1 ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ។ ព្រះអង្គមានបន្ទូលថា៖ 2 «ចូរធ្វើត្រែប្រាក់ពីរ។ ធ្វើត្រែនោះពីប្រាក់ដោយមានក្បាច់រចនា។ អ្នកត្រូវប្រើត្រែនោះដើម្បីហៅសហគមន៍អ៊ីស្រាអែលមកជួបជុំជាមួយគ្នា ហើយហៅសហគមន៍ ដើម្បីឲ្យរើជំរំរបស់ពួកគេ។ 3 ពួកបូជាចារ្យត្រូវផ្លុំត្រែ ដើម្បីហៅសហគមន៍ទាំងអស់មកជួបជុំគ្នានៅចំពោះអ្នកនៅត្រង់ព្រះពន្លា គឺនៅត្រង់ច្រកចូលត្រសាលប្រជុំ។ 4 ប្រសិនបើ ពួកបូជាចារ្យផ្លូវត្រែតែម្ដង ដូច្នេះ អ្នកដឹកនាំ មេនៃអំបូររបស់អ៊ីស្រាអែល ត្រូវប្រមូលគ្នាមកចំពោះអ្នក។ 5 នៅពេលអ្នកផ្លុំសម្លេងខ្លាំង ជំរំដែលនៅផ្នែកខាងកើតត្រូវចាប់ផ្តើមបន្តដំណើររបស់ពួកគេ។ 6 ពេលអ្នកផ្លុំសម្លេងខ្លាំងលើកទីពីរ អ្នកនៅក្នុងជំរំផ្នែកខាងត្បូង ពួកគេត្រូវចាប់ផ្តើមចេញដំណើរ។ ពួកគេត្រូវផ្លុំសម្លេងខ្លាំង សម្រាប់ការចេញដំណើររបស់ពួកគេ។ 7 នៅពេលសហគមន៍ប្រមូលផ្តុំជុំគ្នា ត្រូវផ្លុំត្រែ ប៉ុន្តែ មិនត្រូវផ្លុំដោយសម្លេងខ្លាំងឡើយ។ 8 កូនប្រុសៗរបស់លោកអ៊ើរ៉ុន ដែលបូជាចារ្យត្រូវជាអ្នកផ្លុំត្រែ។ នេះជាច្បាប់សម្រាប់អ្នករាល់គ្នា នៅគ្រប់ជំនាន់ជារៀងរហូតតទៅ។ 9 នៅពេលអ្នកចេញទៅធ្វើសង្គ្រាមនៅក្នុងទឹកដីរបស់អ្នក ដើម្បីប្រឆាំងនឹងខ្មាំងសត្រូវដែលបង្កត់សង្កិនអ្នក ដូច្នេះ អ្នកត្រូវផ្លុំដាស់តឿនដោយប្រើត្រែ។ យើងជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក នឹងនឹកចាំពីអ្នករាល់គ្នា ហើយនិងសង្គ្រោះអ្នករាល់គ្នាពីខ្មាំងសត្រូវរបស់អ្នករាល់គ្នា។ 10 នៅពេលអ្នករាល់គ្នាអបអរសាទរ ទោះបើបុណ្យធម្មតា ឬបុណ្យនៅដើមខែ អ្នកត្រូវផ្លុំត្រែពីលើតង្វាយដុត និងលើតង្វាយមេត្រីរបស់អ្នកសម្រាប់ព្រះជាម្ចាស់។ ការទាំងនេះ នឹងត្រូវធ្វើឡើងដើម្បីរំឮកអ្នករាល់គ្នាពីយើង ថាជាព្រះជាម្ចាស់របស់អ្នករាល់គ្នា។ យើងជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា»។ 11 នៅឆ្នាំទីពីរ នៅក្នុងខែទីពីរ នៅថ្ងៃទីម្ភៃនៃខែនោះ ពពកបានហើរឡើងពីព្រះពន្លានៃសម្ពន្ធមេត្រី។ 12 ប្រជាជនអ៊ីស្រាអែលបានបន្តចេញដំណើរពីទីរហោស្ថានស៊ីណាយ។ ពពកបានឈប់នៅទីរហោស្ថានប៉ារ៉ាន។ 13 ពួកគេបានចាប់ផ្តើមធ្វើដំណើរលើកដំបូងរបស់ពួកគេ តាមសេចក្តីបង្គាប់ដែលព្រះជាម្ចាស់បានប្រទានមកតាមរយៈលោកម៉ូសេ។ 14 ជំរំដែលនៅក្រោមទង់ជ័យរបស់កូនចៅរបស់យូដាបានចេញដំណើរមុនគេ តាមអង្គភាពរបស់ពួកគេរៀងៗខ្លួន។ លោកណាសូន ជាកូនរបស់លោកអមីណាដាប់បានដឹកនាំទាហានរបស់យូដា។ 15 លោកនេថានេល ជាកូនរបស់លោកស៊ូហារបានដឹកនាំទាហានកុលសម្ព័ន្ធអ៊ីសាខារ។ 16 លោកអេលាបជាកូនរបស់លោកហេឡូនដឹកនាំទាហានកុលសម្ព័ន្ធសាប់យូឡូន។ 17 កូនចៅរបស់លោកគើសុន និងកូនចៅរបស់លោកម៉្រារី ជាអ្នកដែលមើលការខុសត្រូវលើព្រះពន្លា បានសែងព្រះពន្លា ហើយបានចេញដំណើរទៅ។ 18 បន្ទាប់មក ទាហានដែលនៅក្រោមទង់ជ័យនៃជំរំរបស់កុលសម្ព័ន្ធរូបេនចេញដំណើរជាមួយកងទ័ពរបស់ខ្លួន។ 19 លោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ ជាអ្នកដឹកនាំទាហានកុលសម្ព័ន្ធរូបេន។ 20 លោកស៊្លូមាល ជាកូនរបស់លោកស៊ូរីសាដាយ ជាអ្នកដឹកនាំទាហានរបស់កុលសម្ព័ន្ធស៊ីម្មាន។ លោកអេលាសាប់ ជាកូនរបស់លោកដេអ៊ូអែល ជាអ្នកដឹកនាំទាហានរបស់កុលសម្ព័ន្ធកាដ។ 21 កូនចៅកេហាត់ចេញដំណើរទៅ។ ពួកគេបានសែងសម្ភារបរិសុទ្ធរបស់ទីសក្ការទៅជាមួយ។ អ្នកឯទៀតៗត្រូវដំឡើងព្រះពន្លាមុនកេហាត់ទៅដល់នៅជំរំបន្ទាប់។ 22 ទាហានដែលនៅក្រោមទង់ជ័យរបស់កូនចៅអេប្រាអ៊ីមបានចេញដំណើរបន្ទាប់ដែរ។ លោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដបានដឹកនាំទាហានរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។ 23 លោកកាម៉ាលាល ជាកូនរបស់លោកផ្ដាស៊ើរដឹកនាំទាហានកុលសម្ព័ន្ធកូនចៅរបស់លោកម៉ណាសេ។ 24 លោកអប៊ីដាន ជាកូនរបស់លោកគីដាហូនីដឹកនាំទាហានកុលសម្ព័ន្ធរបស់កូនចៅលោក បេនយ៉ាមីន។ 25 ពួកទាហានដែលបានបោះជំរំនៅក្រោមទង់ជ័យរបស់កូនចៅលោកដាន់បានចេញដំណើរចុងក្រោយ។ លោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ ដឹកនាំទាហានរបស់កុលសម្ព័ន្ធដាន់។ 26 លោកប៉ាគីហ៊ាល ជាកូនរបស់លោកអូក្រានដឹកនាំទាហានកុលសម្ព័ន្ធកុលសម្ព័ន្ធអេស៊ើរ។ 27 លោកអហ៊ីរ៉ា ជាកូនរបស់លោកអេណាន់ដឹកនាំទាហានកុលសម្ព័ន្ធកូនចៅរបស់លោកណែបថាលី។ 28 នេះគឺជារបៀបដែលទាហានរបស់ប្រជាជនអ៊ីស្រាអែលចេញដំណើរ។ 29 លោកម៉ូសេបានបង្គាប់ដល់លោកហូបាប់ ជាកូនរបស់លោករេហួល ជនជាតិម៉ាឌាន។ លោករេហួលជាឪពុកប្រពន្ធរបស់លោកម៉ូសេ។ លោកម៉ូសេមានប្រសាសន៍ ហើយពោលថា៖ «ពួកយើងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទឹកដី ដែលព្រះអម្ចាស់បានប្រាប់ដល់ពួកយើង។ ព្រះអម្ចាស់មានបន្ទូលថា៖ «យើងនឹងប្រគល់វាដល់អ្នករាល់គ្នា»។ ចូរមកជាមួយយើង ហើយយើងនឹងផ្ដល់សុភមង្គលដល់អ្នក។ ព្រះអម្ចាស់បានសន្យាប្រទានសុភមង្គលដល់អ៊ីស្រាអែល»។ 30 ប៉ុន្តែ លោករេហួលមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «យើងមិនទៅជាមួយលោកទេ។ យើងនឹងទៅទឹកដីរបស់យើង និងប្រជាជនរបស់យើងវិញ។ 31 បន្ទាប់មក លោកម៉ូសេបានឆ្លើយថា៖ «សូមកុំទៅចោលពួកយើងឡើង។ លោកដឹងពីរបៀបនៃការបោះជំរំនៅក្នុងទីរហោស្ថាន។ លោកត្រូវមើលខុសលើពួកយើង។ 32 ប្រសិនបើ លោកទៅជាយើង យើងនឹងផ្តល់សុភមង្គលដល់លោកដូចព្រះអម្ចាស់បានផ្តល់សុភមង្គលដល់យើងដែរ។ 33 ពួកគេបានចេញដំណើរពីភ្នំរបស់ព្រះអម្ចាស់អស់រយៈពេលបីថ្ងៃ។ ហឹបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់បានចេញមុខពួកគេអស់រយៈពេលបីថ្ងៃ ដើម្បីស្វែងរកកន្លែងសម្រាប់ពួកគេក្នុងការសម្រាក។ 34 ពពករបស់ព្រះអម្ចាស់ស្ថិតនៅចំពីលើពួកគេ នៅពេលថ្ងៃ នៅពេលពួកគេធ្វើដំណើរ។ 35 នៅពេលណាគេសែងហឹបចេញដំណើរ លោកម៉ូសេពោលថា៖ «ព្រះអម្ចាស់អើយ សូមក្រោកឡើង។ សូមកម្ចាត់កម្ចាយខ្មាំងសត្រូវរបស់ព្រះអង្គ។ ចូរធ្វើឲ្យអ្នកដែលស្អប់ព្រះអង្គ រត់ចេញពីព្រះអង្គ»។ 36 នៅពេលណាហឹបឈប់ លោកម៉ូសេពោលថា៖ «ព្រះអម្ចាស់អើយ សូមយាងមកគង់ជាមួយពួកអ៊ីស្រាអែលទាំងសល់សែនវិញ»។