងមាត់។ វាត្រូវបានប្រាប់ថា «ក្រោកឡើង ហើយត្របាក់ស៊ីមនុស្សឲ្យបានច្រើន»។ 6 បន្ទាប់ពីការនេះ ខ្ញុំក៏បានមើលម្តងទៀត។ គឺមានសត្វមួយទៀតដែលមើល ទៅរាងដូចជាខ្លារខិន។ នៅលើខ្នងវាមានស្លាបបួនដូចស្លាបបក្សី ហើយមានក្បាលបួន។ វាមានសិទ្ធអំណាចដើម្បីគ្រប់គ្រង។ 7 បន្ទាប់ពីនេះមកនៅក្នុងនិមិត្តនាយប់នោះខ្ញុំបានឃើញសត្វទីបួន ដែលគួរឲ្យខ្លាចនិងរន្ធត់ ហើយមានកម្លាំងខ្លាំងក្លា។ ហើយវាមានធ្មេញដែករឹងមាំ ដែលត្របាក់លេប ស៊ីកម្ទេចទៅជាចំណែក ហើយជាន់សំណល់ទាំងអស់ដែលនៅសល់ផង។ សត្វនេះមានសណ្ឋានខុសពីសត្វដទៃ ហើយវាមានស្នែងដប់។ 8 ខណៈពេលដែលខ្ញុំកំពុងតែសង្កេតមើលពីស្នែង ខ្ញុំបានមើលដ៏បានឃើញស្នែងតូចផ្សេងទៀតដុះចេញមកក្នុងចំណោមស្នែងទាំងនោះដែរ។ ស្នែង​ចាស់​បី​ត្រូវ​បាន​ដក​ចេញ​ទាំង​ឫស។ ខ្ញុំឃើញស្នែងនោះមានភ្នែកដូចមនុស្ស ហើយមាត់វាពោលប្រកាសពីពាក្យកុហកយ៉ាងអស្ចារ្យ។ 9 ពេលខ្ញុំមើលទៀត ឃើញបល្ល័ងជាច្រើនត្រូវបានតាំងឡើង ហើយព្រះពី បុរាណបានសោយរាជ្យលើបល្ល័ងនោះ។ ព្រះភូសាព្រះអង្គមានពណ៌សដូចជាព្រិល ព្រះកេសាទ្រង់សដូចសំឡី។ រាជបល្ល័ងនោះប្រៀបបានទៅនឹងអណ្តាតភ្លើង ហើយកង់វាកំពុងឆេះយ៉ាងសណ្ធោសណ្ធៅ។ 10 មានទន្លេមួយហូរចេញអណ្តាតភ្លើងនៅពីមុខព្រះអង្គ ហើយមនុស្សរាប់លាននាក់គោរពបម្រើព្រះអង្គ ហើយមនុស្សមួយរយលាននាក់កំពុងឈរនៅមុខព្រះភ័ក្រ្តទ្រង់។ គ្រានោះចៅក្រមដែលអង្គុយក៏នាំគ្នាបើកក្រាំង។ 11 ខ្ញុំក៏បន្តតាមមើលទៀត ក៏បានឮស្នែងមួយពោលពាក្យអួតព្រហើន។ ពេលខ្ញុំកំពុងតែមើល ស្រាប់តែសត្វទីបួននោះត្រូវគេសម្លាប់ ខ្មោចវាត្រូវបានបំផ្លាញខ្ទេចខ្ទី ហើយយកវាទៅដុតចោល។ 12 ចំណែកឯសត្វផ្សេងៗទៀត ត្រូវគេដកសិទ្ធគ្រប់គ្រងចេញពីវា ប៉ុន្តែវាអាចនៅមានជីវិតរស់នៅដល់ពេលកំណត់មកដល់។ 13 នៅក្នុងសុបិន្តដែលខ្ញុំឃើញនៅយប់នោះ ខ្ញុំបានឃើញមនុស្សម្នាក់មកពីលើមេឃជាមួយពពកដូចជាកូនមនុស្ស លោកចូលទៅចំពោះព្រះជាម្ចាស់នៃពេលវេលា ហើយលោកបានទៅគាល់ព្រះអង្គ។ 14 គ្រប់ទាំងសិទ្ធអំណាចដើម្បីគ្រប់គ្រងជាមួយសេរីយរុងរឿង និងអំណាចបានប្រគល់ជួនលោក ដូច្នេះគ្រប់ទាំងប្រជាជាតិគ្រប់ជាតិសាសន៍ គ្រប់ភាសានឹងគោរពបម្រើលោក។ អំណាចគ្រប់គ្រងរបស់លោកនឹងនៅស្ថិតស្ថេរជានិច្ច ហើយព្រះរាជរបស់ទ្រង់និងមិនអាចបំផ្លាញបានដែរ។ 15 គ្រានោះទូលបង្គំ គឺដានីយ៉ែល នៅក្នុងព្រលឹងរបស់ទូលបង្គំទុក្ខទោម្នេញជាខ្លាំង ហើយសុបិន្តទូលបង្គំបានឃើញធ្វើឲ្យទូលបង្គំបារម្ភខ្លាំងណាស់។ 16 ទូលបង្គំបានទៅជិតម្នាក់ក្នុងចំណោមពួកអ្នកដែលឈរទីនោះ ហើយសួរលោកឲ្យជួយបកស្រាយអត្ថន័យពីការទាំងនេះ។ 17 «ពួកសត្វដ៏ធំទាំងបួននោះ គឺមហាក្សត្រទាំងបួនដែលនឹងឡើងគ្រងរាជ្យនៅលើផែនដី។ 18 ប៉ុន្តែប្រជាជាតិនៃព្រះជាម្ចាស់ដ៏ខ្ពស់បំផុតនឹងទទួលព្រះរាជ្យនោះ ហើយពួកគេនឹងគ្រងរាជ្យនៅជាអស់កល្បជានិច្ចទៅ»។ 19 បន្ទាប់មកខ្ញុំក៏ចង់ដឹងថែមទៀតអំពីសត្វទីបួន វាមានលក្ខណៈខុសពីសត្វផ្សេងទៀត ហើយគួរឲ្យស្ញែងខ្លាចនិងធ្មេញដែក របស់វាខ្លាំងណាស់ហើយនិងក្រចកលង្ហិន របស់វាផង ហើយវាលេបត្របាក់និងបំផ្លាញជាចំណែកតូចៗ ហើយថែមទាំងជាន់កំទេចអ្វីដែលនៅសល់ដោយជើងរបស់វា។ 20 ខ្ញុំក៏ចង់ដឹងអំពីស្នែងទាំងដប់នៅលើក្បាលរបស់វា ហើយនឹងស្នែងតូចៗផ្សេងទៀតដែលដុះឡើង ហើយពេលមុនស្នែងបីទៀតបានជ្រុះចេញ។ ហើយខ្ញុំក៏ចង់ដឹងអំពីស្នែងដែលមានភ្នែក និងអំពីមាត់របស់វាពោលពាក្យអំនួតព្រហើន ដែលវាមើលទៅហាក់ដូចជាធំជាងស្នែងផ្សេងទៀត។ 21 ពេលដែលខ្ញុំមើលទៅឃើញស្នែងនេះកំពុងតែប្រយុទ្ធជាមួយប្រជាជនដ៏វិសុទ្ធ ហើយកំពុងយកឈ្នះពួកគេ។ 22 ដល់ពេលដែលព្រះជាម្ចាស់នៃពេលវេលាយាងមក ដើម្បីរកយុត្តិធម៌ឲ្យប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។ រួចហើយជាពេលកំណត់ដែលប្រជាជនដ៏វិសុទ្ធនឹង ទទួលបានព្រះរាជ្យ។ 23 នេះគឺជាអ្វីដែលមនុស្សនោះបានប្រាប់ខ្ញុំ «សត្វទីបួន គឺជាអាណាចក្រទីបួនដែលនៅលើផែនដី ដែលនឹងខុសពីអាណាចក្រផ្សេងៗទៀត។ អាណាចក្រនោះនឹងលេបត្របាក់ កម្ទេចអាណាចក្រផ្សេងៗឲ្យទៅជាចំណែកតូចផង។ 24 រីឯស្នែងទាំងដប់នោះវិញ គឺនឹងមានអាណាចក្រ មានព្រះរាជាដបនឹងឡើងសោយរាជ្យ ហើយនឹងមានព្រះរាជាផ្សេងទៀតដែលឡើងសោយរាជ្យបន្ទាប់ពួកទ្រង់។ ព្រះរាជានេះនឹងខុសពីស្តេចមុនៗ ហើយទ្រង់នឹងគ្រប់គ្រងនៅលើអាណាចក្រទាំងបី។ 25 ស្តេចនឹងមានរាជឱង្ការទាស់ប្រឆាំងនឹងព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយនឹង សង្កត់សង្គិនប្រជាជនដ៏វិសុទ្ធនៃព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត។ ស្តេចនឹងព្យាយាមផ្លាស់ប្តូរពិធីបុណ្យ​ និងច្បាប់ផ្សេងៗ។ ការនេះនឹងស្ថិតក្នុងព្រះហស្តរបស់ទ្រង់អស់រយៈពេលមួយឆ្នាំ ពីរឆ្នាំនិង កន្លះឆ្នាំ។ 26 ប៉ុន្តែលុះពេលវិនិច្ឆ័យទោសមកដល់គេនឹងដកសិទ្ធិអំណាចគ្រប់គ្រងចេញពីស្តេចនេះ នឹងត្រូវលេបត្របាក់ហើយបំផ្លាញនៅគ្រាចុងបញ្ចប់។ 27 អាណាចក្រ ហើយអំណាចគ្រប់គ្រង ដ៏ធំអស្ចារ្យនៃណាចក្រទាំងឡាយដែលនៅក្រោមផ្ទៃមេឃ បានប្រគល់មកឲ្យប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជ្យរបស់ស្តេចនេះនឹងគង់នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយគ្រប់ទាំងណាចក្រទាំងអស់នឹងគោរពបម្រើស្តេចនេះ»។ 28 នេះគឺជាពេលចុងក្រោយនៃរឿងរ៉ាវ។ ខ្ញុំ ដានីយ៉ែលមានសេចក្តីភិតភ័យជាពន់ពេក ហេតុការណ៍នេះបានធ្វើឲ្យទឹកមុខខ្ញុំស្លេកស្លាំង។ តែខ្ញុំបានរក្សាការទាំងនេះទុកនៅក្នុងខ្លួនខ្ញុំម្នាក់ឯង»។