1 នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ «ដ្បិតពួកអ្នកស្រុកម៉ូអាប់បានប្រព្រឹត្តអំពើបាបបួនដង យើងនឹងមិនលើកលែងទោសឲ្យពួកគេឡើយ ព្រោះគេបានដុតឆ្អឹងស្តេចរបស់អេដុមឲ្យជាផេះ។ 2 យើងនឹងបញ្ជូនភ្លើងឲ្យឆាបឆេះម៉ូអាប់ ហើយភ្លើងនោះនឹងឆេះបន្ទាយក្រុងកេរីយ៉ុតផងដែរ។ ស្រុកម៉ូអាប់នឹងត្រូវស្លាប់ក្រោមសម្រែកច្រួលច្របល់ ដោយសម្រែក និងសូសំឡេងត្រែ។ 3 យើងនឹងបំផ្លាញចៅក្រមចេញពីចំណោមពួកគេ ព្រមទាំងប្រហារជីវិតមេដឹកនាំទាំងអស់ដែរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 4 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់៖ «ដ្បិតពួកអំពើបាបបីដង ឬបួនដងផងរបស់យូដា យើងនឹងមិនលើកលែងទោសឲ្យពួកគេឡើយ ព្រោះពួកគេបានបដិសេធ ក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ហើយមិនបានកាន់តាមច្បាប់របស់ព្រះអង្គ។ សេចក្តីភូតភរបរស់ពួកគេ បានធ្វើឲ្យគេវង្វេងចេញ ដូចដូនតារបស់ពួកគេដែរ។ 5 យើងនឹងបញ្ជូនភ្លើងឲ្យឆាបឆេះយូដា ហើយភ្លើងនោះឆេះបន្ទាយរបស់ក្រុងយេរ៉ូសាឡឹមផង»។ 6 នេះជាព្រះបន្ទូលនៃព្រះអម្ចាស់៖ «ដ្បិតអ្នកស្រុកអុីស្រាអែលបានប្រព្រឹត្តអំពើបាបបីដងឬបួនដងផង យើងនឹងមិនលើកលែងទោសឲ្យពួកគេឡើយ ដោយព្រោះពួកគេបានលក់មនុស្សគ្មានទោសដើម្បីប្រាក់ ឬដើម្បីស្បែកជើងមួយគូរ។ 7 ពួកគេជាន់ឈ្លីជិះជាន់ដល់ជនក្រីក្រហើយជាន់ឈ្លីពន្លិចក្នុងដី ហើយរំលោភសិទ្ធប្រជាជនតូចតាច។ បរុសនោះ និងឪពុករបស់គាត់ បានរួមដំណេកជាមួយមនុស្សស្រីតែម្នាក់ ពួកគេធ្វើដូច្នេះប្រមាថនាមដ៏វិសុទ្ធរបស់យើង។ 8 នៅក្បែអាសនៈរបស់ពួកគេ ពួកគេដេកលើសម្លៀកបំពាក់ដែលពួកអ្នកក្រយកមកបញ្ចាំ ហើយនៅក្នុងដំណាក់ព្រះរបស់ពួកគេ ជាកន្លែងដែលពួកគេផឹកស្រាជាមួយគូកនគេទៅវិញ។ 9 ប៉ុន្តែយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរី ដែលមានកម្ពស់ដូចដើមតាត្រៅ និងមានកម្លាំងដូចដើមម៉ៃសាក់។ យើងបានបំផ្លាញទាំងដើម ទាំងឫសនៅមុខពួកគេ។ 10 ហើយយើងនាំអ្នករាល់គ្នាចេញពីអេស៊ីប នៅក្នុងទីរហោស្ថាន សែសិបឆ្នាំ ដើម្បីចាប់យកទឹកដីអាម៉ូរីដើម្បីទុកជាកេរ្ត៍អាករ។ 11 យើងបានតាំងកូនចៅខ្លះរបស់ពួកអ្នករាល់គ្នាឡើងធ្វើជាព្យាការី និងឲ្យពួកណាសារីតងើបឡើងពីចំណោមពួកយុវជនរបស់អ្នករាល់។ តើយ៉ាងនេះមែនទេកូនចៅអុីស្រាអែល? នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 12 ប៉ុន្តែអ្នករាល់គ្នាបង្ខំឲ្យពួកណាសារីតផឹកស្រា ហើយបានហាមដល់ពួកព្យាការីថាកុំឲ្យថ្លែងព្រះបន្ទូលទៀតផង។ 13 មើល៍ យើងនឹងកិនអ្នករាល់គ្នាឲ្យខ្ទិចខ្ទី ដូចរទេះដឹកស្រូវកិនអ្វីៗទាំងអស់ដែលនៅក្រោមកង់។ 14 អ្នករហ័សរហួនពុំអាចគេចខ្លួនបានឡើយ ចំណែកមនុស្សមានកម្លាំងខ្លាំងក៏មិនអាចបញ្ចេញកម្លាំងរបស់ខ្លួនបានដែរ អ្នកចម្បាំងក៏មិនអាចសង្រ្គោះជីវិតរបស់ខ្លួនបានឡើយ។ 15 អ្នកពូកែបាញ់ឆ្នូមិនអាចឈរនៅបាន អ្នកពូកែរត់ក៏រត់គេចមិនរួច អ្នកជិះសេះក៏មិនអាចសង្រ្គោះខ្លួនបានដែរ។ 16 ទោះបើជាអ្នកចម្បាំងមានចិត្តក្លាហានជាងគេនឹងរត់ទៅទាំងខ្លួននៅអាក្រាតផង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។