1 នៅក្នុងឆ្នាំទីបីនៃរជ្ជកាលរបស់ព្រះចៅស៊ីរូស ជាស្តេចរបស់ពើស៊ី គឺជាសារមួយបានបើកសម្តែងដល់ដានីយ៉ែល ដែលត្រូវគេហៅថា បេសថិស្សាសារ។ សារនេះជាសេចក្តីពិត។ គឺវាមានការចំបាំងដ៏ខ្លាំងក្លា។ ដានីយ៉ែលបានយល់ពីសារនោះ នៅពេលដែលលោកមានការយល់ដឹងពីនិមិត្ត។ 2 នៅក្នុងសម័យនោះខ្ញុំ ដានីយ៉ែលបានកាន់ទុក្ខអស់រយៈពេលបីអាទិត្យ។ 3 ខ្ញុំមិនបានទទួលទានអាហារដ៏ឆ្ងាញ់ឡើយ ខ្ញុំមិនបានបរិភោគសាច់ ខ្ញុំមិនបានផឹកស្រាហើយខ្ញុំក៏មិនបានលាបប្រេងលើខ្លួនឯង រហូតដល់គ្រប់បីអាទិត្យ។ 4 នៅថ្ងៃទីម្ភៃបួននៃខែទីមួយ ក្នុងពេលខ្ញុំកំពុងឈរនៅមាត់ទន្លេធំ (គឺជាហ៊ីដេកែល) 5 ខ្ញុំបានសម្លឹងមើលទៅ បានឃើញបុរសម្នាក់ស្លៀកសំពត់ឯកទេស និង មានក្រវ៉ាត់ចង្កេះដោយមាសសុទ្ធមកពីទឹកដីអ៊ូផាស។ 6 ខ្លួនប្រាណរបស់លោកមើលទៅដូចជាត្បូងបេរីល ហើយមុខលោកចាំងដូចផ្លេកបន្ទោរ។ ភ្នែករបស់លោកវិញដូចជាភ្លើងដែលឆេះ ហើយដៃលោកនិងជើងរបស់លោក ដូចជាលង្ហិនដែលគេខាត់យ៉ាងរលោង។ សម្លេងលោកឮត្រហឹងអឺងកងប្រៀបបានទៅនឹងសម្លេងហ្វូងមនុស្ស។ 7 ខ្ញុំ ដានីយ៉ែល ក៏បានឃើញនិមិត្ត ដ្បិតមនុស្សម្នាក់ដែលបាននៅជាមួយខ្ញុំ គឺមិនបានឃើញនិមិត្តដូចនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការភ័យរន្ធត់ជាខ្លាំង បានធ្លាក់មកលើពួកគាត់ ហើយពួកគេក៏បាននាំគ្នាទៅលាក់ខ្លួន។ 8 ដូច្នោះហើយ បានជាខ្ញុំនៅតែម្នាក់ឯងហើយឃើញនិមិត្តដ៏អស្ចារ្យនេះ។ ខ្ញុំអត់មានកម្លាំងកំហែងនៅក្នុងខ្លួនខ្ញុំទៀតទេ មុខមាត់របស់ខ្ញុំក៏ស្លេកស្លាំង។ 9 ក្រោយមកខ្ញុំបានឮពាក្យលោក នៅពេលខ្ញុំឮសម្លេងទាំងនោះ ខ្ញុំបានក្រាបមុខចុុះលង់ស្មារតី ជាមួយមុខរបស់ខ្ញុំក្រាបចុះដល់ដី។ 10 មានដៃមួយបានពាល់ខ្ញុំ ហើយធ្វើឲ្យជង្គង់ខ្ញុំ ហើយប្រអប់ដៃខ្ញុំញាប់ញ័រ។ 11 ទេវតាក៏ពោលមកខ្ញុំថា «ដានីយ៉ែលអើយ លោកជាមនុស្សមានតម្លៃខ្លាំងណាស់ សូមឲ្យបានយល់ពីសេចក្តីដែលខ្ញុំកំពុងនិយាយមកកាន់លោកចុះ។ សូមឈរឲ្យបានត្រង់ ត្បិតព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកជួបលោក»។ ពេលព្រះជាម្ចាស់បានព្រះបន្ទូលនេះមកកាន់ខ្ញុំ ហើយខ្ញុំក៏បានឈរឡើងដោយញាប់ញ័រដែរ។ 12 រួចហើយលោកក៏បាននិយាយមកខ្ញុំថា «សូមកុំភ័យខ្លាចអី ដានីយ៉ែល។ តាំងពីថ្ងៃដំបូងដែលលោកបានប្រុងចិត្តកើម្បីចង់យល់ ហើយបានបន្ទាបខ្លួនចំពោះព្រះជាម្ចាស់ ពាក្យរបស់លោកក៏បានឮ ហើយខ្ញុំក៏មកដោយសារតែពាក្យលោកដែរ។ 13 ម្ចាស់នៃនគរពើស៊ីបានប្រឆាំងតទល់នឹងខ្ញុំ ហើយខ្ញុំបានជាប់នៅជាមួយស្តេចពើស៊ីអស់រយៈពេលម្ភៃមួយថ្ងៃ។ តែទេវតាមីកែល ដែលជាប្រមុខនៃទេវតាបានមកជួយខ្ញុំ។ 14 ឥឡូវនេះខ្ញុំមក ដើម្បីជួយដល់លោកឲ្យបានយល់ពីអ្វីដែលនឹងកើតឡើងចំពោះប្រជាជនរបស់លោកនៅគ្រាចុងក្រោយ។ ត្បិតនិមិត្ត សម្រាប់ថ្ងៃទាំងនោះមិនទាន់កើតឡើងនោះទេ»។ 15 នៅពេលទេវតានោះកំពុងនិយាយមកកាន់ខ្ញុំជាមួយនឹងពាក្យទាំងនោះ ខ្ញុំក៏ក្រាបមុខចុះទៅដល់ដី ហើយមិនអាចនិយាយបានទេ។ 16 មានម្នាក់ដែលមានរូបរាងដូចជាកូនមនុស្សបានមកប៉ះបបូរមាត់ខ្ញុំ ហើយខ្ញុំក៏បើកមាត់និយាយទៅកាន់លោកដែលឈរនៅមុខខ្ញុំថាៈ «លោកម្ចាស់អើយ ខ្ញុំតានតឹងក្នុងចិត្តដោយសារតែនិមិត្តនេះ ខ្ញុំគ្មានកម្លាំងកំហែងទេ។ 17 ខ្ញុំជាអ្នកបម្រើលោក។ តើធ្វើដូចម្តេចឱ្យខ្ញុំអាចនិយាយជាមួយជាមួយម្ចាស់ខ្ញុំបានទៅ? ត្បិតពេលនេះខ្ញុំគ្មានកម្លាំងទេ ហើយក៏គ្មានទាំងខ្យល់ដង្ហើមនៅក្នុងខ្ញុំដែរ»។ 18 ម្តងទៀតម្នាក់ដែលមានសណ្ឋានដូចមនុស្ស បានប៉ះខ្ញុំហើយចម្រើនកម្លាំងខ្ញុំ។ 19 លោកបាននិយាយថា «កុំខ្លាចអី មនុស្សដែលមានតម្លៃដ៏អស្ចារ្យអើយ។ សូមឲ្យសេចក្តីសុខសាន្តមានដល់លោក! សូមឲ្យមានមានកម្លាំងពេលនេះ ចូរឲ្យមានកម្លាំងចុះ!» ខណៈដែលលោកកំពុងតែនិយាយមកកាន់ខ្ញុំ នោះខ្ញុំស្រាប់តែមានកម្លាំង។ ខ្ញុំក៏និយាយថា «សូមលោកម្ចាស់មានប្រសាសន៍ចុះ ត្បិតលោកបានចម្រើនកម្លាំងដល់ខ្ញុំហើយ»។ 20 លោកបានថ្លែងថា «តើលោកដឹងទេថា ហេតុអ្វីបានជាខ្ញុំមកជួបលោកដូច្នេះ? ត្បិតខ្ញុំនឹងត្រឡប់ទៅប្រយុទ្ធនឹងទេវតាដែលជាម្ចាស់នៃនគរពើស៊ី។ នៅពេលខ្ញុំចេញទៅ នោះទេវតាដែលជាម្ចាស់នៃក្រិកនឹងចេញមក។ 21 តែខ្ញុំនឹងប្រាប់លោកនូវសេចក្តីពិតដែលមានចែងក្នុងសៀវភៅនៃសេចក្តីពិត។ នឹងគ្មានអ្នកណាដែលខ្លាំងហើយនៅជាមួយខ្ញុំដើម្បីនឹងតយុទ្ធជាមួយនឹងពួកវាឡើយ គឺមានតែមីកែលដែលជាទេវតារបស់លោកប៉ុណ្ណោះ»។